ថ្ងៃDonnerstag ទី១៦ ខែកក្កដា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
តំណាងគ្រួសារសព លោក ផុន សារួនហៅ ចាន់ យ៉ន និង លោក ប៊ុន សារ៉ាត់ ថ្លែងអំណរគុណ ដល់សប្បុរសជន គ្រប់ផ្នែក ដែលបានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់កម្មវិធី បុណ្យសពលោកទាំងពីរ !!!!!
Mi,03 Juni 2020 (Time 08:14 )
ដោយ ៖ ដោយះ លោក ភួង មុនីរដ្ឋ ចេញផ្សាយ ថ្ងៃ ពុធ ១៣ កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 72នាក់)


តំណាងគ្រួសារសព លោក ផុន សារួនហៅ ចាន់ យ៉ន និង លោក ប៊ុន សារ៉ាត់ ថ្លែងអំណរគុណ ដល់សប្បុរសជន គ្រប់ផ្នែក ដែលបានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់កម្មវិធី បុណ្យសពលោកទាំងពីរ !!!!!


ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយ ថ្ងៃ ពុធ ១៣ កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០
ព័ត៌មានជាតិ


ក្រុងប៉ោយប៉ែត:


តំណាងអោយគ្រួសារនៃសពលោកផុន សារួនហៅចាន់ យ៉ន និងលោកប៊ុន សារ៉ាត់បានថ្លែងអំណរគុណដល់ ៖១. ព្រះសមណភរ័ត្ន ប៉ោ សុខឿន ចៅអធិការ វត្តកូនដំរី បានឧបត្ថមនូវ គ្រឿង ឧបភោគបរិភោគ ,២ .ឯក ឧត្តម ជីម ប៊ុនអានប្រធានសមាគមន៍អតីតយុទ្ធជនបានចាត់តាំងក្រុមកាងារចូលរួមរំលែកទុក្ខនិងឧបត្ថម ថវិកា បេឡាមរណៈសង្រ្គោះ ៤,០០០,០០០៛.៣ រដ្ឋបាល សង្កាត់និមិត្ត ដឹកនាំ ដោយលោកចៅសង្កាត់ និង ក្រុមកាងារដែលបាន ចូលរួមថវិការ ៤៣០,០០០៛ គ្រឿង ឧបភោគបរិភោគ និង បានធ្វើសំបុត្រមរណៈភាព ៤ . បងប្អូនញាតិមិត្តជិត្តឆ្ងាយដែលបានចូលរួមរំលែកមរណៈ ទុក្ខដល់ក្រុមគ្រួសារនៃសព នាងខ្ញុំ សូមគោរព ជូនពរ សូមមាន សុខភាពល្អ កម្លាំង ពលាំមាំមួន រកទទួលទាន មានបាន និងជោគជ័យ គ្រប់ភារៈកិច្ច។



សូមបញ្ជាក់ថា លោក ផុន សារួន ហៅ ចាន់ យ៉ន និង កូនប្រុស របស់គាត់ ត្រូវបាន ឡានដឹកទឹកកករបស់ ក្រុមហ៊ុន ទឹកកក ឈ្មោះ គិម ជី បានឆក់យកជីវិត ឪពុកនិង កូន កាលពីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២០ កន្លងមក នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពី ជនល្មើស ឈ្មោះ រឿន ឈុយ អាយុ ២៣ ឆ្នាំ ជាអ្នកបើកបរ មិនមានការប្រុងប្រយ័ត្ន បើកមិនគោរពច្បាប់ចរាចរណ៍ បណ្តាលអោយ២នាក់ ឪពុកនិងកូន បាត់បង់ជីវិត ។


នៅករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើ មហាជន ជាពិសេស ក្រុមគ្រួសារសព សូមលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មេត្តាចាត់វិធានការ មកលើ ជនល្មើស ឈ្មោះ រឿន ឈុយ អោយបានធ្ងន់ធ្ងរ ជាទីបំផុត ព្រោះបើតាមអ្មកដែលស្គាល់បុគ្គលឈ្មោះ រឿន ឈុយ នេះបានបញ្ជាក់ថា បុគ្គលនោះបើករថយន្ត ដឹកទឹកកក មានទម្ងន់ធ្ងន់ហើយ មិនដែលចេះបង្អស់ល្បឿនម្ដងណាឡើយ គឺបើកបរប្រៀបដូចក្មេងស្ទាវ មិនដែលគិតពីអាយុជីវិតអ្នកដទៃឡើយ ។ ដូចជាករណីខាងលើនេះជាដើម ខ្លួនដឹកទឹកកកមានទម្ងន់ធ្ងន់ ហើយ បើកវ៉ារថយន្តចំនួន ៣គ្រឿងទៀត ដែលជាហេតុបណ្ដាលអោយ រថយន្តរេចង្កូតក្រឡាប់ សង្កត់ទៅលើ ជនរងគ្រោះ២នាក់ឪពុកនិងកូន ដែលកំពុងជិះម៉ូតូ មិនដឹងខ្លួនអ្វីសោះអោយស្លាប់យ៉ាងអាណោចអាធ័ម គួរអោយសង្វេគជាទីបំផុត ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាស​តែងតាំង ប្រធានមន្ទីរ​ប្រៃសណី​យ៍ និងទូរគម​នាគមន៍​ខេត្តកែប (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្ដា​ល អញ្ជើញចុះសម្រុះសម្រួលជាមួយកម្មករ កម្មការិនី រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្ទ្រី ខូអិលធីឌី នៅស្រុកព​ញាឮ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមប​ណ្តាស្ថានីយ​ជលសាស្ត្រ​ទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើបងប្អូនខ្មែរ ដែលធ្វើដំណើរមកពី​ប្រទេ​សអា​រ៉ាប់ប៊ីសាអូឌី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្តាល បើ​កកិច្ចប្រជុំសាមញ្ញលើ​កទី១៤ អាណត្តិ​ទី​៣ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9883 នាក់
ម្សិលមិញ :
10722 នាក់
សប្តាហ៍នេះ :
70571 នាក់
ខែនេះ :
300753 នាក់
3 ខែនេះ :
1011955 នាក់
សរុប :
5061067 នាក់