ថ្ងៃDonnerstag ទី១៦ ខែកក្កដា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
សាខាកាកបាទក្រហមខេត្តកំពង់ធំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ចែកជូន​ព​លរដ្ឋ​មាន​ជីវភាពខ្វះខាត ជនងាយរងគ្រោះ នៅស្រុកកំពង់ស្វាយ
Di,02 Juni 2020 (Time 01:45 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 53នាក់)


ខេត្តកំពង់ធំ៖កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈ​កម្មាធិការ​សាខាកាក​បាទក្រហមខេត្តកំពង់ធំ និងជា​អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងសហការី បាន​អញ្ជើញចុះ​សួរសុខទុក្ខ និងនាំយកអំ​ណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅ​ចែកជូនប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រ ចំនួន៦១គ្រួសារ ក្នុង​ឃុំចំនួន២ គឺឃុំដំរីស្លាប់ និងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាក ចំនួន ៦១គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានអង្ករចំនួន២៥គីឡូ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី ១កេស នសាប៊ូ១ដុំ និងច្រាសដុសចំនួន១។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រ​ជាពលរដ្ឋ​មានជីវិភាព​ជួបការលំបា​កទាំងអស់ក្នុង​ស្រុកកំពង់​ស្វាយ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ដែលជានិច្ចជាកាល សម្ដេចទាំងទ្វេតែ​ងតែគិត​គូខ្វល់ខ្វាយពីសុខទុក្ខពលរ​​ដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការន​យោបាយ​នោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមា​នកបាទក្រ​ហមជា​និច្ច»​។

ឯកឧត្តមប្រធាន ក៏បា​នក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យបន្តថែទាំរក្សាសុខភាព ដោយ​អ​នុវត្តតាម វិធីសាស្ត្ររបស់ក្រសួងសុ​ខាភិបាល ដើម្បីការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ១៩ ថ្វីដ្បិតតែជំងឺ​ឆ្លងនេះ ក្នុង​ប្រទេសកម្ពុជាយើង បានថមថ​យ យ៉ាងណាក៏​ដោយដរាប ណាមិនទាន់​មានថ្នាំវ៉ាក់​សាំងការពារគ្រប់គ្រាន់ទេនោះ សូមបងប្អូនប្រជាពលរដ្ឋមិនត្រូវភ្លេចអំពី​វិធានការអប់រំណែនាំ វិធាន​ការ​បង្ការ និងទប់ស្កាត់ នៃការរីករាលដាលមេរោគកូវីដ១៩ កុំអោយមា​នឆ្លងនៅក្នុង​សហគមន៍រប​ស់យើង ហើយនៅតែបន្តការប្រុង ប្រយ័ត្នជាប់ជានិច្ច។ជាពិសេស​ត្រូវមាន​ការចូលរួម​ពីបងប្អូនប្រ​ជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុ​លអោយ​បានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែង នៅពេលក្អក ឬកណ្ដាស ហើយត្រូវ​រក្សាគម្លាត​ពីគ្នាជាប្រចាំ ដើម្បី​ការពារការឆ្លងនូវមេរោគកូវីដ១៩នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាស​តែងតាំង ប្រធានមន្ទីរ​ប្រៃសណី​យ៍ និងទូរគម​នាគមន៍​ខេត្តកែប (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្ដា​ល អញ្ជើញចុះសម្រុះសម្រួលជាមួយកម្មករ កម្មការិនី រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្ទ្រី ខូអិលធីឌី នៅស្រុកព​ញាឮ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមប​ណ្តាស្ថានីយ​ជលសាស្ត្រ​ទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើបងប្អូនខ្មែរ ដែលធ្វើដំណើរមកពី​ប្រទេ​សអា​រ៉ាប់ប៊ីសាអូឌី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្តាល បើ​កកិច្ចប្រជុំសាមញ្ញលើ​កទី១៤ អាណត្តិ​ទី​៣ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9847 នាក់
ម្សិលមិញ :
10722 នាក់
សប្តាហ៍នេះ :
70535 នាក់
ខែនេះ :
300717 នាក់
3 ខែនេះ :
1011919 នាក់
សរុប :
5061031 នាក់