ថ្ងៃDonnerstag ទី១៦ ខែកក្កដា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ស្ថានការណ៍ផុយស្រួយ! ដោយខ្លាចចិន និងតៃវ៉ាន់​ប៉ះទង្គិចគ្នា​​ដោយយោធា ជប៉ុនរៀបចំ​សមយុទ្ធ​ត្រៀមទុក​ឲ្យហើយ. !!!!!
Di,02 Juni 2020 (Time 12:52 )
ដោយ ៖ ប្រែសម្រួលដោយះ លោក ពេជ្រ សុវិជ្ជា ចេញផ្សាយថ្ងៃ អាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 63នាក់)


ស្ថានការណ៍ផុយស្រួយ! ដោយខ្លាចចិន និងតៃវ៉ាន់​ប៉ះទង្គិចគ្នា​​ដោយយោធា ជប៉ុនរៀបចំ​សមយុទ្ធ​ត្រៀមទុក​ឲ្យហើយ. !!!!!



ប្រែសម្រួលដោយះ លោក ពេជ្រ សុវិជ្ជា
ចេញផ្សាយថ្ងៃ អាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


(តូក្យូ)៖ 


ប្រទេសជប៉ុនគ្រោងនឹងរៀបចំសមយុទ្ធតាមរយៈប្រព័ន្ធអេឡិចត្រូនិក នៅសប្តាហ៍កន្លងដើម្បីត្រៀមខ្លួនទប់ទល់ទៅនឹងស្ថានការណ៍បន្ទាន់ណាមួយ នៃការ​ប៉ះទង្គិចគ្នារវាងយោធាចិន និងកោះតៃវ៉ាន់​ក៏ព្រោះតែមួយរយៈចុងក្រោយនេះ មានការចល័តនាវាចម្បាំងជាច្រើនរបស់ចិន និងការប្រុងជើងការដោយ​យោធារបស់​កោះ​តៃវ៉ាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ពី AFP ។

កងកម្លាំងស្វ័យការពារ (យោធា) របស់ប្រទេសជប៉ុននឹងចាប់ផ្តើមសមយុទ្ធពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ រហូតដល់ថ្ងៃសុក្រ ដែលមានសហរដ្ឋអាមេរិក​ជាអ្នក​អង្កេតការណ៍កាលពីខែមករាកន្លងមក។ នេះបើ​តាមប្រភពពី​មន្ត្រីរដ្ឋាភិបាល​ជប៉ុន ប្រាប់ទីភ្នាក់ងារ​ព័ត៌មានក្យូដូ។ ទោះបីជាបែបនេះក្តី សមយុទ្ធនឹង​មិនមានការចូលរួម​ដោយកងកម្លាំង ឬសព្វាវុធ​អ្វីឡើយ​ ដោយ​ជប៉ុនគ្រាន់តែ​ធ្វើការបញ្ជា​តាមប្រព័ន្ធកុំព្យូទ័រ និងឧបករណ៍​អេឡិចត្រូនិក​តែប៉ុណ្ណោះ។


គួរបញ្ជាក់ថាជុំវិញគំរោងខាងលើនេះ មន្ត្រីក្រសួងការពារជាតិជប៉ុនបានសុំមិនធ្វើការអត្ថាធិប្បាយអ្វីឡើយ ខណៈមន្ត្រីក្រសួងការបរទេសចិនបាននិយាយថា ជប៉ុនគួរតែ​គេចចេញឲ្យពីអ្វីដែលជារឿងផ្ទៃក្នុង​របស់ចិន។ អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​លោកស្រី ហួ ឈុនយីង បានលើកឡើងថា «ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា បញ្ហារបស់​តៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ យើងសង្ឃឹមថាជប៉ុននឹងប្រយ័ត្នខ្លួនឲ្យមែនទែនជាមួយ ពាក្យសម្តី និងសកម្មភាពនានា ហើយកុំធ្វើអ្វីដែលប៉ះពាល់​ដល់សន្តិភាព និងស្ថិរភាព»៕




ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាស​តែងតាំង ប្រធានមន្ទីរ​ប្រៃសណី​យ៍ និងទូរគម​នាគមន៍​ខេត្តកែប (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្ដា​ល អញ្ជើញចុះសម្រុះសម្រួលជាមួយកម្មករ កម្មការិនី រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្ទ្រី ខូអិលធីឌី នៅស្រុកព​ញាឮ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមប​ណ្តាស្ថានីយ​ជលសាស្ត្រ​ទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើបងប្អូនខ្មែរ ដែលធ្វើដំណើរមកពី​ប្រទេ​សអា​រ៉ាប់ប៊ីសាអូឌី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្តាល បើ​កកិច្ចប្រជុំសាមញ្ញលើ​កទី១៤ អាណត្តិ​ទី​៣ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9859 នាក់
ម្សិលមិញ :
10722 នាក់
សប្តាហ៍នេះ :
70547 នាក់
ខែនេះ :
300729 នាក់
3 ខែនេះ :
1011931 នាក់
សរុប :
5061043 នាក់