ថ្ងៃDonnerstag ទី១៦ ខែកក្កដា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
អ្នកនិពន្ធ ជនជាតិចិនដែល សរសេរ ដោយ លោក ជូន សឹង បានបង្ហាញច្បាស់ នូវគំនិតពិត ប្រាកដ របស់អ្នកណាដែលបានចាត់ទុក ជម្ងឺកូវីដ១៩ ជាលេសដើម្បី បង្ខូចកិត្តិយសនិងវាយប្រហារ មកលើប្រទេសចិន !!!!!
Di,02 Juni 2020 (Time 12:40 )
ដោយ ៖ ប្រែសម្រួលដោយះ លោក ពេជ្រ សុវិជ្ជា ចេញផ្សាយថ្ងៃ អាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 58នាក់)


អ្នកនិពន្ធ ជនជាតិចិនដែល សរសេរ ដោយ លោក ជូន សឹង បានបង្ហាញច្បាស់ នូវគំនិតពិត ប្រាកដ របស់អ្នកណាដែលបានចាត់ទុក ជម្ងឺកូវីដ១៩ ជាលេសដើម្បី បង្ខូចកិត្តិយសនិងវាយប្រហារ មកលើប្រទេសចិន !!!!!



ប្រែសម្រួលដោយះ លោក ពេជ្រ សុវិជ្ជា
ចេញផ្សាយថ្ងៃ អាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ



រដ្ឋធានីប៉េកាំង:



អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក បានធ្វើជាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនខៅក្នុងការប្រកួតប្រជែងបោះឆ្នោតពេលខានមុខ។ សកម្មភាពគេដូចការសម្តែងដែលគួរឱ្យអស់សំណើច និងសកម្មភាពស្ទើរតែឆ្កួតទាំងនោះដូចមានជំងឺនោះ បានបង្ហាញអោយប្រជាជនពិភពលោកឃើញច្បាស់នូវស្ថានភាពអាក្រក់ដូចមានជំងឺក្នុងមជ្ឈដ្ឋាននយោបាយសហរដ្ឋអាមេរិក។



គេនិយាយកុហកច្រើន តែគ្មានការខ្មាស់អៀនទេ។ តាំងពីជម្ងឺវីរុកូវីដ១៩ផ្ទុះឡើងកន្លងមក អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិកនេះ មិនមានគិតអំពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ មិនមានខិតខំបំពេញភរកិច្ចរបស់ខ្លួន តែលាក់ខ្លួននៅក្នុងស្ថានភាពអាក្រក់ដូចមានជំងឺក្នុងមជ្ឈដ្ឋាននយោបាយ ក្រណាត់កុហកដើម្បីវាយប្រហារកេរ្តិ៍ឈ្មោះប្រទេសចិន វាថែមទាំងបានស្នើឱ្យគណបក្សសាធារណរដ្ឋឆ្លើយតបនឹងវិបត្តិជម្ងឺកូវីដ១៩តាមរយៈវាយប្រហារប្រទេសចិនយ៉ាងសកម្មក្នុងអនុសរណៈមាន៥៧ ទំព័រ។ នេះបានបង្ហាញអោយបានច្បាស់ថា អ្នកនយោបាយមួយចំនួននេះ មិនយុត្តិធម៌ទេ។




អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិកទាំងនេះ តែងតែកាន់ស្តង់ដារពីរ ក្នុងចិត្តគេគ្មានយុត្តិធម៌ទេ។ តាំងពីជម្ងឺវីរុកូវីដ១៩ផ្ទុះឡើងកន្លងមក ប្រទេសចិនប្រកាន់យកគោលគំនិតនៃសហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ចាត់វិធានការបង្ការនិងត្រួតពិនិត្យឱ្យបានម៉ត់ចត់បំផុតនិងតឹងរឹងបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ និងបានទទួលសមិទ្ធិផលជាយុទ្ធសាស្ត្រសំខាន់ៗក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាតកូវីដ១៩ ប្រទេសចិនមិនត្រឹមតែការពារអាយុជីវិតប្រជាជនរបស់ខ្លួនប៉ុណ្ណោះទេ ជាមួយគ្នានេះដែរ ចិនក៏បានចែករំលែកព័ត៌មានអំពីស្ថានភាពជំងកូវីដ១៩ និងអនុវត្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតកូវីដ១៩នេះ បានទទួលអំណរគុណយ៉ាងជ្រាលជ្រៅនិងកោរសរសើរយ៉ាងស្មោត្រង់ពីប្រទេសជាច្រើន។ ប៉ុន្តែអ្នកនយោបាយមួយចំនួនអាមេរិកនេះ មិនចេះមើលវិភាគទានរបស់ចិនទាំងនេះទេ ផ្ទុយទៅវិញ គេកាន់ស្តង់ដារពីរ ធ្វើការភាន់ច្រលំ វាយប្រហារកេរ្តិ៍ឈ្មោះប្រទេសចិន។




តាំងពីជម្ងឺវីរុកូវីដ១៩ផ្ទុះឡើងកន្លងមក ប្រទេសចិនប្រកាន់យកគោលគំនិតនៃសហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ជួយគាំទ្រគ្នាទៅវិញទៅមកជាមួយប្រទេសនានា។ ប៉ុន្តែអ្នកនយោបាយមួយចំនួនអាមេរិក ចេះតែស្មានអំពីប្រទេសចិនដោយចេតនាព្យាបាទ គេពាក់ម៉ាសផលិតនៅប្រទេសចិន តែវាយប្រហារកេរ្តិ៍ឈ្មោះប្រទេសចិនថា ចិនផ្តល់ជំនួយទៅក្រៅប្រទេស ដើម្បីឥទ្ធិពលភូមិសាស្ត្រនយោបាយ។ សកម្មភាពបែបនេះ របស់អ្នកនយោបាយមួយចំនួនអាមេរិក បានបែកបាក់តាមរយៈអារ្យធម៌មនុស្សនិងសីលធម៌អប្បបរមា។



ក្រុមហ៊ុនទីភ្ញាងារប្រព័ន្ធផ្សព្វផ្សាយព័តមាននៅអាមេរិកមួយ បានទួញសោកថា វីរុសកូវីដ១៩មិនបានធ្វើអោយខូចខាតដល់សហរដ្ឋអាមេរិកទេ វាគ្រាន់តែបង្ហាញឱ្យឃើញនូវអ្វីដែលបានខូចនៅសហរដ្ឋអាមេរិក។ តាមដានប្រភពអាចដឹង ឬសគល់ទាំងនោះដែលត្រូវបានដាំក្នុងសម័យសង្រ្គាមត្រជាក់ ចាប់ផ្តើមការ​ឆ្លង​រាលដាលឡើងវិញ តាមយរៈអ្នកនយោបាយខ្លះដែលប្រកាន់ខ្ជាប់នូវ គំនិតសង្គ្រាមត្រជាក់កាន់អំណាច។ ហើយបង្កអន្តរាយដល់ប្រទេសចិននិងពិភពលោក។



ក្នុង"ព្រះគម្ពីរ"បានសរសេរថា មិនស្រឡាញ់​ភាពអយុត្តិធម៌ទេ មានតែសេចក្តីពិតប៉ុណ្ណោះ ។ លោក Michael R. Pompeo រដ្ឋមន្ត្រីក្រសួងបរទេសនៃសហរដ្ឋអាមេរិក បាននិយាយថា នៅក្នុងការិយាល័យខ្ញុំមាន"ព្រះគម្ពីរ"មួយច្បាល "ព្រះគម្ពីរ"តែងតែ រំលឹកខ្ញុំតាមសេចក្តីពិត។ គឺជាមនុស្សដូចលោក Michael R. Pompeoដែលអយុត្តិធម៌បែបនេះ កាន់ទួនាទីរដ្ឋមន្ត្រីក្រសួងបរទេសអាមេរិកកន្លងមក បានបង្ហាញ របាំងមុខនៃ "អាមេរិចដំបូង" និង "អាមេរិចអស្ចារ្យ"។ គាត់មានប្រសើថា យើងបានកុហក យើងបានបោកបញ្ឆោត ហើយយើងបានលួចជាដើម ទាំងនេះគឺជាសិរីរុងរឿងរបស់ការរីកចម្រើនឥតឈប់ឈររបស់សហរដ្ឋអាមេរិក។ តាំងពីជម្ងឺវីរុកូវីដ១៩ផ្ទុះឡើងកន្លងមក លោក Michael R. Pompeo និងអ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក តាមរយៈ ការនិយាយកុសក ការញុះញង់អោយមានការប្រឆាំងមនោគមវិជ្ជា និងការញុះញង់អោយមានការរើសអើងជាតិសាសន៍និងប្រជាជននិយម។ អ្វីដែលគេហៅថាអាទិភាពសហរដ្ឋអាមេរិក គឺជាប្រយោជន៍អាទិភាពរបស់ខ្លួនគេ ក្នុងការបោះឆ្នោត។



ស្ថានភាពប្រវត្តិសាស្ត្រនៃពិភពលោក គ្មាននរណាម្នាក់អាចផ្លាស់ប្តូរបានទេ។ សម័យសង្រ្គាមត្រជាក បានហួសផតុពេលហើយ។ កិច្ចសហប្រតិបត្តិការគ្នា និងឈ្នះ - ឈ្នះគ្នា គឺជាផ្លូវត្រឹមត្រូវតែមួយ។ គួរអោយកត់សម្គាល់ថា អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក នឹងបន្តធ្វើសកម្មភាពដើម្បីវាយប្រហារកេរ្តិ៍ឈ្មោះចិន។ ចំពោះសកម្មភាពអយុត្តិធម៌របស់អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិកនោះ ប្រជាជនទូទាំងពិភពលោកដែលគាំទ្រយុត្តិធម៌ នឹងប្រយុទ្ធប្រឆាំងតបទៅវិញដាច់ខាត រដ្ឋាភិបាលនិងប្រជាជនចិននឹងប្រឈមមុខប្រយុទ្ធប្រឆាំង និងវាយប្រហារតបទៅវិញដាច់ខាត។



ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ COVID-19 បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​លាន​២៦​ម៉ឺន​៣​ពាន់​៦៤​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៣៧​ម៉ឺន​៣​ពាន់​៨៥៨​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​២​លាន​៨៤​ម៉ឺន​៦​ពាន់​៥២៣​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០​។​​បច្ចុប្បន្ន​ជម្ងឺ COVID-19 ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​ចាត់ទុកជា «​ជំងឺ​រាតត្បាត​ជាស​កល​» នោះ បាន​វាយលុក​ចូលដល់​ប្រទេស និង ដែនដី​សរុប​ចំនួន​២១៣​ហើយ​នៅ​ទូទាំង​សកលលោក ។



នេះ​ជា​លេខ​រៀង នៃ​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង ឆ្លង​ជម្ងឺ COVID-19 ច្រើនជាងគេ​៖
១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​៨៣​ម៉ឺន​៧​ពាន់​១៧០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១០​ម៉ឺន​៦​ពាន់​១៩៥​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៥៩​ម៉ឺន​៩​ពាន់​៨៦៧​នាក់​។​
២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៥១​ម៉ឺន​៤​ពាន់​៨៤៩​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​២​ម៉ឺន​៩​ពាន់​៣១៤​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២០​ម៉ឺន​៦​ពាន់​៥៥៥​នាក់​។​
៣-​រុស្ស៊ី ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៤០​ម៉ឺន​៥​ពាន់​៨៤៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ពាន់​៦៩៣​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១៧​ម៉ឺន​១​ពាន់​៨៨៣​នាក់​។​
៤-​អេ​ស្ប៉ា​ញ ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៨​ម៉ឺន​៦​ពាន់​៥០៩​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​២​ម៉ឺន​៧​ពាន់​១២៧​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១៩​ម៉ឺន​៦​ពាន់​៩៥៨​នាក់​។​
៥-​អង់គ្លេស ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៧​ម៉ឺន​៤​ពាន់​៧៦២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៣​ម៉ឺន​៨​ពាន់​៤៨៩​នាក់​ស្លាប់ ខណៈ​ចំនួន​អ្នកជា​សះស្បើយ​ឡើងវិញ​មិនបាន​បញ្ជាក់​នោះទេ​៕




ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាស​តែងតាំង ប្រធានមន្ទីរ​ប្រៃសណី​យ៍ និងទូរគម​នាគមន៍​ខេត្តកែប (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្ដា​ល អញ្ជើញចុះសម្រុះសម្រួលជាមួយកម្មករ កម្មការិនី រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្ទ្រី ខូអិលធីឌី នៅស្រុកព​ញាឮ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមប​ណ្តាស្ថានីយ​ជលសាស្ត្រ​ទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើបងប្អូនខ្មែរ ដែលធ្វើដំណើរមកពី​ប្រទេ​សអា​រ៉ាប់ប៊ីសាអូឌី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្តាល បើ​កកិច្ចប្រជុំសាមញ្ញលើ​កទី១៤ អាណត្តិ​ទី​៣ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9762 នាក់
ម្សិលមិញ :
10722 នាក់
សប្តាហ៍នេះ :
70450 នាក់
ខែនេះ :
300632 នាក់
3 ខែនេះ :
1011834 នាក់
សរុប :
5060946 នាក់