ថ្ងៃFreitag ទី១៧ ខែកក្កដា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឯកឧត្តម ជាវ តា​យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២០ តាមរយះ Online
Mo,01 Juni 2020 (Time 04:20 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 43នាក់)


ខេត្តកំពត៖នៅព្រឹក​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាល​ខេត្តកំ​ពត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០២០តាមរយៈ​Online (Zoom Cloud meeting)។

កិច្ចប្រជុំផ្ដោតសំខាន់​លើការពិនិត្យពិភាក្សាពីវឌ្ឍនភាព នៃលទ្ធផលការងារ ដែលរដ្ឋបាលខេត្ត​ស​ម្រេច​បាន​ក្នុងខែឧសភា កន្លងទៅនិងការងារបន្តចូលរួមដោះស្រាយ រាល់បញ្ហា​ប្រឈមនានានៅ​សេសស​ល់ ខ្វះខាតដែលនឹងត្រូវបំពេញបន្ថែម  រួមមានការងា​រសន្តិសុខសណ្តា​ប់ធ្នាប់សាធារណៈ​សង្គម ការងារអភិវឌ្ឍន៍មូលដ្ឋាន ការងារដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាខ្វះខាតសំ​ណូមពររ​បស់​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តកំពត។

មានប្រសាសន៍ក្នុង​កិច្ចប្រជុំ ឯកឧត្តមជាវ តាយ អភិបាលខេត្តបានកោតសរ​សើរវាយតំលៃខ្ពស់ចំ​ពោះ​លទ្ធផលការងារ ដែលបណ្ដាមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកក្នុងខេត្ត បានយកចិត្តទុកដាក់​អនុវត្តក្នុងដែនសមត្ថកិច្ច​របស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរនារយៈពេលកន្លងមក។

ពាក់ព័ន្ធនឹងលទ្ធផល​ការងារឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថា នារយៈពេលកន្លងមក បញ្ហា​ប្រឈមនិងដំណោះស្រាយ ដែលមន្ទីរអង្គភាព​និងអាជ្ញាធរក្រុងស្រុកស​ម្រេចបាននៅខ្វះចន្លោះ​នៅ​មិនទាន់បានធ្វើ​ការវាយតម្លៃឲ្យបានជាក់លាក់ អំពីវឌ្ឍនភាពការងារនៅក្នុងរបា​យការណ៍​របស់ខ្លួន​នៅឡើយ គឺនៅមានភាពខ្វះចន្លោះ ដែលមន្ទីរអង្គភាពនិងអាជ្ញាធរ​ក្រុងស្រុកត្រូវតែកែទម្លាប់​បំពេ​ញប​ន្ថែម ដែលស្នើសុំឱ្យ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរក្រុង ស្រុកក្នុងខេត្តទាំងអស់​ពិនិត្យលើប​ញ្ហានេះឡើងវិញនៅក្នុង របាយការណ៍នៃលទ្ធផលការងាររបស់ខ្លួនឲ្យបានជាក់លាក់ ថា តើសម្រេច​ល​ទ្ធ​ផលបានប៉ុន្មានភាគរយ ហើយនៅសល់ប៉ុន្មានភាគរយទៀត ដែលជាមូលដ្ឋានសម្រាប់ទិសដៅ ដើម្បីដោះស្រាយនិងចំណាត់ការបន្តអោយមានប្រសិទ្ធភាពតទៅមុខទៀត។

ក្នុងឱកាសនោះដែរឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា កិច្ចប្រជុំគណៈអភិបា​លខេត្តប្រចាំខែនីមួយៗ គឺពិតជាមានសារៈសំខាន់ដើម្បីជាការចូលរួមមតិយោបល់ពីបណ្ដាមន្ទីរ អង្គ​ភាព​ជំនាញ និងអាជ្ញាធរ ក្រុង ស្រុកនីមួយៗពិនិត្យនូវវឌ្ឍនភាពលទ្ធផលការងារ និងដាក់ទិសដៅ​អនុវត្តបន្តដើម្បីជំរុញការអភិវឌ្ឍន៍ និងការដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាប្រឈម បញ្ហាខ្វះ​ខាត​សំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើន និងឆាប់រហ័ស ប្រកបដោយគុណភាពប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដែលមានសម្ដេច​តេជោហ៊ុន សែនជាប្រមុខដឹកនាំ។

ទន្ទឹមនឹងនោះឯក​ឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានក្រើនរំលឹកជម្រុញ​ដល់បណ្ដាំមន្ទីរអង្គភាព​ជំនាញអាជ្ញាធរក្រុងស្រុក ឲ្យបន្តយកចិត្តទុកដាក់​បន្ថែមទៀតឲ្យបានផុសតាម​ដែនសមត្ថកិច្ចជំនាញរ​បស់​ខ្លួនរៀងៗខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាស​តែងតាំង ប្រធានមន្ទីរ​ប្រៃសណី​យ៍ និងទូរគម​នាគមន៍​ខេត្តកែប (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្ដា​ល អញ្ជើញចុះសម្រុះសម្រួលជាមួយកម្មករ កម្មការិនី រោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្ទ្រី ខូអិលធីឌី នៅស្រុកព​ញាឮ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមប​ណ្តាស្ថានីយ​ជលសាស្ត្រ​ទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើបងប្អូនខ្មែរ ដែលធ្វើដំណើរមកពី​ប្រទេ​សអា​រ៉ាប់ប៊ីសាអូឌី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្តាល បើ​កកិច្ចប្រជុំសាមញ្ញលើ​កទី១៤ អាណត្តិ​ទី​៣ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
200 នាក់
ម្សិលមិញ :
10234 នាក់
សប្តាហ៍នេះ :
63596 នាក់
ខែនេះ :
292556 នាក់
3 ខែនេះ :
1000278 នាក់
សរុប :
5061618 នាក់