ថ្ងៃDonnerstag ទី០៩ ខែមេសា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីជួញដូរនិងប្រើប្រាស់ នូវសារធាតុញៀន
Sa,22 Februar 2020 (Time 03:03 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 36នាក់)


ខេត្តកំពង់ស្ពឺ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង សហការជាមួយក្រុមប្រឹក្សាឃុំ និងប្រជាការពារ ភូមិមានជ័យ និងភូមិត្រពាំ​ងខ្លុង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះល្បាតតាម​គោលដៅ ក្នុងភូមិ​សាស្ត្រ ដែល​បានទទួល​ដំណឹង​ពីប្រជាពលរដ្ឋ រាយការណ៍​ថា​ នៅក្នុងខ្ទមចាំចំការរបស់​ឈ្មោះ​ឃីម យីត ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចចំការស្វាយ ភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំ ស្រួច ខេត្តកំពង់ស្ពឺ មានការសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

ភ្លាមនោះកម្លាំងមូលដ្ឋានប៉ុស្ត៏ក៏បានពួនស្ទាក់ឃ្លាំមើល ស្របពេលនោះក៏ឃើញឈ្មោះ សា ម៉េតតាំង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច បានជិះម៉ូតូ០១គ្រឿង ម៉ាកស៊ុយ ស៊ូគីឡែត ពណ៌ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 1HP.9717 រួចក៏បានឃាត់ឆែកឆេរកឃើញ ម៉្សៅ ក្រាម ពណ៌សថ្លា០១កញ្ចក់តូច ទូរស័ព្ទដៃ០១គ្រឿងម៉ាកណូគារ កូនសោរម៉ូតូ០២ និងកូនសោរមួយ ចំនួនទៀតក្នុងកែបម៉ូតូ។

បន្ទាប់មកក៏បានចូលទៅត្រួតពិនិត្យក្នុងខ្ទមចាំចំការបានឃាត់ខ្លួនឈ្មោះ ឃីម យីត ភេទប្រុស អាយុ​៣១ឆ្នាំ ជាម្ចាស់ចំការស្វាយ និងដកហូតបាន​ម៉្សៅក្រាម ពណ៌សថ្លាចំនួន០៣កញ្ចប់តូច ទូរស័ព្ទដៃ០​១​គ្រឿងម៉ាកខែមហ្វូន និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតនាំមកសាកសួរនៅប៉ុស្ដិ៍នគ​របាលរដ្ឋបាលដំបូករូង ដើម្បីកសាងសំណុំរឿងបញ្ជូន​ទៅផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន​ស្រុក​កសាង​សំណុំរឿង បន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហម​កម្ពុជាខេត្តឧត្តរមានជ័យ នាំយកអំណោយស​ង្គ្រោះបន្ទាន់ ទៅផ្ដល់ជូន​ប្រជាពលរដ្ឋរង​គ្រោះ ដោយសារខ្យល់កន្ត្រាក់​ចំនួន២៧គ្រួសារ នៅសង្កាត់ប​ន្សាយរាក់ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្ត​កំពត ជួបសំណេះសំណាល ជាមួយកងកម្លាំងទាំងបី ក្នុងខេត្តកំពត មុនឱ​កាស​បុណ្យ​ចូលឆ្នាំថ្មី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណៈប្រតិភូអញ្ជើញចុះ​សួរសុខទុក្ខ កងវរៈសេនាតូច​នគរបាលការ​ពារ​ព្រំដែន​គោកលេខ ៧០១ និងវរៈសេនាតូច លេខ១០១ មុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃ​ណីជាតិ​ខ្មែរ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខមន្ត្រីចត្តាឡីស័ក មន្ត្រីន​គរបាល កងកម្លាំង​ពាក់ព័ន្ធ នៅច្រកទ្វារព្រំដែន​អន្តរជា​តិអូស្មាច់ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យ​ទីតាំង ត្រៀមបម្រុងទុកបន្ថែម សម្រាប់​ទទួល​ព្យាបាល និងដាក់ឲ្យ​នៅដាច់​ដោយឡែកក្នុងករណី​មានអ្នកកើតជំងឺកូវីដ១៩ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3138 នាក់
ម្សិលមិញ :
10904 នាក់
សប្តាហ៍នេះ :
69905 នាក់
ខែនេះ :
356635 នាក់
3 ខែនេះ :
967357 នាក់
សរុប :
3951966 នាក់