ថ្ងៃDonnerstag ទី០៩ ខែមេសា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ស្នងការដ្ឋាននគរបាល​ ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំត្រួតពិនិត្យការងារ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និង​លើកទិស​ដៅអនុវត្តការងារខែបន្ត
Fr,21 Februar 2020 (Time 08:38 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 75នាក់)


ខេត្តមណ្ឌលគិរី៖លោកឧត្តមសេនីយ៍​ទោ ឡោ សុខា​ ស្នងការនគរ​បាលខេត្តមណ្ឌលគិរី ​នៅ​រសៀល​ថ្ងៃសុក្រ​ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បាន​អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងលើក​ទិសដៅអនុវត្ត​ការងារខែបន្ត។​

កិច្ចប្រជុំនេះដែរ​ប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយ​មានការអញ្ជើញចូ​ល​រួមពី​សំណាក់ អស់លោក​ លោកស្រី ជាស្នងការរង លោក លោកស្រី នាយ នាយរ​ងការិយា​ល័យ​ជំនាញ លោកមេបញ្ជា​ការ មេបញ្ជាការរង វរសេនាតូចន​គរបាលការពារព្រំដែនគោកទាំងពីរ លោក​អធិការ អធិការរង នៃអធិកា​រដ្ឋាននគរបាលក្រុង-ស្រុកទាំង​ប្រាំ នាយ​ប៉ុស្តិ៍នគរបាលរដ្ឋ​បាលទាំង២១​ឃុំ-សង្កាត់ នាយប៉ុស្តិ៍នគរបាលច្រកទ្វារ​ទ្វេភាគីទាំង៣ និង​នាយប៉ុស្តិ៍នគរ​បាលការពារព្រំដែន​គោក​ទាំង១៤​ ដែលបានចូលរួមសរុ​បចំនួន១១៧នាក់។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើ​ ដល់​ថ្នាក់ដឹកនាំ​តាម​បណ្តាផែ​នជំនាញ​ ក៏ដូចជា​អង្គភាពចំណុះស្នងការដ្ឋាន​ន​គរបាលខេត្តទាំងអស់ ត្រូវពង្រឹង​ការប្រ​មូល​ផ្តុំមន្ត្រីក្រោមឱវាទ​ក្នុងការអនុវត្ត​ន៍​ការងារតាមតួនាទី​ ភារកិច្ច​រៀងៗខ្លួន​អោយមាន​ប្រសិទ្ធភាព​បន្ថែមទៀត​ តាមអនុសាសន៍​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​ នាយឧត្ត​មសេនីយ៍​ សន្តិបណ្ឌិត​ អគ្គ​ស្នងការ​នគរបាលជាតិ និងបាន​ដាក់វិធានការបង្កើនយុទ្ធនាការឃោនាផ្សព្វផ្សាយ​ ស្តីពី​ការងារច​រាចរណ៍​ផ្លូវគោក ពង្រឹងវិធាន​ការអនុវត្តច្បាប់ និងត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ត្រូវ​ពង្រឹងការចុះល្បាតនៅតាមភូ​មិសាស្ត្រដែលខ្លួនគ្រប់គ្រងជា​ប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិ​ភាព​ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រ​ដ្ឋបាលខេត្តស្វាយរៀង ទទួលថវិកា ពីតំណាងក្រុមហ៊ុន ​តំបន់សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង ​ហ្គីហ្គា​រីសស៍ ​សម្រាប់ប្រើប្រាស់​ក្នុងយុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ១៩ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហម​កម្ពុជាខេត្តឧត្តរមានជ័យ នាំយកអំណោយស​ង្គ្រោះបន្ទាន់ ទៅផ្ដល់ជូន​ប្រជាពលរដ្ឋរង​គ្រោះ ដោយសារខ្យល់កន្ត្រាក់​ចំនួន២៧គ្រួសារ នៅសង្កាត់ប​ន្សាយរាក់ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្ត​កំពត ជួបសំណេះសំណាល ជាមួយកងកម្លាំងទាំងបី ក្នុងខេត្តកំពត មុនឱ​កាស​បុណ្យ​ចូលឆ្នាំថ្មី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណៈប្រតិភូអញ្ជើញចុះ​សួរសុខទុក្ខ កងវរៈសេនាតូច​នគរបាលការ​ពារ​ព្រំដែន​គោកលេខ ៧០១ និងវរៈសេនាតូច លេខ១០១ មុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃ​ណីជាតិ​ខ្មែរ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខមន្ត្រីចត្តាឡីស័ក មន្ត្រីន​គរបាល កងកម្លាំង​ពាក់ព័ន្ធ នៅច្រកទ្វារព្រំដែន​អន្តរជា​តិអូស្មាច់ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4166 នាក់
ម្សិលមិញ :
10904 នាក់
សប្តាហ៍នេះ :
70933 នាក់
ខែនេះ :
357663 នាក់
3 ខែនេះ :
968385 នាក់
សរុប :
3952994 នាក់