បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃផង !!!!ដោយះ លោក ភៀង សុភាចេញផ្សាយថ្ងៃ សុក្រ ១២ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ព័ត៌មានជាតិខេត្តឧត្តរមានជ័យ:មន្រ្តីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ម្នាក់ត្រូវបានគេស្គាល់ឈ្មោះ យ៉ុង គីមម៉េង មានឋានន្តរសក្ដិជាអនុសេនីយ៍ឯក ប្រចាំទិសស្រុកអន្លង់វែង បានយកអំណាចជាសមត្ថកិច្ចស្បែកយោធាបង្ក្រាបបទល្មើស ទៅការពារជំនួញឈើ របស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ទើបតែបែកធ្លាយឃ្លីបវីដេអូមួយនៅពេលថ្មីៗនេះ ថាមន្ត្រីរូបនេះ ជាអ្នករកស៉ីឈើទៅវិញ។តាមការអោយដឹងពីសមត្ថកិច្ចក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអោយដឹងថា កន្លងមន្រ្តីអាវុធហត្ថឈ្មោះ យ៉ុង គីមម៉េង ក៏ធ្លាប់ជាឈ្មួញឈើគ្រញូងដ៏មានឥទ្ធិពលមួយរូប ដែលជ្រកក្រោមអំណាចស្បែកអាវុធហត្ថ។ ហើយមន្រ្តីអាវុធហត្ថរូបនេះ នៅតែបន្តធ្វើសកម្មភាពជួញដូរបទល្មើសឈើព្រមទាំងបានគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនចូលទៅកាប់ឈើធ្នង់ក្នុងទឹកដីថៃ ដើម្បីលក់អោយខ្លួន ជាយូរច្រើនឆ្នាំមកហើយ។ សព្វថ្ងៃឈ្មួញរូបនេះ នៅតែបន្តគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនដដែល បើសិនប្រជាពលរដ្ឋណាដែលមិនលក់ឈើអោយខ្លួន ច្បាស់ណាស់គេនឹងបង្ក្រាបដោយមិនលើកលែងនោះឡើយ។ ដោយសារតែមានតួនាទីជាសមត្ថកិច្ច ទើបធ្វើអោយកងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន និងសមត្ថកិច្ចជំនាញ មិនហ៊ានប៉ះពាល់ ចំពោះឈ្មួញឈើនាំពលករឆ្លងដែននេះដែរ។ លោក យ៉ុង គីមម៉េង មានតួនាទីជាសមត្ថកិច្ចបង្ក្រាបបទល្មើស ហើយក៏ជាឈ្មួញឈើផង និងមានប្អូនបង្កើតម្នាក់ទៀតឈ្មោះ យ៉ុង គីមហេង ហៅ ទី បានបើករថយន្តទាំងយប់ទាំងថ្ងៃប្រដេញរថយន្តយ៉ាងអនាធិបតេយ្យ ធ្វើអោយប្រជាពលរដ្ឋ មានការខ្លាចរអារជាខ្លាំង នៅពេលដែលលឺឈ្មោះមន្រ្តីអាវុធហត្ថរូបនេះ និងប្អូនបង្កើតឈ្មោះ យ៉ុង គីមហេង បានគៀបសង្កត់លើប្រជាពលរដ្ឋរកស៊ីតូចតាច និងជាពិសេសរថយន្តដឹកឈើសប្បិកម្មកែច្នៃ។តាមរូបភាពវីដេអូ បានបង្ហាញពីសកម្មភាពជាក់ស្តែងរបស់មន្រ្តីកងរាជអាវុធហត្ថឈ្មោះ យ៉ុង គីមម៉េង កំពុងឈរកត់បញ្ជីចំនួនឈើ ខណៈដែលមានកម្មករ និងបងថ្លៃម្នាក់ទៀត កំពុងលើកឈើធ្នង់ ដាក់លើជញ្ជីញថ្លឹងឈើ និងលើកឈើដាក់រថយន្តរបស់ខ្លួនម៉ាកនីសាន់ពណ៌ខ្មៅពាក់ស្លាក់លេខ ខម ០៤៦៦។ ហើយកន្លងមកមន្រ្តីអាវុធរូបនេះ តែងតែបដិសេធថា ខ្លួនមិនដែលរកស៊ីបទល្មើសអ្វីទាំងអស់។ មហាជនសូមគោរពឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ មេត្តាចាត់វិធានការទៅលើមន្ត្រីកងរាជអាវុធហត្ថដែលកំពុងរកស៉ីបទល្មើសព្រៃឈើ ក្រោយពីបែកធ្លាយវីដេអូឃ្លីប ដែលបានបង្ហាញថា មន្រ្តីអាវុធហត្ថប្រចាំទិសស្រុុកអន្លង់វែងម្នាក់ ជាឈ្មួញរកស៊ីបទល្មើសព្រៃឈើ នាំពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្នុងទឹកដីថៃ ដែលប្រឈមមុខនឹងការចាប់ដាក់គុក ការបាញ់សម្លាប់ ពីសំណាក់កងកម្លាំងថៃមកលើប្រជាពលរដ្ឌ អង្គភាពយើងខ្ញុំព្យាយាមសុំការបំភ្លឺ ទៅលោក យ៉ុង គីមម៉េង ដែលក៏ប៉ុន្តែ ពុំមានអ្នកលើកទូរស័ព្ទ ហើយអង្គភាពយើងរងចាំការបកស្រាយពីលោកយ៉ុង គីមម៉េងរាល់ម៉ោងធ្វើការ៕ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែនhttps://www.vnc-news.com/
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជាមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ខណៈ០៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា