ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយ បុរសម្នាក់បើកម៉ូតូទាំងស្រវឹងហើយក្នុងល្បឿនលឿន បុករថយន្តពីក្រោយស្លាប់នៅនិងកន្លែងភ្លាមៗ !!!!
Sun,22 November 2020 (Time 04:35 AM)
ដោយ ៖ ដោយ : លោក ភៀង សុភា ចេញផ្សាយថ្ងៃ អាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 66នាក់)


ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយ បុរសម្នាក់បើកម៉ូតូទាំងស្រវឹងហើយក្នុងល្បឿនលឿន បុករថយន្តពីក្រោយស្លាប់នៅនិងកន្លែងភ្លាមៗ !!!!

ដោយ : លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានជាតិ


ខេត្តបន្ទាយមានជ័យ៖


ទោះបីជាមានការខិតខំប្រឹងប្រែង ពីអាជ្ញាធរយ៉ាងណាក៏ដោយ ក៏មានករណីខ្លះ អ្នកស្រវឹងជាតិស្រានៅតែមិនប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍ បណ្ដាលអោយបាត់បង់ជីវិត ដូចជា យុវជនម្នាក់ប្រហែលចេញពីកន្លែងផឹកសុីទាំងស្រវឹង បើកម៉ូតូក្នុងល្បឿនលឿនស្រាប់តែបើកទៅបុករថយន្តពីក្រោយ បណ្តាលឲ្យបែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុ។ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី ២០ខែ វិច្ឆិការឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៥-៣៧៦ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

បើតាមនគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ សពយុវជននោះមាន ឈ្មោះខុន រតន: ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកអូរជ្រៅបានប្រាប់ថាបន្តឲ្យដឹងទៀត នៅមុនពេលកើតហេតុនោះ សពបើកម៉ូតូម៉ាកហ្ស៊ូម័រ ពណ៌ស លាយលឿង គ្មានស្លាកលេខ បើកបរពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង បើកក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាព ដោយសារជាតិសុរាចូលពោះ បាត់ការចងចាំ ក៏បើកទៅបុករថយន្តធុនធំ ក្នុងទិសដៅស្របគ្នាពីក្រោយ ពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងហេតុ ក្រោយពីកើតហេតុអ្នកបើករថយន្តគេចខ្លួនបាត់ ។

បច្ចុប្បន្នសពពេលដែលនគរបាលធ្វើកំណត់ហេតុរួចហើយ បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែក ម៉ូតូ និងរថយន្ត នគរបាលយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕ (ពេលស្រវឹង សូមកុំបើកបរ)



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4193 នាក់
ម្សិលមិញ :
16282 នាក់
សប្តាហ៍នេះ :
65714 នាក់
ខែនេះ :
400170 នាក់
3 ខែនេះ :
1226773 នាក់
សរុប :
7769181 នាក់