លោកវរសេនីយ៍ឯក ធិន ស៉ិនដេត អធិការវ័យក្មេង កណ្ដាប់ដៃដែក បានដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការ បំបែកសំណុំរឿង ចោរលួុចទ្រព្យសម្បត្តិពលរដ្ឋ បានមួុយសំបុក បញ្ជូនអនុវត្តតាមនីតិវិធី នៃច្បាប់ !!!ដោយ : លោក ភៀង សុភា ចេញផ្សាយថ្ងៃ អាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ព័ត៌មានជាតិក្រុងប៉ោយប៉ែត៖នៅថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ០០ នាទីមានប្រជាពលរដ្ឋឈ្មោះម៉ៅ មនោ ភេទប្រុស អាយុ៤០ឆ្នាំបានមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល ពីករណីចោរលួចឥវ៉ាន់ កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩:00នាទីយប់ម្ចាស់ផ្ទះបានរៀបចំចាក់សោរផ្ទះហើយធ្វើដំណើរទៅលែងម្តាយនៅភូមិអូរអំបិល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ លុះដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៦ព្រឹក អ្នកជិតខាងបានទូរស័ព្ទប្រាប់ថាចោរបានលួចយកសាឡុង០១ កៅអីឈើផ្អែក០២ ម៉ាស៊ីនកាត់ស្មៅ០១ និង ម៉ាស៊ីនបាញ់ថ្នាំស្រូវ០១ ហើយគាត់ក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញ និងរាយការណ៍ជូនសមត្ថកិច្ច ។ ដោយមានការដឹកនាំបញ្ជាដោយផ្ទាល់ ពីលោកវរសេនីយ៍ឯក វ័យក្មេង ធិន ស៉ិនដេត កម្លាំងប៉ុស្តិ៍សង្កាត់ផ្សារកណ្តាល បានអោយដឹងថា៖ ដល់ថ្ងៃទី២០ ខែឆ្នាំដដែល នៅវេលាម៉ោង១៦ និង ០០នាទី សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួុនជនសង្ស័យ ចំនួន០៥នាក់ មានឈ្មោះ៖១ឈ្មោះស៊ុយ សីហុង ភេទប្រុស អាយុ២៦ឆ្នាំ (ម្ចាស់ផ្ទះ) រស់នៅភូមិផ្សារកណ្តាល។ ២.ឈ្មោះឡុង ឌីណា ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិផ្សារកណ្តាល។ ៣.ឈ្មោះមុី កុសល ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់និងក្រុងប៉ោយប៉ែត។៤.ឈ្មោះម៉ាន់ ភារុណ ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត។៥.ឈ្មោះ កៅ ហេង ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិផ្សារកកណ្តាល ។សមត្ថកិច្ចបានបន្តថា៖ ដកហូតបានវត្ថុតាងរួមមាន បន្ទះក្តាតុ០១សន្លឹក តុឈើមួយឈុត ធុងក្លាសសេទឹកកក០១ ម៉ាស៊ីនកាត់ស្មៅ០១ កាំបិតសាម៉ូរ៉ៃ ចំនួន០២ កាំភ្លើងប្រើហ្គាសចំនួន០១ ពូថៅ ០១ ។ បច្ចុប្បនជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្តបន្តទៅតាមនីតិវិធី នៃច្បាប់៕ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែនhttps://www.vnc-news.com/
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជាមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ខណៈ០៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា