ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
សហរដ្ឋអាមេរិកកំពុងតែ បំបែកកំណត់ត្រាថ្មីទៀតហើយ លើករណីឆ្លងជំងឺមេរោគកូវីដ-១៩ដ៏សាហាវក្នុងមួយថ្ងៃជាង២០ម៉ឺននាក់ និងស្លាប់ជិត២០០០នាក់ !!!!!
Sat,21 November 2020 (Time 04:02 AM)
ដោយ ៖ ដោយ : លោក ភៀង សុភា (ប្រែសម្រួលចេញពី គេហទំព័រ worldometer) ចេញផ្សាយថ្ងៃ សៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 37នាក់)


សហរដ្ឋអាមេរិកកំពុងតែ បំបែកកំណត់ត្រាថ្មីទៀតហើយ លើករណីឆ្លងជំងឺមេរោគកូវីដ-១៩ដ៏សាហាវក្នុងមួយថ្ងៃជាង២០ម៉ឺននាក់ និងស្លាប់ជិត២០០០នាក់ !!!!!

ដោយ : លោក ភៀង សុភា (ប្រែសម្រួលចេញពី គេហទំព័រ worldometer)
ចេញផ្សាយថ្ងៃ សៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ




(វ៉ាស៊ីនតោន)៖ 


សហរដ្ឋអាមេរិកទើបតែបំបែកកំណត់ត្រាថ្មីទៀត អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ២០១,០៨៣ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ១,៩៥១នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១២,២៧៤,៧២៦ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៦០,២៨៣នាក់ និងជាសះស្បើយឡើងវិញចំនួន ៧.៣១លាននាក់។ សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសកម្មភាពមួយចំនួន ក្នុងនោះរដ្ឋញូយ៉កបានសម្រេចបិទសាលារៀនជាថ្មី ហើយបើគិតត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ អាមេរិកបានរកឃើញករណីឆ្លងសរុបជាង ១លានករណី។

គួរបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងអាមេរិក ភីហ្វីហ្សឺ (Pfizer) និង ម៉ូឌែណា (Moderna) បានដាក់សំណើទៅអាជ្ញាធរសុខាភិបាលអាមេរិករួចហើយ ដើម្បីសុំការអនុញ្ញាតការចាក់វ៉ាក់សាំងបន្ទាន់នៅចុងខែវិច្ឆិកានេះ ឬនៅខែធ្នូខាងមុខ (ឲ្យបានមុនថ្ងៃបុណ្យណូអែល) ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 កាន់តែខ្លាំងជាងនេះ នៅថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកល៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9208 នាក់
ម្សិលមិញ :
15152 នាក់
សប្តាហ៍នេះ :
97431 នាក់
ខែនេះ :
343840 នាក់
3 ខែនេះ :
1207041 នាក់
សរុប :
6886248 នាក់