ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
លោក Joe Biden ដែលជាប្រធានាធិបតីជាប់ឆ្នោត អាចនឹងតែងតាំងដៃគូដ៏ស្លាប់រស់មួយរូប ឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសសហរដ្ឌអាមេរិកថ្មី !!!!
Sat,21 November 2020 (Time 06:22 PM)
ដោយ ៖ ដោយ : លោក ភៀង សុភា (ប្រែសម្រួលពី សារព័ត៌មាន សហរដ្ឋអាមេរិក The Hill) ចេញផ្សាយថ្ងៃ អាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 38នាក់)


លោក Joe Biden ដែលជាប្រធានាធិបតីជាប់ឆ្នោត អាចនឹងតែងតាំងដៃគូដ៏ស្លាប់រស់មួយរូប ឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសសហរដ្ឌអាមេរិកថ្មី !!!!

ដោយ : លោក ភៀង សុភា (ប្រែសម្រួលពី សារព័ត៌មាន សហរដ្ឋអាមេរិក The Hill)
ចេញផ្សាយថ្ងៃ អាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


(វ៉ាស៊ីនតោន)៖ 



ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេមើលឃើញថា អាចនឹងតែងតែតាំងដៃគូនយោបាយដ៏យូរអង្វែង និងជាអ្នកការទូតជើងចាស់មួយរូបគឺលោក ថូនី ប្លីងខិន (Tony Blinken) ឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសអាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយ Sputnik ដកស្រង់ចេញពី សារព័ត៌មានអាមេរិក The Hill នារសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមសារព័ត៌មានដដែល ដែលទទួលបានពីមន្ត្រីមួយរូបនៃអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានឲ្យដឹងទៀតថា លោក Tony Blinken កំពុងស្ថិតនៅលេខរៀងជួរមុខ នៃការជ្រើសតាំងសម្រាប់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក ដែលត្រូវបានគ្រប់គ្នាមើលឃើញថា ជាតំណែងដ៏សកម្មបំផុតក្នុងការបម្រើគោលនយោបាយ នៃប្រទេសមហាអំណាចមួយនេះ។ លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនូវគម្រោងតែងតាំងលោក Tony Blinken នៅសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា លោក Tony Blinken ដែលមានបច្ចុប្បន្នមានវ័យ ៥៨ឆ្នាំ គឺជាអ្នកការទូតជើងចាស់មួយរូប ដែលធ្លាប់កាន់តំណែងជាអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ពីចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ និងជាទីប្រឹក្សាសន្តិសុខជាតិ នៅក្នុងរដ្ឋបាលដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា ពីចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥។ ដោយឡែកបុគ្គលសំខាន់ៗមួយចំនួនទៀតដូចជា ព្រឹទ្ធសមាជិក គ្រី ឃូនស៍ (Chris Coons), អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរុស្ស៊ី លោក វីលៀន ប៊ឺនស៍ (William Burns) និងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកស្រី ស៊ូសាន រ៉ៃស៍ (Susan Rice) ក៏ស្ថិតនៅក្នុងតារាងជួរមុខ សម្រាប់អនាគតតំណែងជា រដ្ឋមន្ត្រីការបរទេសអាមេរិកនេះផងដែរ៕




ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9521 នាក់
ម្សិលមិញ :
15152 នាក់
សប្តាហ៍នេះ :
97744 នាក់
ខែនេះ :
344153 នាក់
3 ខែនេះ :
1207354 នាក់
សរុប :
6886561 នាក់