ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ដោយសារការហោះស្ទាក់យន្តហោះចម្បាំងចិន តៃវ៉ាន់ខាតអស់យន្តហោះ F-16 ពីរគ្រឿងហើយ, ប្រធានាធិបតីតៃវ៉ាន់សម្រេច ផ្អាកប្រតិបត្តិការយន្តហោះប្រភេទនេះ !!!!!
Wed,18 November 2020 (Time 06:06 PM)
ដោយ ៖ ដោយ : លោក ភៀង សុភា ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 39នាក់)


ដោយសារការហោះស្ទាក់យន្តហោះចម្បាំងចិន តៃវ៉ាន់ខាតអស់យន្តហោះ F-16 ពីរគ្រឿងហើយ, ប្រធានាធិបតីតៃវ៉ាន់សម្រេច ផ្អាកប្រតិបត្តិការយន្តហោះប្រភេទនេះ !!!!!

ដោយ : លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ



(រដ្ឋធានីតៃប៉ិ)៖ 



ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃពុធនេះបានប្រកាសផ្អាកការហោះហើរ យន្តហោះចម្បាំង F-16 បន្ទាប់ពីហោះយន្តមួយគ្រឿងទៀតបានធ្លាក់ ដែលជាការបាត់បង់លើកទី ២ នៅក្នុងរយៈពេលមិនដល់មួយខែផងនោះ ស្របពេលដែលបេសកកម្មហោះស្ទាក់ យន្តហោះចិនកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ឧប្បត្តិហេតុនេះបានកើតឡើង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រោយកងទ័ពអាកាសកោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះចម្បាំង F-16 ដែលអភិវឌ្ឍដោយអាមេរិកបានបាត់ខ្លួន ភ្លាមៗបន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាស ហួលៀន (Hualien) ស្ថិតនៅឆ្នេរសមុទ្រខាងកើត ក្នុងបេសកកម្មហ្វឹកហាត់ជាប្រចាំ ដើម្បីហោះស្ទាក់យន្តហោះចម្បាំងចិន។

ចំពោះមុខក្រុមអ្នកសារព័ត៌មាន លោកស្រី Tsai Ing-wen បាននិយាយថា កងទ័ពអាកាសបានសម្រេចបញ្ឈរជើងយន្តហោះ F-16 ទាំងអស់ ដើម្បីធ្វើការត្រួតពិនិត្យបន្ថែម។ លោកស្រីប្រធានាធិបតីរូបនេះបានបន្ថែមថា ខ្ញុំបានស្នើសុំឲ្យក្រសួងការពារជាតិត្រៀមខ្លួនប្រយុទ្ធ ដើម្បីធានាសន្តិសុខកោះតៃវ៉ាន់។

គួរបញ្ជាក់ថា ការបាត់បង់យន្តហោះ F-16 នេះគឺជាលើកទី ៤ហើយ សម្រាប់ការបង់ក្នុងវិស័យយោធាតៃវ៉ាន់ នៅក្នុងឆ្នាំ២០២០នេះ។ កាលពីខែមករា មន្ត្រីយោធាកំពូលរបស់កោះតៃវ៉ាន់ ស្ថិតក្នុងចំណោមមនុស្ស ០៨នាក់ដែលបានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកពួកគេ បានធ្លាក់នៅតំបន់ភ្នំក្បែរទីក្រុងតៃប៉ិ។ សហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានយល់ព្រមលក់យន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងទៀតនៅក្នុងតម្លៃ ៨ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់។ កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យ កងទ័ពអាកាសកោះតៃវ៉ាន់មានយន្តហោះចម្បាំង F-16 រហូតដល់ទៅ ២០០គ្រឿង ដែលជាក្បួនយន្តហោះចម្បាំង F-16 ធំបំផុតនៅទ្វីបអាស៊ី៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9268 នាក់
ម្សិលមិញ :
15152 នាក់
សប្តាហ៍នេះ :
97491 នាក់
ខែនេះ :
343900 នាក់
3 ខែនេះ :
1207101 នាក់
សរុប :
6886308 នាក់