ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
លោក Joe Biden រៀបចំ​ការ​ប្រជុំ​ផ្ទាល់​ខ្លួន​ ជាមួយក្រុមអ្នកជំនាញ ដើម្បីទទួលបានការ ជូនដំណឹងអំពីបញ្ហា សន្តិសុខជាតិ !!!!!
Wed,18 November 2020 (Time 06:21 PM)
ដោយ ៖ ដោយ : លោក ភៀង សុភា (ប្រែសម្រួលចេញពី VOA ) ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 33នាក់)


លោក Joe Biden រៀបចំ​ការ​ប្រជុំ​ផ្ទាល់​ខ្លួន​ ជាមួយក្រុមអ្នកជំនាញ ដើម្បីទទួលបានការ ជូនដំណឹងអំពីបញ្ហា សន្តិសុខជាតិ !!!!!

ដោយ : លោក ភៀង សុភា (ប្រែសម្រួលចេញពី VOA )
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


រដ្ឋធានីវ៉ាស៊ីនតោន:



ប្រធានាធិបតីជាប់​ឆ្នោត​លោក Joe Biden ចូលរួម​កិច្ចប្រជុំ​អំពី​បញ្ហា​សន្ដិសុខជាតិ ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ក្រុង Wilmington រដ្ឋ Delaware។ដោយ​មាន​ការ​រារាំង​ពី​សំណាក់​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ទាក់ទិន​នឹង​ការ​ទទួល​បាន​នូវ​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​អំពី​បញ្ហា​សន្តិសុខ​ជាតិ លោក Joe Biden ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​រៀបចំ​ការ​ប្រជុំ​ដោយ​ខ្លួន​លោក​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​ជំនាញ​ខាង​ក្រៅ​នានា​ផ្នែក​ការទូត ផ្នែក​ស៊ើបការណ៍​សម្ងាត់ និង​ផ្នែក​ការពារ​ជាតិ។

លោក Biden បាន​ថ្លែង​នៅ​ពេល​ចាប់ផ្ដើម​ការ​ប្រជុំ​ថា៖ «ខ្ញុំ​មិន​ចំាបាច់​និយាយ​ឲ្យ​ចំ​ទេ។ យើង​ដឹង​ហើយ​ថា ខ្ញុំ​មិន​អាច​ទទួល​បាន​ការ​ជូន​ដំណឹង [ជា​ផ្លូវការ​អំពី​បញ្ហា​សន្តិសុខ​ជាតិ] ដែល​ខ្ញុំ​គួរតែ​ទទួល​បាន​នៅ​ក្នុង​ពេល​នេះ​នោះ​ទេ»។ប្រធាន​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​ទទួល​បន្ទុក​កិច្ចការ​សេវាកម្ម​ទូទៅ (GSA) អ្នកស្រី Emily Murphy មិន​ទាន់​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​បញ្ជាក់​ទទួល​ស្គាល់​ការ​ផ្ទេរ​អំណាច​នៅ​ឡើយ​ទេ ដូច្នេះ​ក្រុម​ការងារ​របស់​លោក Biden មិន​អាច​ប្រើ​ថវិកា និង​ការិយាល័យ​របស់​រដ្ឋាភិបាល​សហព័ន្ធ​បាន​ឡើយ។ ចំណុច​នេះ​គឺ​ជា​សញ្ញា​មួយ​ដែល​ទីភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេង​ទៀត​ពិចារណា​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ក្រុម​ការងារ​របស់​លោក Biden។

អ្នកនាំ​ពាក្យ​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ​ថា៖ «ឯកសារ​បញ្ជាក់​មិន​ទាន់​ត្រូវ​បាន​គេ​ធ្វើ​នៅ​ឡើយ​ទេ។ ទីភ្នាក់ងារ GSA និង​ប្រធានទី​ភ្នាក់ងារ​នេះ នឹង​បន្ត​គោរព​និង​បំពេញ​តាម​លក្ខខណ្ឌ​ទាំង​អស់​នៅ​ក្រោម​ច្បាប់ និង​ប្រកាន់​ខ្ជាប់​តាម​គំរូ​ពី​មុន​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Bill Clinton ក្នុង​ឆ្នាំ ២០០០»។បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ខ្លះ​បាន​ប្រាប់ VOA ថា ទោះបីជា​គ្មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ពី​ទីភ្នាក់ងារ GSA ក៏​ដោយ ក៏​លោក Trump បើសិនជា​លោក​ចង់ ក៏​អាច​អនុញ្ញាត​ឲ្យ​លោក Biden ទទួល​បាន​នូវ​ការ​ជូន​ដំណឹង​សម្ងាត់​នានា​បាន​ដែរ៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8679 នាក់
ម្សិលមិញ :
15152 នាក់
សប្តាហ៍នេះ :
96902 នាក់
ខែនេះ :
343311 នាក់
3 ខែនេះ :
1206512 នាក់
សរុប :
6885719 នាក់