ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
រាជរដ្ឋាភិបាលជប៉ុន បានប្រកាសអោយ ទីក្រុងតូក្យូ ត្រៀមបង្កើនការប្រកាសអាសន្ន សម្រាប់ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដល់កម្រិតខ្ពស់បំផុតវិញ ដែលមិនធ្លាប់មានកន្លងមក !!!!!
Wed,18 November 2020 (Time 06:17 PM)
ដោយ ៖ ដោយ : លោក ភៀង សុភា (ប្រែសម្រួលចេញពី សារព័ត៌មានជប៉ុន Nikkeiនិង CNA )ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 27នាក់)


រាជរដ្ឋាភិបាលជប៉ុន បានប្រកាសអោយ ទីក្រុងតូក្យូ ត្រៀមបង្កើនការប្រកាសអាសន្ន សម្រាប់ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដល់កម្រិតខ្ពស់បំផុតវិញ ដែលមិនធ្លាប់មានកន្លងមក !!!!!

ដោយ : លោក ភៀង សុភា (ប្រែសម្រួលចេញពី សារព័ត៌មានជប៉ុន Nikkeiនិង CNA )ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


(រាជធានីតូក្យូ)៖ 


សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា ទីក្រុងតូក្យូកំពុងត្រៀមបង្កើនកម្រិតប្រកាសអាសន្ន COVID-19 ឡើងដល់កម្រិតលេខ៤ ដែលជាកម្រិតខ្ពស់បំផុត ខណៈចំនួនករណីឆ្លងនៅរាជធានីនៃប្រទេសជប៉ុនបានកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

សារព័ត៌មានជប៉ុន Nikkei ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះមួយចំនួន បានឱ្យដឹងថា ជាផ្នែកមួយនៃគម្រោងខាងលើ អាជ្ញាធរទីក្រុងតូក្យូ ក៏កំពុងពិចារណាស្នើសុំឱ្យអាជីវកម្មមួយចំនួនកាត់បន្ថយពេលវេលាប្រតិបត្តិការរបស់ពួកគេ ជាថ្មីម្តងទៀតផងដែរ។ បើតាម Nikkei សេចក្ដីប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

ទីក្រុងតូក្យូបានបន្ទាបកម្រិតប្រកាសអាសន្ន COVID-19 នៅត្រឹមកម្រិតខ្ពស់បំផុតទី២ កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីចំនួនករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះពីកម្រិតកំពូល ដែលមានករណីឆ្លងជាង៤០០ករណី កាលពីរដូវក្តៅ។ តែទោះជាយ៉ាងណា ចាប់តាំងពីដើមខែវិច្ឆិកានេះ ករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅប្រទេសជប៉ុន បានកើនឡើងវិញខ្ពស់បំផុតក្នុងរយៈពេល ៣ខែកន្លងទៅនេះ ដែលបានកត់ត្រានូវករណីឆ្លងថ្មី រហូតដល់៣៩៣ករណីកាលពីសប្តាហ៍មុន ហើយនៅថ្ងៃពុធនេះគឺករណីឆ្លងប្រចាំថ្ងៃកើនដល់៤៩៣ករណី។

គួរបញ្ជាក់ថា បើសារព័ត៌មានជប៉ុន Nikkei ទីក្រុងតូក្យូនឹងរក្សាកម្រិតប្រកាសអាសន្នរបស់ខ្លួន សម្រាប់ការត្រៀមលក្ខណៈខាងផ្នែកវេជ្ជសាស្ត្រនៅកម្រិតខ្ពស់បំផុតទី២ ដែលបង្ហាញពីតម្រូវការនៃការបង្កើនសមត្ថភាពទទួលថែទាំអ្នកជំងឺ ប៉ុន្តែមិនទាន់ដល់ស្ថានភាពតឹងរ៉ឺងខ្លាំងនៅឡើយទេ។ យោងតាមគេហទំព័ររបស់ទីក្រុងតូក្យូបានឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកជំងឺ COVID-19 ចំនួន ១,២៨១នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ដែលមានចំនួនគ្រែសរុបត្រឹមតែ២,៦៦០គ្រែ។

រហូតមកទល់ពេលនេះ ប្រទេសជប៉ុន មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសខ្ទង់ ១២១,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ១,៩២០នាក់ និងជាសះស្បើយជាង ១០៤,៦០០នាក់៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9485 នាក់
ម្សិលមិញ :
15152 នាក់
សប្តាហ៍នេះ :
97708 នាក់
ខែនេះ :
344117 នាក់
3 ខែនេះ :
1207318 នាក់
សរុប :
6886525 នាក់