ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
សហរដ្ឋអាមេរិកទទួលជោគជ័យ លើការធ្វើតេស្តបាញ់ស្ទាក់មីស៊ីលផ្លោង ICBM ចេញពីនាវាចម្បាំង ដែលជាសមត្ថភាពថ្មីមួយទៀត!!!!!
Wed,18 November 2020 (Time 06:12 PM)
ដោយ ៖ ដោយ : លោក ភៀង សុភា ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 25នាក់)


សហរដ្ឋអាមេរិកទទួលជោគជ័យ លើការធ្វើតេស្តបាញ់ស្ទាក់មីស៊ីលផ្លោង ICBM ចេញពីនាវាចម្បាំង ដែលជាសមត្ថភាពថ្មីមួយទៀត!!!!!

ដោយ : លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

(ទីក្រុងហាវ៉ៃ)៖ 


កាលពីដើមសប្តាហ៍នេះ យោធាអាមេរិកបានទទួលជោគជ័យជាលើកដំបូង ក្នុងការធ្វើតេស្តបាញ់កម្ទេច គោលដៅជាមីស៉ីលផ្លោងឆ្លងទ្វីប (ICBM) ដោយប្រើប្រាស់មីស៉ីល ដែលបាញ់ចេញពីនាវាចម្បាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារការពារការវាយប្រហារដោយមីស៉ីល នៃសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមមន្រ្តីយោធា និងនាវិកនៅលើនាវាចម្បាំង USS John Finn បានបាញ់កម្ទេចគោលដៅ ដែលជាមីស៉ីលផ្លោងឆ្លងទ្វីប ICBM ដោយជោគជ័យ តាមរយៈការប្រើប្រាស់ប្រព័ន្ធមីស៉ីល SM-3 ដែលបំពាក់នៅលើនាវា កំឡុងការធ្វើតេស្តមួយ នៅលើដែនសមុទ្រភាគឦសានកោះហាវ៉ៃ។ គោលដៅជាប្រភេទគ្រាប់មីស៊ីល ICBM នោះ ត្រូវបានបាញ់ចេញមកពីទីតាំងធ្វើតេស្តរបស់យោធាអាមេរិក នៅឯប្រជុំកោះ ម៉ាហ្សាល (Marshall) ហើយត្រូវបាញ់ស្កាត់បានសម្រេច នៅភាគឦសានកោះហាវ៉ៃ។

គួរបញ្ជាក់ថា ការធ្វើតេស្តបាញ់ស្ទាក់ ICBM ដោយជោគជ័យនាពេលកន្លងមក គឺយោធាអាមេរិកបានប្រើតែប្រព័ន្ធការពារមីស៉ីល ដែលមានមូលដ្ឋាននៅលើដីគោកប៉ុណ្ណោះ រួមមាននៅរដ្ឋអាឡាស្កា និងរដ្ឋកាលីហ្វរញ៉ា។ យោធាអាមេរិកបានលើកឡើងថា ការមានសមត្ថភាព ដើម្បីបាញ់កម្ទេចមីស៉ីល ICBM ដោយប្រើនាវាចម្បាំងបែបនេះ កាន់តែធ្វើឲ្យសមត្ថភាពការពារមីស៉ីល ជារួមរបស់សហរដ្ឋអាមេរិក រឹងមាំខ្លាំងជាងមុន៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9727 នាក់
ម្សិលមិញ :
15152 នាក់
សប្តាហ៍នេះ :
97950 នាក់
ខែនេះ :
344359 នាក់
3 ខែនេះ :
1207560 នាក់
សរុប :
6886767 នាក់