ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ផ្ញេីសារអបអរសាទរជូន លោកស្រី អោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល ជាលើកទី២ នៅប្រទេស មីយ៉ាន់ម៉ា !!!!!!!
Tue,17 November 2020 (Time 07:36 PM)
ដោយ ៖ ដោយ : លោក ភៀង សុភា ចេញផ្សាយថ្ងៃ ពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 50នាក់)


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ផ្ញេីសារអបអរសាទរជូន លោកស្រី អោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល ជាលើកទី២ នៅប្រទេស មីយ៉ាន់ម៉ា !!!!!!!

ដោយ : លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានជាតិ


(រាជធានីភ្នំពេញ)៖ 



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០កាលពីម្សិលមិញនេះ បានផ្ញេីសារអបអរសាទរជូន លោកស្រី អោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅប្រទេសមីយ៉ាន់ម៉ា។

ក្នុងសារលិខិតនេះ សម្តេចតេជោ បានបញ្ជាក់ថា៖ «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូម សំដែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ ដែលបានដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ»។

សម្តេចបានចាត់ទុកថា លទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញនូវ ទំនុកចិត្ត និងការគាំទ្រយ៉ាងលើសលប់ចំពោះការដឹកនាំរបស់លោកស្រី អោង សាន ស៊ូជី និងគោលនយោបាយដ៏ ត្រឹមត្រូវរបស់គណបក្ស NLD។

សម្តេចថ្លែងថា «ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកជំទាវ មីយ៉ាន់ម៉ាសម្រេចបាននូវសមិទ្ធិផលគួរឱ្យកត់ សម្គាល់ក្នុងការអភិវឌ្ឍជាតិ»។

ប្រមុខរាជរដ្ឋាភិបាល កម្ពុជា មានជំនឿជឿជាក់ថា ជាមួយអាណត្តិថ្មីរបស់គណបក្ស NLD មីយ៉ាន់ម៉ានឹងបន្តលើកកម្ពស់គុណតម្លៃលទ្ធិប្រជាធិបតេយ្យ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេស។

សម្តេចតេជោអះអាងថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកស្រី អោង សាន ស៊ូជី ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏ល្អដែល មានស្រាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែរឹងមាំ ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ និងសហគមន៍អាស៊ាន ទាំងមូល៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9605 នាក់
ម្សិលមិញ :
15152 នាក់
សប្តាហ៍នេះ :
97828 នាក់
ខែនេះ :
344237 នាក់
3 ខែនេះ :
1207438 នាក់
សរុប :
6886645 នាក់