ខេត្តកំពត:ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងនិងសង្កាត់ អញ្ជើញចុះពិនិត្យទីតាំងដងផ្លូវសំខាន់ៗមួយចំនួនក្នុងសង្កាត់ទាំង៥ នៃក្រុងកំពត ក្នុងគោលបំណងដើម្បីបង្កើនការជំរុញរៀបចំ កែលម្អប្រព័ន្ធផ្លូវ និងលូដោះទឹកភ្លៀងបន្ថែម រួមនិងការពង្រឹងរៀបចំសណ្ដាប់ធ្នាប់សោភ័ណភាព អនាម័យបរិស្ថានក្នុងក្រុងកំពត ឲ្យបានកាន់តែប្រសើរឡើង ផងដែរ។ទីតាំងសំខាន់ៗជាចំណុចអាទិភាព ត្រូវធ្វើការកែលម្អដាក់ប្រព័ន្ធលូនិងកសាងផ្លូវបេតុង ក្នុងនោះសង្កាត់កំពង់កណ្ដាល ត្រូវកែលម្អដាក់ប្រព័ន្ធលូដោះទឹកភ្លៀងត្រង់ចំណុចសួនច្បារដើមពោធិ៍ជាប់ចំណតរថយន្ត និងជិតផ្ទះឯកឧត្តមអាន ហេ។ក្រៅពីនោះក៏មានគម្រោងអាទិភាពសំខាន់ៗ ដែលលើកស្នើឡើងដោយចៅសង្កាត់ ដើម្បីកសាងឲ្យបានឆាប់ៗតាមតម្រូវការសំណូមពររបស់ប្រជាពលរដ្ឋផងដែរ ក្នុងនោះនៅក្នុងសង្កាត់អណ្ដូងខ្មែរ សង្កាត់ក្រាំងអំពិល និងសង្កាត់កំពង់បាយ ដែលនឹងត្រូវកសាងប្រព័ន្ធផ្លូវថ្នល់បេតុង និងប្រព័ន្ធលូដោះទឹកភ្លៀងបន្ថែម រួមនឹងការកែលម្អចិញ្ចើមផ្លូវដាំដើមឈើអមសងខាងដងផ្លូវមួយចំនួនបន្ថែម និងរកទីតាំងដើម្បីដាក់កុងតឺន័រ ដោះស្រាយការកកស្ទះសំរាមយកចេញទៅក្រៅក្រុងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជាមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ខណៈ០៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា