ថ្ងៃDonnerstag ទី២២ ខែតុលា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
លោក​ប្រធានាធិ​បតី​សហរដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ និង​ ភរិយា បានឆ្លងជម្ងឺ Covid19 !!!!
Fr,02 Oktober 2020 (Time 09:14 )
ដោយ ៖ ប្រែសម្រួលដោយ៖ លោក ពេជ្រ ចាន់វិជ្ជា ( ប្រភពពីAFP) ចេញផ្សាយថ្ងៃ សុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោសក័ ពុទ្ទសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 144នាក់)


លោក​ប្រធានាធិ​បតី​សហរដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ និង​ ភរិយា បានឆ្លងជម្ងឺ Covid19 !!!!

ប្រែសម្រួលដោយ៖ លោក ពេជ្រ ចាន់វិជ្ជា ( ប្រភពពីAFP)
ចេញផ្សាយថ្ងៃ សុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោសក័ ពុទ្ទសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


រដ្ឋធានីវ៉ាស៊ីនតោន:


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​ភរិយា ឆ្លង​ជំងឺ​កូវីដ​១៩ ដោយ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្តន៍​បង្ហាញ​ថា​វិជ្ជមាន​​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​ដូណាល់ ត្រាំ តាម​រយៈ​បណ្ដាញ​សង្គម​ធ្វីតធឺ​របស់​លោក នៅ​ថ្ងៃ​ទី​០២​តុលា​នេះ​។ លោក​ត្រាំ​បញ្ជាក់​បន្ថែម​ថា លោក​នឹង​ចាប់​ផ្ដើម​ដាក់​ខ្លួន​ឯង​ឲ្យនៅដាច់​ដោយ​ឡែក​ចាប់​ពី​ពេល​នេះ​ត​ទៅ។



បើ​ទោះ​បី​ជា​មាន​​លទ្ធផល​វិជ្ជមាន​កូវីដ​១៩​ក៏​ដោយ ក៏​លោក​ត្រាំ​និង​ភរិយា​នៅ​មាន​សុខភាព​ល្អ។ នេះ​ជា​អ្វី​ដែល​ក្រុម​គ្រូពេទ្យ​ប្រចាំ​សេតវិមាន​បញ្ជាក់​ឲ្យ​ដឹង​ភ្លាម​ៗ​ ដោយ​បាន​បន្ថែម​​ទៀត​ថា ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ប្រមុខ​ដឹក​នាំ​សហរដ្ឋ​អាមេរិក​រូប​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​សេតវិមាន ដែល​ជា​ទី​ស្នាក់​នៅ​និង​ធ្វើ​ការ​របស់លោក​​ប្រធានាធិបតី​ត្រាំ​​តែ​ម្ដង​។



ប្រភព​ពី​សេតវិមាន​អាមេរិក​វិញ សង្កត់​ធ្ងន់​ថា ភារកិច្ច​របស់​លោកត្រាំ​ក្នុង​ដំណែង​ជា​ប្រធានាធិបតី​នៅ​តែ​បន្ត​ដដែលគ្មាន​ការ​ប្រែ​ប្រួល​ទេ។ យ៉ាង​ណា​ក៏​ដោយ សេតវិមាន​បាន​លុប​ចោល​គម្រោង​ទៅ​កាន់​រដ្ឋ​ហ្វ្លរីដា​របស់​លោក​ត្រាំ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​​។គួរ​បញ្ជាក់​ជូន​ដែរ​ថា ការ​ប្រកាស​របស់​លោក​ត្រាំ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​ទី​ប្រឹក្សា​ជំនិត​របស់​លោក​ម្នាក់​បាន​ធ្វើ​តេស្តន៍​ឃើញ​វិជ្ជមាន​កូវីដ​១៩​។ ទី​ប្រឹក្សា​ជំនិត​របស់​លោក​ត្រាំ គឺ​អ្នក​នាង Hope Hicks បាន​រួម​ដំណើរ​ជាមួយ​លោក​ត្រាំ​ជាប់​ជា​ប្រចាំ​។



កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ អ្នក​នាង Hope Hicks ធ្វើ​ដំណើរ​ជាមួយ​លោក​ប្រធានាធិបតី​តាម​ជើង​ហោះហើរ Air Force One ទៅ​កាន់​រដ្ឋ​អូហាយ៉ូ ដើម្បី​ចូល​រួម​ការ​ជជែក​ដេញ​ដោល​លើក​ទី​១ រវាង​លោក​ត្រាំ និង​លោក បៃដិន​។ មួយ​ថ្ងៃ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ពុធ នាង​និង​លោក​ប្រធានាធិបតី​បាន​រួម​ដំណើរ​ទៅធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​​រដ្ឋ​មីនីសូតា​ថែមទៀត។លោក ដូណាល់ ត្រាំ បាន​រៀបរាប់​ថា ទី​ប្រឹក្សា​របស់​លោក គឺ​អ្នក​នាង Hope Hicks បាន​ពាក់​ម៉ាស​​ក៏ពិត​មែន ប៉ុន្តែ​លោក​និង​ភរិយា​បាន​ចំណាយ​ពេល​នៅ​ជាមួយ​អ្នក​នាង Hope ច្រើន​​មែន​ទែន​៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https:://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3903 នាក់
ម្សិលមិញ :
7217 នាក់
សប្តាហ៍នេះ :
103496 នាក់
ខែនេះ :
469340 នាក់
3 ខែនេះ :
1366137 នាក់
សរុប :
6499066 នាក់