ថ្ងៃDonnerstag ទី២២ ខែតុលា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
បាតុកម្មនៅទីក្រុងបាងកកប្រទេសថៃ យុវតីថៃម្នាក់បានប្រេីសិទ្ធិអំណាចរបស់ខ្លួនក្នុងនាមជាយុវជនជំនាន់ក្រោយធ្វើការប្ដេជ្ញាចិត្តយ៉ាងមោះមុតនៅចំពោះមុខហ្វូងបាតុករទាំងអស់ថានឹងតស៊ូជាមួយគ្នាមិនរត់ចោលគ្នាទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែប្ដូររបបលោក ប្រាយុទ្ធ ចាន់អូចា ឲ្យបានជាដាច់ខាត !!!!
Sa,17 Oktober 2020 (Time 01:56 )
ដោយ ៖ ដោយះ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃ សៅរ៍ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២០ (ចំនួនអ្នកអាន: 68នាក់)


បាតុកម្មនៅទីក្រុងបាងកកប្រទេសថៃ យុវតីថៃម្នាក់បានប្រេីសិទ្ធិអំណាចរបស់ខ្លួនក្នុងនាមជាយុវជនជំនាន់ក្រោយធ្វើការប្ដេជ្ញាចិត្តយ៉ាងមោះមុតនៅចំពោះមុខហ្វូងបាតុករទាំងអស់ថានឹងតស៊ូជាមួយគ្នាមិនរត់ចោលគ្នាទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែប្ដូររបបលោក ប្រាយុទ្ធ ចាន់អូចា ឲ្យបានជាដាច់ខាត !!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ សៅរ៍ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

រាជធានីបាងកក:


មេដឹកនាំបាតុកម្មម្នាក់បាននិយាយថា ការធ្វើបាតុកម្មរបស់ក្រុមបាតុកររាប់ពាន់នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានបញ្ចប់ទៅវិញហើយនៅថ្ងៃអាទិត្យកន្លងមកនេះ ក្រោយពីសំណើទាមទារឲ្យមានកំណែទម្រង់ចំពោះព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវបានប្រគល់ដល់ដៃប៉ូលីស។ តែទោះជាយ៉ាងណា គេសង្កេតឃើញ សមត្ថកិច្ចថៃ បានអនុវត្តន៍ អនុក្រិតបន្ទាន់មួយ ដើម្បីបំបែកហ្វូង
បាតុករ បើបានចាប់ឃុំខ្លួន មេដឹកនាំនិស្សិតថៃ ប្រមាណ២០នាក់ ក្នុងនោះ ក៏មាន មេធាវីសិទ្ធិមនុស្សផងដែរ ។ មេដឹកនាំនិស្សិតជាស្ត្រីម្នាក់ក៏ត្រូវបាន គេឃើញ ក្រុមប៉ូលីស ចាប់រុកចូលរថយន្តផងដែរ ដោយនិស្សិតស្រីនោះ បានថ្លែងសុន្ទរកថា ប៉ះពាល់ដល់ កិត្តិយសព្រះមហាក្សត្រថៃ ។


អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅក្រុងបាងកក បានពិពណ៌នាថា ពេលនេះ ក្រុមបាតុករ មានពីរក្រុមគឺក្រុមនិស្សិត ដែលមានអាវពណ៌ខ្មៅនិងមួយក្រុមទៀត ពាក់អាវពណ៏លឿង ដែលមានវ័យចំណាស់ គាំទ្រព្រះមហាក្សត្រថៃ ហើយស្ថានការណ៍ពេលនេះ ហាក់កាន់តែឡើងកម្ដៅខ្លាំងឡើងរវាង ក្រហមបាតុកម្មនិស្សិត និង អាជ្ញាធរប៉ូលីស ដោយអាជ្ញាធរបានអនុវត្តន៍ ច្បាប់គ្រាអាសន្ន ដើម្បីចាត់ការទៅលើក្រុមបាតុករ ។ ហើយបើក្រឡេកមើល ព្រះមហាក្សត្រថៃវិញ ព្រះអង្គយាងចេញទៅក្រៅប្រទេស ក្នុងគ្រាដែលប្រទេសកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្នុងការទាមទារអោយ លោកនាយឧត្ដមសេនីយ៍ ប្រាយុទ្ទ ចាន់អូរចា ចុះចេញពីតំណែង និងកែប្រែរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ដែលច្បាប់មានការតឹងរឹងហួសហេតុពេក។



នៅក្នុងតំណាក់កាលតឹងតែងនេះ ក្រុមបាតុករ ក៏បានអំពាវនាវ អោយក្រុមអាវក្រហមនិងក្រុមអាវលឿង ចូលរួមធ្វើការតវ៉ាជាមួយខ្លួនក៏ប៉ុន្តែរហូតមកដល់ពេលនេះ ពីទាន់ឃើញមានការឆ្លើយតប ពីក្រុមអាវក្រហមនិងអាវលឿងនូវឡើយទេ ។ ជាការពិតណាស់ ការទាមទាររបស់យុវជនថៃ ប៉ុន្មានចំណុច ជាពិសេសទាក់ទងទៅនឹងស្ថាប័នព្រះមហាក្សត្រថៃនេះ គឺវាជាការទាមទារដ៏ធំសម្បើមណាស់ ដែលមិនមាននរណាហ៊ានធ្វើទេកាលពីមិនមកនៅប្រទេសថៃ។ ក៏ប៉ុន្តែការទាមទារ របស់ ក្រុមយុវជននិស្សិត ក៏ត្រូវបានក្រហមសាស្ត្រាចារ្យនៃសកលវិទ្យាល័យថៃ ជាច្រើនរយនាក់ បានធ្វើញាតិចុះហត្ថលេខាគាំទ្រដែរ។អ្នកស្រី Panusaya Sithijirawattanakul តំណាងក្រុមបាតុករ បានលើកឡើង​ថា អ្វីដែលពួកគេទាមទារ គឺគ្មានកម្មវត្ថុ​ បំផ្លាញស្ថាប័នព្រះមហាក្សត្រ ជាទីគោរពសក្ការៈនោះទេ ។​ តែគឺដើម្បីធ្វើទំនើបកម្មស្ថាប័ននេះ ដើម្បីឆ្លើយតបទៅ នឹងការវិវឌ្ឍន៍នៃសង្គមថៃ ។បើគិតចាប់ពីមានចលនាបាតុកម្មនេះ នៅខែមិថុនាមក គឺមានមនុស្ស​ជាង​ ២០ នាក់ហើយ ដែល​ត្រូវបានឃាត់ខ្លួន និងចោទពីបទធ្វើសកម្មភាពបះបោរ បង្កអសន្តិសុខសង្គម ។ សំណួរសួរថា តើសមត្ថកិច្ចរដ្ឋាភិបាលថៃ នឹងបន្ធូរដៃឲ្យ​បាតុកម្មនេះ បន្តរហូតដល់ពេលណា? តាមការគ្រោងទុក នៅថ្ងៃអាទិត្យទី​ ២០ កញ្ញា បាតុករ នឹងធ្វើការជួបជុំគ្នាទៀត​ នៅខាងមុខវិមានរដ្ឋាភិបាលតែម្តង ដើម្បី​ដាក់​ញត្តិទៅរដ្ឋាភិបាល​ នូវចំណុចដែលគេទាមទារ ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https:://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3855 នាក់
ម្សិលមិញ :
7217 នាក់
សប្តាហ៍នេះ :
103448 នាក់
ខែនេះ :
469292 នាក់
3 ខែនេះ :
1366089 នាក់
សរុប :
6499018 នាក់