ថ្ងៃDonnerstag ទី២២ ខែតុលា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
កងកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹកនាំដោយ លោកវរសេនីយ៍ឯក សៅ សារឿន បានចុះរុករក សាកសព ម្ដាយនិងកូន ដែលបានរអិលដើរឆ្លងទឹកហូរ ទៅបេះម្ទេស !!!!!
Do,15 Oktober 2020 (Time 08:37 )
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ ព័ត៌មានជាតិ (ចំនួនអ្នកអាន: 46នាក់)


កងកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹកនាំដោយ លោកវរសេនីយ៍ឯក សៅ សារឿន បានចុះរុករក សាកសព ម្ដាយនិងកូន ដែលបានរអិលដើរឆ្លងទឹកហូរ ទៅបេះម្ទេស !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០
ព័ត៌មានជាតិ

ស្រុកថ្មពួក:


ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីអោយ កងកម្លាំងអធិការដ្ឋាននគរបាល ស្រុកថ្មពួក ចុះរុករក សាកសព ម្ដាយនិង កូន ដែលបានជួបឧបទ្ទវហេតុ បណ្ដាលមកពី ពួកគាត់ដើរឆ្លងទឹកហូរ ទៅបេះម្ទេស បណ្ដាលអោយរអិលជើង ធ្លាក់ចូលទៅក្នុងទឹក ដែលកំពុងហូរខ្លាំង ។


ក្រោយពីបានទទួលបទបញ្ជាពីលោកស្នងការភ្លាម លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានដឹកនាំកម្លាំង ចុះរុករក សាកសពម្ដាយនិងកូន យ៉ាងសកម្ម ។ លោកអធិការបានថ្លែងប្រាប់សារព័ត៌មានយើង តាមវ៉ាត់អាប់ នៅក្នុងការចុះរុករក ថ្ងៃនេះ យើងរកឃើញសាកសព កូនស្រី រីឯសាកសពម្ដាយវិញ ព្រឹកស្អែក កម្លាំងរបស់លោកនឹងបន្ត រុករកទៀត ដោយថ្ងៃនេះល្ងាចណាស់ហើយនិងឈានចូលដល់ម៉ោង៧យប់ហើយ ទើបសម្រេចផ្អាកការរុករកបណ្ដោះអាសន្នសិន ។



សូមជម្រាបថានៅថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង១២:៣០នាទី មានករណី លង់ទឹកស្លាប់ពីរនាក់ម្ដាយកូន នៅចំណុចអាងគ្រុឌ ខាងជើងឈាងខាងកើតភូមិព្រៃវែង ចំងាយប្រមាណ៣០០ម៉ែត្រម្ដាយឈ្មោះ លីន សាង ស្រី អាយុ ៤២ឆ្នាំ កូន ឈ្មោះ សន ស្រីអឿង ភេទ ស្រី អាយុ១៦ឆ្នាំ ទាំងពីរនាក់រស់នៅ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មូលហេតុដើរឆ្លងទឹកហូរទៅបេះម្ទេស ក៏រអិលជើងកូនធ្លាក់ចូលក្នុងទឹក ភ្លាមនោះម្តាយចុះទៅជួយបណ្ដាលអោយលង់ទឹកទាំងពីរនាក់តែម្ដង ។


ករណីខាងលើនេះក្រោយពីទទួលបានព័ត៍មានភ្លាមលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានដឹកនាំកម្លាំង ចុះជួយរាវរកដល់កន្លែងកើតហេតុ រហូតដល់ម៉ោង១៤:៥០នាទីល្ងាច បានរកឃើញសាកសពកូនស្រី និងកំពុងបន្ដរកសាកសពម្ដាយបន្តទៀត។លោកវរសេនីយ៍ឯក សៅ សារឿន
បានមានប្រសាសន៍ថា លោកសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សូមមេត្តា មានការប្រុងប្រយ័ត្នព្រោះគ្រោះធម្មជាតិ កំពុងវាយលុក ចូលមកព្រះរាជាណាចក្រកម្ពុជាយើង ហើយ រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះមហន្តរាយ ធម្មជាតិ នៅទូទាំងប្រទេស ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https:://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4624 នាក់
ម្សិលមិញ :
7217 នាក់
សប្តាហ៍នេះ :
104217 នាក់
ខែនេះ :
470061 នាក់
3 ខែនេះ :
1366858 នាក់
សរុប :
6499787 នាក់