ថ្ងៃDonnerstag ទី២២ ខែតុលា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
លោកស្រីបេះដូងដែក Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ នៅក្នុងអបអរសារទរទិវាជាតិ !!!!!
Do,15 Oktober 2020 (Time 05:36 )
ដោយ ៖ ប្រែសម្រួលដោយះ លោក ពេជ្រ ចាន់វិជ្ជា ប្រភពពី CNA ចេញផ្សាយថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ (ចំនួនអ្នកអាន: 40នាក់)


លោកស្រីបេះដូងដែក Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ នៅក្នុងអបអរសារទរទិវាជាតិ !!!!!

ប្រែសម្រួលដោយះ លោក ពេជ្រ ចាន់វិជ្ជា ប្រភពពី CNA
ចេញផ្សាយថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


រដ្ឋធានីតៃប៉ិក:


ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រកាសថា កោះតៃវ៉ាន់ចង់បើក(កិច្ចពិភាក្សាប្រកបដោយអត្ថន័យ) ជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ខណៈភាពតានតឹងផ្នែកយោធារវាងភាគីទាំងពីរកំពុងតែកើនឡើងខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៌ ទី១០ ខែតុលា ឆ្នាំ២០២០កន្លងមក។



ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កោះតៃវ៉ាន់កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ចូនយន្ដហោះចម្បាំង ហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) និងហោះហើរចូលក្នុងតំបន់ការពារដែនអាកាស ស្ថិតនៅភាគនិរតីរបស់កោះតៃវ៉ាន់ផងដែរ។ ចិនដែលចាត់ទុកកោះ តៃវ៉ាន់ គ្រាន់តែជាដែនដីមួយរបស់ខ្លួននោះ បានបង្កើនសកម្មភាពយោធា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំងហៅថា ការគប់គិតរវាងក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន។




ថ្លែងនាឱកាសអបអរសាទរទិវាជាតិតៃវ៉ាន់ លោកស្រី Tsai បានគូសបញ្ជាក់ថា ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ នាពេលបច្ចុប្បន្ននេះពិតជាមានតានតឹងខ្លាំងណាស់ រួមជាមួយជម្លោះនៅសមុទ្រចិនខាងត្បូង, ជម្លោះព្រំដែនចិន-ឥណ្ឌា និងបញ្ហានៅទៅទីក្រុងហុងកុង បានបង្ហាញថាលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅក្នុងតំបន់កំពុង ប្រឈមនឹងបញ្ហាធំ។ លោកស្រី បន្ថែមទៀតថា ប្រសិនបើទីក្រុងប៉េកាំងស្តាប់ពីការព្រួយបារម្ភរបស់កោះតៃវ៉ាន់ និងយល់ព្រមធ្វើការរួមគ្នាដើម្បីផ្សះផ្សាទំនាក់ទំនង តាមរយៈការសន្ទនាដោយសន្តិវិធី នោះភាពតានតឹងក្នុងតំបន់ប្រាកដជា ត្រូវបានដោះស្រាយជាក់ជាមិនខាន។ លោកស្រី បានសង្កត់ធ្ងន់ថាលោកស្រីនឹងបេ្តជ្ញា រក្សាស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ឲ្យបាន ប៉ុន្តែវាជាការទំនួសខុសត្រូវរវាងភាគីទាំងពីរ។ទោះជាយ៉ាងណាក៏ដោយ លោកស្រី Tsai នៅតែចាត់ទុកការពង្រឹងកងកម្លាំងយោធា របស់កោះតៃវ៉ាន់ជាអាទិភាពចម្បងដដែល ហើយប្តេជ្ញាបន្តជំរុញយន្តការនេះ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនស្វែងរកសង្គ្រាមឡើយ។ ដែនកោះនេះដឹងថាខ្លួនគ្មានថ្ងៃអាចប្រកួតប្រជែង ជាមួយកម្លាំងយោធាដ៏ធំមហិមារបស់ចិនបានឡេីយ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https:://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4600 នាក់
ម្សិលមិញ :
7217 នាក់
សប្តាហ៍នេះ :
104193 នាក់
ខែនេះ :
470037 នាក់
3 ខែនេះ :
1366834 នាក់
សរុប :
6499763 នាក់