ថ្ងៃDonnerstag ទី២២ ខែតុលា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ក្រោយពីការងារសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានជួបសំណេះ សួរសុខទុក្ខ និងបើកប្រាក់គោលនយោបាយជូនមន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្ត្រីនគរបាល មរណៈ !!!!!
Fr,16 Oktober 2020 (Time 10:27 )
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃ សុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២០ (ចំនួនអ្នកអាន: 87នាក់)


ក្រោយពីការងារសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានជួបសំណេះ សួរសុខទុក្ខ និងបើកប្រាក់គោលនយោបាយជូនមន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្ត្រីនគរបាល មរណៈ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២០
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ:



ថ្ងៃសុក្រ ១៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០នៅស្នងការដ្ឌាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធី ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សិទ្ឋិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជួបសួរសុខទុក្ខ សំណេះសំណាល និងបើកប្រាក់គោលនយោបាយជូនមន្រ្តីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្រ្តីនគរបាលមរណៈសរុបចំនួន ៨៨នាក់ សរុបទឹកប្រាក់ អស់ ៧៩៣,៩២៦,០៤០ រៀល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។



មានប្រសាសន៍ នៅក្នុងកម្មវិធីនោះផងដែល លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានសំដែងនូវការគោរពរាប់អាន ស្រឡាញ់ ពីក្នុងចិត្តរបស់លោកផ្ទាល់ ក៏ដូចជាការផ្ដាំផ្ញើរ សួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់មន្ត្រីនគរបាល និងគ្រួសារមរណះ ទាំងអស់ ។ លោកបានបន្តទៀតថា ការបើកប្រាក់គោលនយោបាយនេះ គឺជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ ដែលមានសម្ដេចក្រឡាហោម ស ខេង ជាប្រមុខនិង ថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ ជូនបងប្អូនមន្ត្រីនគរបាលដែលចូលនិវត្តន៍ និងគ្រួសារមន្ត្រីនគរបាលដែល មរណភាព ។


នៅចុងបញ្ចប់នៃកម្មវិធី លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានជូនពរ ដល់មន្ត្រីនគរបាល ដែលចូលនិវត្តន៍ និងក្រុមគ្រួសារ មន្ត្រីនគរបាល មរណះ ទាំង៨៨ នាក់សូមជួបតែ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និង សមប្រកបទៅដោយនូវ ពុទ្ធពរទាំងបួនប្រការ គឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ កម្មវិធីបានបញ្ចប់ទៅ ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយយ៉ាងក្រៃលែង គឺជាគ្រួសារតែមួយ( អរគុណសន្តិភាព)៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https:://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4973 នាក់
ម្សិលមិញ :
7217 នាក់
សប្តាហ៍នេះ :
104566 នាក់
ខែនេះ :
470410 នាក់
3 ខែនេះ :
1367207 នាក់
សរុប :
6500136 នាក់