ថ្ងៃDonnerstag ទី២២ ខែតុលា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ រហូតមកយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ទទួលបានថវិកាជាង ៦លានដុល្លារ !!!!
Do,15 Oktober 2020 (Time 10:27 )
ដោយ ៖ ដោយះ លោក ភៀង សុភា ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ (ចំនួនអ្នកអាន: 94នាក់)


ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ រហូតមកយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ទទួលបានថវិកាជាង ៦លានដុល្លារ !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០
ព័ត៌មានជាតិ

រាជធានីភ្នំពេញ៖ 



ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ រហូតមកយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ទទួលបានថវិកាជាង ៦លានដុល្លារ។

ថ្លែងអំណរគុណដល់សប្បុរសជន របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែតុលានេះ នៅក្នុុងឱកាសដែលសម្តេចបានចុះទៅកាន់តំបន់ដែលបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមវិភាគទានដែលមកដល់ពេលនេះ មានជាង០៦លានដុល្លារសហរដ្ឋអាមេរិក ឯណោះ ដែលបានចូលរួមវិភាគទាន រាជរដ្ឋាភិបាលមិនបានសំណុំពរទេ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ បានស្ម័គ្រចិត្ត អ្នកមានធនធានស្ម័គ្រចិត្តខ្លួនឯង ចូលរួមចំនួនទឹកប្រាក់រហូតដល់ជាង០៦លានដុល្លារ ដែលធ្វើបច្ចុប្បន្នភាពមុននេះបន្តិច»។

ទន្ទឹមនឹងការមិននឹកស្មានដល់ថាមានសប្បុរសជនដែលមានធនធាន បាននាំគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ខណៈប្រទេសកម្ពុជា កំពុងជួបប្រទះនឹងគ្រោះទឹកជំនន់នេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍ភ្ញាក់ខ្លួនយ៉ាងខ្លាំងនៅពេលបើកទូរស័ព្ទឡើង បានទទួលសារសប្បុរសជនជាច្រើននានា ដែលបានផ្ញើសារមក ដើម្បីសូមចូលរួមឧបត្ថម្ភថវិកាដល់សម្តេច ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនេះយ៉ាងខ្លាំង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចូលរួមបរិច្ចាគថវិកាពីសំណាក់អ្នកមានធនធានរបស់កម្ពុជា ដើម្បីជួយគ្នាក្នុងគ្រាក្រនេះ គឺបានបង្ហាញពីការរួមគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ។

សម្តេចតេជោ ក៏បានរំឮកឡើងថា៖ «ជំងឺកូវីដ-១៩ បានបំផ្លាញយើង យើងក៏បានប្រើប្រាស់នូវថវិការបស់យើង ក៏មានថវិកា ដែលជាព្រះរាជទានរបស់ព្រះករុណា ជាអង្គម្ចាស់ និងហ្លូងម៉ែ ចំនួន២លើក និងបន្តមកទៀត សប្បុរសជនជាច្រើន ដែលបានឧបត្ថម្ភថវិការហូតដល់ប្រមាណជិត២០លានដុល្លារ ទាំងមិនទាន់គិតដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការកាត់បៀវត្ស ដែលរហូតមកដល់ពេលនេះ ការកាត់បៀវត្សមិនទាន់ត្រូវបានចំណាយទេ»។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា «ភ្លាមៗនៅពេលដែលប្រទេសកម្ពុជា កំពុងតែពើបប្រទះនឹងគ្រោះទឹកជំនន់ក្នុងរយៈពេល២៤ម៉ោងតែប៉ុណ្ណោះ រដ្ឋាភិបាលបានទទួលថវិកាវិភាគទានពីសប្បុរសជន បានប្រមាណជាង០៦លានដុល្លារ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកាដែលទទួលបានពីសប្បុរសជន ត្រូវបានប្រើប្រាស់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវផ្តល់អាទិភាពសម្រាប់ការដោះស្រាយជាបន្ទាន់ទៅលើការសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់។ បន្ថែមពីនេះ រាជរដ្ឋាភិបាលនឹងពិនិត្យឡើងវិញចំពោះការស្រាយ ជួសជុលផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជាច្រើន ព្រមទាំងដំណាំកសិកម្មជាច្រើនប្រភេទទៀត ដែលរងការខូចខាតដោយទឹកជំនន់ ដើម្បីស្តារឡើងវិញសេដ្ឋកិច្ចរបស់ប្រជាជនជាដើម។

បន្ថែមពីនេះ នាយករដ្ឋម ន្ត្រីនៃកម្ពុជារូបនេះ បានឱ្យដឹងថា សម្រាប់ដែលទទួលបានពីសប្បុរសជននានា គឺទើបតែប្រើអស់ ៨០ម៉ឺនដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ សម្តេចបានអះអាងថា នៅពេលទឹកស្រកនឹងយកថវិកាដែលនៅសល់ ដើម្បីឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយសារទឹកជំនន់ផងដែរ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានរាជធានី-ខេត្ត ចំនួន១៩ បានរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងធ្វើឲ្យប៉ះពាល់ ដល់ប្រជាជនសរុបជិត២០ម៉ឺននាក់ ក្នុងនោះ ស្លាប់ចំនួន១៣នាក់ (ក្មេង៥នាក់)។

ខេត្តដែលប៉ះពាល់ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម។

ក្នុងរបាយការណ៍ បានឱ្យដឹងទៀតថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងធ្វើឱ្យខូចខាតរួមមាន៖

* ប៉ះពាល់ប្រជាជនប្រមាណ ៤៨,៣១៧គ្រួសារ ស្មើប្រមាណ ១៩៣,២៦៨នាក់
* ប្រជាជនជម្លៀសប្រមាណ ៣,០៩៤គ្រួសារ ស្មើប្រមាណ ១២,៣៧៦នាក់
* ប្រជាជនស្លាប់ ១៣នាក់ (ក្មេង ៥នាក់)
* ផ្ទះប៉ះពាល់ប្រមាណ ៤៧,៩២៣ខ្នង
* ផ្ទះខូចខាត ៥០ខ្នង
* សាលារៀនលិចទឹក ៤២៥កន្លែង
* ស្រូវលិចទឹកប្រមាណ ១៣១,៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ ៦,៦៥៧ហិកតា
* ដំណាំរួមផ្សំលិចទឹក ៥៥,៣៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦,៣០១ហិកតា
* ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ប្រមាណ ២០២ គីឡូម៉ែត្រ
* ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៥៩ គីឡូម៉ែត្រ និង៣១ខ្សែ
* ស្ពានលិចទឹកប្រមាណ ២៤កន្លែង
* ទំនប់ប៉ះពាល់ប្រមាណ ២១.៦គីឡូម៉ែត្រ
* ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ៣៥២.៤ គីឡូម៉ែត្ ៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https:://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4792 នាក់
ម្សិលមិញ :
7217 នាក់
សប្តាហ៍នេះ :
104385 នាក់
ខែនេះ :
470229 នាក់
3 ខែនេះ :
1367026 នាក់
សរុប :
6499955 នាក់