ថ្ងៃDonnerstag ទី២២ ខែតុលា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ក្រុមបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ប្រទេស​ថៃ​កាន់​តែ​មានសន្ទុះខ្លាំងក្លា ដោយសារ​យុវជន​ទាមទារ​ការ​អោយមានការផ្លាស់ប្តូរ ហើយបានអំពាវនាវ អោយក្រុមអាវក្រហម និងក្រុមអាវលឿង ចូលរួម !!!
Mi,14 Oktober 2020 (Time 02:58 )
ដោយ ៖ ប្រែសម្រួលដោយះ លោក ភៀង សុភា (ប្រភពពីVOA) ចេញផ្សាយថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២០ (ចំនួនអ្នកអាន: 94នាក់)


ក្រុមបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ប្រទេស​ថៃ​កាន់​តែ​មានសន្ទុះខ្លាំងក្លា ដោយសារ​យុវជន​ទាមទារ​ការ​អោយមានការផ្លាស់ប្តូរ ហើយបានអំពាវនាវ អោយក្រុមអាវក្រហម និងក្រុមអាវលឿង ចូលរួម !!!!!

ប្រែសម្រួលដោយះ លោក ភៀង សុភា (ប្រភពពីVOA)
ចេញផ្សាយថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ


រាជធានីបាងកក:

បច្ចុប្បន្ននេះ មានអ្នកចូលរួមធ្វើបាតុកម្ម ជាង២០ម៉ឹនាក់ហើយ ដែលគិតចាប់ពីថ្ងៃចាប់ផ្ដើម ធ្វើបាតុកម្មចាប់តាំងពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២០ ដែលដំបូងឡើយ សុទ្ធតែយុវជន ក្មេងៗ ។ សន្ទុះនៃការធ្វើបាតុកម្ម មានការកើនឡើង ជាបន្តបន្ទាប់ ដែលពេលនេះ មានការចូលរួមគ្រប់វ័យ មិនថាចាស់ ឬក្មេងឡើយ ដោយសុំអោយ លោក នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូរចា ចុះចេញពីតំណែង ។ ហើយមិនតែ
ប៉ុណ្ណោះ ក្រុមយុវជន បានស្នើអោយ ក្រុមអាវក្រហម និងក្រុមអាវលឿង អោយចូលរួម ជាមួយខ្លួន ថែមទៀតផង ។ គេសង្កេតឃើញថា នៅថ្ងៃទី ១៤ ខែតុលា នេះ ក្រុមបាតុករ ហាក់ដូចជាមានសន្ទុះ កាន់តែខ្លាំងក្លាថែមទៀត បើទោះបី ជាមានការ ទប់ស្កាត់ ពីអាជ្ញាធរយ៉ាងណាក៏ដោយ ។



បាតុកម្មដំបូងបានចាប់ផ្តើមកាលពីដើមឆដើមឆ​ឆ្នាំ​នេះ បន្ទាប់​ពី​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ​រំលាយ​គណៈបក្ស​អនាគត​ថ្មី​កាលពី​ថ្ងៃទី​២១​ ខខែកុម្ភៈឆ្នាំ២០២០នេះ និង​បាន​ហាម​ឃាត់​មេដឹកនាំ​របស់​គណបក្ស​គឺ​លោក​Thanathorn Juangroongruangki មិន​ឲ្យ​ធ្វើ​​នយោបាយ​រយៈពេល​១០ ឆ្នាំ។ហ្វូងមនុស្សប្រមូលផ្តុំគ្នាដើម្បីប្របីប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​រីករាលដាល​ទូទាំង​ប្រទេស​ថៃ នៅ​ពេល​ដែល​ក្រុម​យុវជន​ជំនាញ​បច្ចេកវិទ្យា​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ។ ការ​ទាមទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​ងើប​ឡើង​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩។ចំនួន​នៃ​ការ​ប្រមូល​ផ្តុំ​គ្នា​អស់រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះ​បាន​កើនឡើង​ក្នុង​ព្រះរាជាណាចក្រ​ថៃ ដែល​មាន​ចំនួន​ជា​ង ៤០​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល ហើយ​រៀប​ចំ​ឡើង​ដោយ​មាន​ការ​ជូន​ដំណឹង​ជា​បន្ទាន់ ចាប់​តាំង​ពី​បាតុកម្ម​ទ្រង់​ទាយ​ធំមួយ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា​មកកន្កងមក។បាតុករ​កំពុង​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ការ​បោះឆ្នោត​ថ្មី និង​ការ​បញ្ឈប់​ការ​យាយី​និង​រំលោភបំពាន​លើ​សកម្មជន​សិទ្ធិមនុស្ស។បាតុកម្ម​ដំបូង​បាន​ចាប់ផ្តើម​កាលពី​ដើម​ឆ្នាំ​នេះ បន្ទាប់​ពី​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ​រំលាយ​គណៈបក្ស​អនាគត​ថ្មី​កាលពី​ថ្ងៃទី​២១​ ខែ​កុម្ភៈ និង​បាន​ហាម​ឃាត់​មេដឹកនាំ​របស់​បក្ស​គឺ​លោក​Thanathorn Juangroongruangki មិន​ឲ្យ​ធ្វើនយោបាយ​រយៈពេល​១០ ឆ្នាំ។



គណបក្សអនាគតថ្មីនេះទទួលបានការគាំទ្រ​គាំទ្រ​ច្រើន​លំដាប់​ទី​បី​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១៩ ដែល​ភាគច្រើន​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​វ័យក្មេង។ទោះ​ជា​យ៉ាង​ណា​ក្ដី បាតុកម្ម​នានា​ត្រូវ​បាន​ផ្អាក​ជាបណ្តោះអាសន្ន នៅពេល​ជំងឺ​កូវីដ​១៩បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ​បិទ​សកម្មភាព​សង្គម រួម​ទាំង​ការហាមប្រាម​លើការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ​ផង​ដែរ។បច្ចុប្បន្ន​និស្សិត​ជំនាញ​បច្ចេកវិទ្យា​បាន​រៀបចំ​ការ​ប្រមូល​ផ្តុំ​ដោយ​ជូន​ដំណឹង​ភ្លាមៗ តាមរយៈ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​មុន​ប៉ុណ្ណោះ​មុន​ការ​តវ៉ា​មក​ដល់ ដើម្បី​ចៀសវាង​ការ​ប៉ះទង្គិច​ផ្នែក​សន្ដិសុខ។និស្សិត​ស្រី​ដែល​ជា​មេដឹក​នាំ​អាយុ​២៣​ឆ្នាំ​ម្នាក់​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​ភាគ​ខាង​ជើង​ដើម្បី​បង្ហាញ​ការគាំទ្រ​របស់នាង។ នាង​បាន​និយាយថា៖ «នៅក្នុង​បាតុកម្ម​ទីមួយ​នៅ​វិមាន​ប្រជាធិបតេយ្យ​យើង​ប្រើសញ្ញា​ទ្រុងជ្រូក(#)ជាមួយនឹងពាក្យថា យុវជន​មាន​សេរីភាព​ហើយ​វាគឺ​ជា​លើក​ដំបូង​ដែល​យើង​ប្រើ​វា។ សញ្ញា​នេះ​ត្រូវ​បាន​គេ​គាំទ្រ​យ៉ាង​ឆាប់​រហ័ស រហូត​ទទួល​បាន​ការ​ពេញ​និយម​បំផុត​នៅ​ក្នុង​ពិភពលោក»។



ដូចអ្នកឯទៀតដែលបានបញ្ចេញមតិក្នុងសេចក្ដីរាយការណ៍នេះដែលនិស្សិតម្នាក់នេះ សូម​មិន​បញ្ចេញ​អត្តសញ្ញាណ​របស់​ខ្លួន​ដោយសារ​ហេតុផល​សុវត្ថិភាព។ប៉ុន្តែ​មិនមែន​អ្នក​ចូលរួម​ទាំង​អស់​នៅ​ក្នុង​បាតុកម្ម​នោះ​គាំទ្រ​ចលនា​នេះ​នោះ​ទេ ដោយសារ​តែ​មាន​ប៉ូលិស​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​មួយ​ចំនួនក៏​ស្ថិត​ក្នុង​ចំណោម​ពួកគេ​ដែរ ដើម្បី​ថតរូប​អ្នក​ចូល​រួម​និង​តាមដាន​សុន្ទរកថា​របស់​ពួកគេ។ក្នុង​ចំណោម​មនុស្ស​ជាង​៤០០​នាក់ ដែល​បាន​ចូលរួម​ការ​ប្រមូល​ផ្តុំ​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា​កន្លង​ទៅ​នេះ ក្នុង​ទីក្រុង Lampang យុវជន​ពីរនាក់​បាន​លើក​រូប​ថត​របស់​សាស្ត្រាចា្យ​ជនជាតិ​ថៃ​ពីររូប​ដែល​កំពុង​និរទេសខ្លួន​គឺ​លោក Pavin Chachavalpongpun និងលោក Somsak Jeamteerasakulដែល​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពីបទ​ប្រមាថព្រះ​មហាក្សត្រ។​


យោង​តាម​មាត្រា​ទី ១១២ នៃ​ក្រមព្រហ្មទណ្ឌ​ថៃ ការ​ប្រមាថ​ព្រះ​មហាក្សត្រឬ​រិះគន់​របប​រាជា​និយម ត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋធម្ម​នុញ្ញ។មេដឹក​នាំ​បាតុកម្ម​មួយ​ចំនួន​បារម្ភថា​បើសិន​ជា​សុន្ទរកថា​របស់​ពួកគេ​ត្រូវ​បាន​បកស្រាយ​ថា​បាន​រិះគន់​គណបក្ស​កាន់​អំណាច​ពួកគេ​អាច​ត្រូវ​បង្ខំឲ្យ​និរទេស​ខ្លួន។មេដឹកនាំ​សកម្មជន​និស្សិត​ម្នាក់ ដែល​សុំ​ប្រើ​ឈ្មោះ “Tae” ដោយ​ស្នើ​មិន​ប្រាប់​ឈ្មោះ​ពិត​ប្រាកដ​បាននិយាយ​ថា​លោក​បាន​ត្រូវ​បាន​ប៉ូលិស​កោះហៅ​បន្ទាប់​ពី​បាន​ចូលរួម​ការ​ប្រមូល​ផ្តុំ​មួយ​កាល​ពី​ពេល​ថ្មីៗនេះ។


លោក​ថ្លែង​ថា៖ «មិត្ត​ភក្តិ​របស់​ខ្ញុំ​ជាច្រើន​ដែល​ខ្ញុំ​បាន​ទាក់ទង​និយាយ​ថា​ពួកគេ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​តាមដាន។ យើង​មិន​ច្បាស់​ពី​ចេតនា​របស់​គេ​នោះទេ ប៉ុន្តែ​យើង​ដឹង​ច្បាស់​ថា​នេះគឺជា​ការ​យាយី​ពី​រដ្ឋា​ភិបាល​»។លោក​បាន​បន្តថា៖ «វាគឺ​ជា​ផ្លូវងងឹត​មួយ។ មិនមាន​ផ្លូវណា​ច្បាស់​លាស់ដែល​យើង​អាច​ដើរ​បានទេ​ដោយសារ​តែ​សេដ្ឋកិច្ច​បាន​បង្កើត​សម្ពាធ​យ៉ាង​ខ្លាំង​ក្លា​សម្រាប់​យុវជន​ជំនាន់​ក្រោយ ឲ្យ​ចេញ​មុខធ្វើ​ជាអ្នក​ដឹកនាំ​ទាមទារ​សិទ្ធិ​របស់​យើង​មកវិញ»។លោក “Tae” មាន​ហេតុផល​សមស្រប​ដើម្បី​បារម្ភពី​រឿងនេះ។អាជ្ញាធរ​ថៃ​បាន​ចាប់ផ្តើម​ប្រើ​នីតិវិធី​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​យុវជន​យ៉ាង​ហោច​ណាស់​ចំនួន​២៥ ​នាក់​ដែល​បាន​ពាក់ព័ន្ធ​នៅ​ក្នុង​បាតុកម្ម ចាប់​តាំង​ពី​មាន​អនុក្រឹត្យ​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​មកនេះបើយោងតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្សប្រចាំនៅប្រទេសថៃ។



លោក​ Brad Adams នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​ថៃ៖ ស្ថានភាព​នៃ​ការ​បន្ថែម​ពេល​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដោយមិន​សម​ហេតុផល»​យ៉ាង​ដូច្នេះ​ថា៖ «នៅពេល​ដែល​រដ្ឋាភិបាល​ថៃ​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ប្រើវិធានការ​ការពារ​ប្រជាជន​របស់​ខ្លួន​ពី​ជំងឺ​រាតត្បាត​រដ្ឋាភិបាល​មិន​បាន​ផ្តល់​ជា​ភស្តុតាង​ដើម្បី​បញ្ជាក់​ពី​ការ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​គ្មាន​ព្រំដែន​របស់​ខ្លួន​ឡើយ»។

នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់​អូចា បាន​ប្រកាស​ពី​ការ​បន្ថែម​ពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​គ្រា​អាសន្ន​រហូត​ដល់​ថ្ងៃទី​៣១ ខែសីហារហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយ​លើក​ហេតុផល​ថា​នៅ​មាន​តម្រូវការ​ដើម្បី​បន្ត​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូវីដ១៩។លោក​ Adams បន្តថា៖ «ការ​បន្ត​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ថៃ​បន្តបង្រ្កាប​ទស្សនៈ​ប្រឆាំង​រដ្ឋាភិបាល ចាប់ខ្លួន​អ្នក​រិះគន់ និង​ហាមឃាត់​ការ​ប្រមូល​ផ្តុំ​ដោយ​សន្ដិវិធី ដោយសារ​ហេតុផល​នយោបាយ​មិនមែន​ដោយសារ​ហេតុផល​សុខភាព​សាធារណៈ​នោះទេ»។អ្នក​ចូល​រួម​ជាច្រើន​ក្នុង​ចលនា​នោះ ក៏​រួម​មាន​សិស្ស​វិទ្យាល័យ និងនិស្សិត​ដែល​ជា​សមាជិក​ក្រុម«យុវជន​សេរី» និង​ក្រុម «សហភាព​និស្សិត​ថៃ» ផង​ដែរ។ទោះ​បីជា​ពួកគេ​មិនមាន​បទពិសោធន៍​ក៏​ដោយ ក៏​សកម្មជន​ជើងចាស់​និយាយ​ថា រដ្ឋាភិបាល​កាន់អំណាចមិនគួរ​មើលស្រាល​បាតុករ​វ័យក្មេង​ទាំង​នេះ​ដោយ​ប្រើ​ឃ្លា​ដូចជា​«គួរ​ឲ្យ​ស្រឡាញ់» ដើម្បី​ពណ៌នា​ពី​បាតុករ​វ័យក្មេង​ទាំង​នេះឡើយ។


លោក Tanet Charoenmuang សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ឈៀងម៉ៃ​និយាយ​ថា បច្ចេកវិទ្យា​ទំនាក់ទំនង​បានធ្វើ​ឲ្យ​យុវជន​ជំនាន់ក្រោយ​នាំ​មុខ​ក្នុងការ​ធ្វើ​បាតុកម្ម​។សាស្ត្រាចារ្យ​និង​ជា​សកម្មជន​វ័យ​៦៩ឆ្នាំ​រូប​នេះ​បាន​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំឃើញ​ចលនា​សព្វថ្ងៃ​នេះ​ខុសប្លែក​ពី​ចលនា​មុនៗ​ច្រើន។ ជាជាង​ធ្វើដំណើរ​ទៅដល់​ទីក្រុង​បាងកក​ដោយ​ផ្ទាល់ ពួកគេ​បាន​បង្កើត​ក្រុម​តាម​មូលដ្ឋាន​គ្រប់​កន្លែង​ទាំងអស់​។ គុណសម្បត្តិ​នៃ​ការ​ធ្វើ​ដូច្នេះ​គឺ​ថា​ពួកគេ​អាច​រៀបចំ​មនុស្ស​តាម​តំបន់។ ពួកគេ​មិន​បាច់​ចំណាយ​លុយច្រើន​ដើម្បី​ធ្វើដំណើរ​តាម​រថយន្តក្រុងរថភ្លើង​ ឬ​យន្តហោះ​ទៅ​បាងកកនោះ​ទេ»។


លោក Charoenmuang យល់ថា អំឡុង​ពេល​នេះ​គឺ​ជា​ដំណើរការ​សិក្សា​ដ៏​មានតម្លៃ​សម្រាប់​យុវជន​ដើម្បី​យល់ដឹង​ឲ្យបាន​ច្រើន​ជាងមុន​ពី​ស្ថានភាព​នយោបាយ។ប៉ុន្តែ​មិនមែន​អ្នក​គាំទ្រចលនា​ថ្មី​នេះ​ទាំង​អស់សុទ្ធ​តែ​ជឿជាក់​ថា​វា​នឹង​ជោគជ័យ​នោះ​ទេ។នៅ​ភាគខាងជើង​នៃ​ប្រទេស​ថៃ កសិករ​ដែល​គាំទ្រ​គណបក្ស​Palang Pracharath ដែល​គាំទ្រ​ដោយ​យោធា ត្រូវ​បាន​គេ​សន្យា​ថា​ដំណាំ​ពួកគេ​នឹង​ឡើង​ថ្លៃ។ប៉ុន្តែ​ពលរដ្ឋជាច្រើន​មិន​បាន​ឃើញ​រដ្ឋាភិបាល​បំពេញ​តាម​ការ​សន្យា​នេះ​ទេ ឬ​ក៏អាច​មិន​ទាន់​ធ្វើ​បាន ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ២០១៩ និង​ក្រោយ​ពី​មាន​ការ​ផ្ទុះ​រាលដាល​វីរុស​កូរ៉ូណា​កាលពី​ដើម​ឆ្នាំនេះ​មក៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https:://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5009 នាក់
ម្សិលមិញ :
7217 នាក់
សប្តាហ៍នេះ :
104602 នាក់
ខែនេះ :
470446 នាក់
3 ខែនេះ :
1367243 នាក់
សរុប :
6500172 នាក់