ថ្ងៃDonnerstag ទី២២ ខែតុលា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ស្វែងយល់អំពីប្រជាពលរដ្ឋ​អាមេរិក​ចំនួន​ ១៨​ លាន​នាក់​បាន​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​បោះឆ្នោត​ផ្លូវការ​ក្នុងសម័យ លោក បារ៉ាក់ អូបាម៉ា ឆ្នាំ២០១៦ កន្លងមក !!!!!
Sa,10 Oktober 2020 (Time 08:23 )
ដោយ ៖ ដោយ៖ លោក ពេជ្រ ចាន់វិជ្ជា ចេញផ្សាយថ្ងៃ សៅរ៍ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២០ (ចំនួនអ្នកអាន: 52នាក់)


ស្វែងយល់អំពីប្រជាពលរដ្ឋ​អាមេរិក​ចំនួន​ ១៨​ លាន​នាក់​បាន​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​បោះឆ្នោត​ផ្លូវការ​ក្នុងសម័យ លោក បារ៉ាក់ អូបាម៉ា ឆ្នាំ២០១៦ កន្លងមក !!!!!

ដោយ៖ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ សៅរ៍ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ



រដ្ឋធានីវ៉ាស៊ីនតោន:



ថ្ងៃអង្គារ​ ទី៨ វិច្ឆិការ​ឆ្នាំ២០១៦ សប្តាហ៍ក្រោយនេះ គឺ​ជា​ថ្ងៃ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ផ្លូវការ។ នេះ​ជា​ព្រឹត្តិការណ៏​ដ៏​សំខាន់​មួយ​សំរាប់​សហរដ្ឋ​អាមេរិក។​ នា​ថ្ងៃ​នោះ​ ប្រជាពលរដ្ឋ​អាមេរិក​គ្រប់​អាយុ​បោះឆ្នោត​នឹង​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ជំនួស​លោក​ បារ៉ាក់ អូបាម៉ា។​ ប៉ុន្តែ​ នៅ​តាម​រដ្ឋ​មួយ​ចំនួន​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អាច​ទៅ​បោះឆ្នោតបាន​មុន​កំណត់ថ្ងៃ​បោះឆ្នោត​ផ្លូវការ។ ហើយ​និតិ​វិធី​បោះឆ្នោត​ពិសេស​បែប​នេះ​​មាន​លក្ខណៈ​ខុសគ្នា​នៅ​តាម​រដ្ឋ​និមួយៗ​ដែល​បាន​អនុម័ត​ការ​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​នេះ។ ​រដ្ឋ​ខ្លះ​តម្រូវ​អោយ​ពលរដ្ឋ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​បោះឆ្នោត។​ រដ្ឋ​ខ្លះ​ទៀត​ផ្តល់​ជម្រើស​អោយ​ពលរដ្ឋ​អាច​ផ្ញើ​រសន្លឹក​ឆ្នោត​តាម​ប្រេសនីយ៍​តែ​ម្តង។ 



ប្រជាពលរដ្ឋ​អាមេរិក​ចំនួន​ជាង​ ១៨ លាននាក់​ហើយ​បាន​ទៅ​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​។ ក្នុង​ចំណោម​រដ្ឋ​ចំនួន​ ៥០ ទូទាំង​សហរដ្ឋ​អាមេរិក​ សព្វថ្ងៃ​នេះ ​មាន​រដ្ឋ​ចំនួន​ ៣៧ ​ដែល​បាន​អនុញ្ញាត​អោយ​ពលរដ្ឋ​របស់​ខ្លួន​អាច​បោះឆ្នោត​បាន​តាមបែប​នេះ។ ​ប៉ុន្តែ រយៈពេល​បោះ​ឆ្នោត​​ និង​បែប​បទ​នៃ​ការ​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ គឺ​មិន​ដូច​គ្នា​ឡើយ។ភាព​ខុស​គ្នា​នេះ​គឺ​ដោយសារ​តែ​ប្រព័ន្ធ​បោះឆ្នោត​និង​ប្រព័ន្ធ​ច្បាប់​ខុស​គ្នា​នៅ​តាម​រដ្ឋ​នីមួយៗ។​​ បើទោះបី​ជាយ៉ាង​ណា​ក៏​ដោយ​ ការអនុញ្ញាតិ​អោយ​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​នេះ​មាន​គោល​ដៅ​​​ជំរុញ​ពលរដ្ឋ​អាមេរិក​អោយ​ទៅ​បោះឆ្នោត​អោយ​បាន​ច្រើនកុះករ​។



ម៉្យាងទៀត​ ការ​បោះឆ្នោត​​បែប​នេះ​ក៏​អាច​បញ្ចៀស​មិន​អោយ​មនុស្ស​កក​ស្ទះ​ ឬ​ឈរ​រង់ចាំ​យូរ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នាថ្ងៃ​បោះឆ្នោត​ផ្លូវការ។ យោង​តាម​ការ​គណនា​បាន​អោយ​ដឹង​ថា​ ជា​មធ្យម​ ការ​បោះឆ្នោត​នេះចាប់​ផ្តើម​ឡើង​ ២០ ថ្ងៃ​មុន​កាល​បរិច្ឆេទ​ផ្លូវការ។​ ប៉ុន្តែ​ ក៏​មាន​រដ្ឋ​មួយ​ចំនួន​តូច​ ដែលផ្តល់​ពេល​វេលា​រហូត​ទៅ​ដល់​​ ៤៥ ថ្ងៃ​ ដើម្បី​អោយ​ពលរដ្ឋ​ខ្លួន​អាច​បោះឆ្នោត​មុន​កំណត់​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​ផ្លូវការ។​ មាន​តែ​រដ្ឋ​ Oklahoma មួយ​ទេ​ ដែល​​ទុក​ពេលតែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ ពោល​គឺ​​ចន្លោះ​ពី​ថ្ងៃ​ទី ៣​ ដល់​ ៥​ វិច្ឆិកា។



ក្នុង​ចំនួន​រដ្ឋ​ទាំង​ ៣៧ មាន​រដ្ឋ​ចំនួន​ ៣៤ អនុញ្ញាត​អោយ​ពលរដ្ឋ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​បោះឆ្នោត។​ ហើយ​មាន​តែរដ្ឋ​​ចំនួន​ ២៧ ប៉ុណ្ណោះ​ ដែល​អនុញ្ញាត​អោយ​ពលរដ្ឋ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍។ មាន​រដ្ឋ​តិចតួច​ប៉ុណ្ណោះ​ ដែល​ផ្តល់​ជម្រើស​ទាំងពីរ​ជូន​ពលរដ្ឋ​របស់​ខ្លួន។ ហើយ​ក្នុង​ចំណោម​រដ្ឋ​ទាំង​ ៣៧​ មានរដ្ឋ​ចំនួន​ ២០ ដែលតម្រូវ​អោយ​ពលរដ្ឋ​ខ្លួន​​បញ្ជាក់​ហេតុ​ផល​​អោយ​បាន​គ្រប់​គ្រាន់ ដើម្បី​អាច​បោះឆ្នោត​បាន​មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ។​ ឧទាហរណ៍​អ្នក​មាន​ភារកិច្ច​ជាប់​រវល់​ខាន​មិន​បាន​នា​ថ្ងៃ​បោះឆ្នោត។​ ក្នុង​នោះមាន​ដូចជា​បុគ្គលិក​បម្រើ​ការ​តា​ម​ការិយាល័យ​បោះឆ្នោត បុគ្គលិក​ក្រុម​ការងារ​ឃោសនា​របស់​គណបក្ស ឬ​អ្នក​ជំងឺ​នៅ​តាម​មន្ទីរ​ពេទ្យ​ជា​ដើម។

រាល់​ការ​បោះឆ្នោត​ម្តងៗ​ គេ​សង្កេត​ឃើញ​ចំនួន​ពលរដ្ឋ​អាមេរិក​ទៅ​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​នេះ​បាន​កើន​ឡើង​គួរ​អោយ​កត់​សំគាល់។ ការបោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​នេះ​ត្រូវ​បាន​អនុវត្ត​ជា​លើក​តំបូង​កាលពី​ឆ្នាំ​១៩៩២។ ហើយ​កាលពីឆ្នាំ​២០១២​ បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​អាមេរិក​បាន​អោយ​ដឹង​ថា​ សម្លេង​ឆ្នោត​ចំនួន​ ៤៦ លាន​សន្លឹក​ត្រូវ​បាន​បោះមុន​ថ្ងៃ​បរិច្ឆេទ។ ចំនួន​នេះ​ គឺ​ស្មើ​នឹង​ ៣១% នៃ​សម្លេង​ឆ្នោត​សរុប។​ ​សំរាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៦​ នេះ​ គេ​បានប៉ាន់​ប្រមាណ​ថា​ ចំនួន​សន្លឹក​ឆ្នោត​បោះមុន​ថ្ងៃ​កំណត់​នេះ​នឹង​កើនឡើង​ខ្ពស់​ជាង​ការបោះឆ្នោត​ឆ្នាំ​២០១២។


ការបោះឆ្នោតមុនថ្ងៃកំណត់នេះមានឥទ្ធាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​តាម​រដ្ឋ​យុទ្ធសាស្រ្ត​ចំនួន​ ១២។ តួយ៉ាង​មាន​ដូចជា​រដ្ឋ​ Carolina ខាងជើង, រដ្ឋ​ Florida, រដ្ឋ​ Ohio និង​រដ្ឋ​ Nevada ជា​ដើម។​ រដ្ឋ​ទាំង​នោះ​​ប្រៀប​ដូច​ជា​សេចក្តី​សង្ឃឹម​ស្លាប់​រស់​សំរាប់​បេក្ខជន​ប្រធានាធិបតី។​ សព្វថ្ងៃ​នេះ​ ទាំង​លោកស្រី​ Hillary Clinton ទាំង​លោក​ Donald Trump សុទ្ធ​សឹង​តែ​ចាប់​អារម្មណ៍​លើ​រដ្ឋ​យុទ្ធសាស្រ្ត​ទាំង​ ១២ នោះ។​ ព្រោះ​កាល​ពី​ឆ្នាំ​២០១២​ ពាក់​កណ្តាល​នៃ​ពលរដ្ឋ​នៅ​តាមបណ្តា​​រដ្ឋ​ទាំង​នោះ​បាន​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ។ ដូចនេះ​ បេក្ខជន​ម្នាក់ៗ​ខិតខំ​ឃោសនា​នៅ​តាម​រដ្ឋ​ទាំង​នោះ​ ដើម្បី​ស្វែង​រក​សម្លេង​គាំទ្រ​អោយ​បាន​ច្រើន។ នៅ​សហរដ្ឋ​អាមេរិក​ គេ​ប្រើ​ពាក្យ​ថា​ «swing states» គឺ​ចង់​សំដៅ​ទៅ​លើ​រដ្ឋ​ទាំង​នោះ។​ និយាយ​អោយ​ខ្លី​ គឺសុទ្ធសឹង​តែ​ជា​រដ្ឋ​ដែល​គេ​ពិបាក​ទស្សន៍​ទាយ​លទ្ធផល។​ ហើយ​ជា​រឿយៗ​ លទ្ធផល​តែង​ប្រទាញ​ប្រទង់​គ្នា​រវាង​គណបក្ស​ធំៗ​ទាំងពីរ។ ឧទាហរណ៍​ឆ្នាំ​នេះ​ ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ។ ហើយ​ឆ្នាំបោះឆ្នោត​លើក​ក្រោយ​បែរ​ជា​​​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​វិញ។​ និយាយ​រួម​ គឺ​លទ្ធផល​អាច​ក្រឡាប់​ចាក់​ពិបាក​ស្មាន​ដឹង​មុន។


ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ទាំង​លោកស្រី​ Hillary Clinton ទាំង​លោក​ Donald Trump ​ ​បាន​ខិតខំ​បង្ហាញ​វត្តមាន​នៅ​រដ្ឋ​ Flordia។ នេះ​ក៏​ព្រោះ​តែ​ការ​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​ទើប​តែ​បាន​ចាប់​ផ្តើម​នៅ​រដ្ឋ​មួយ​នេះ។​ គិត​មក​ដល់​ពេល​នេះ​ បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ជា​ច្រើន​បាន​អោយ​ដឹង​ថា​ លោកស្រី Hillary Clinton កំពុង​តែ​ដឹកមុខលោក​ ​ Donald Trump គូ​ប្រជែង​របស់​ខ្លួន។ កាលពីជាង​ ២ សប្តាហ៍​មុន​ លោកស្រី​ Clinton បានដឹកមុខ​រហូត​ទៅ​ដល់​ ១២​ ពិន្ទុ​ដែល​ធ្វើ​អោយ​គម្លាត​កាន់​ធំ​រវាង​បេក្ខជន​ទាំងពីរ។ ប៉ុន្តែ​ ​ដំណឹង​ដ៏​ភ្ញាក់​ផ្អើល​កាលពី​ថ្ងៃ​សុក្រសប្តាហ៍​មុន​​របស់​ FBI ជុំវិញ​ការ​​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​ឡើងវិញ​លើ​សំណុំ​រឿង​អ៊ីម៊ែល​ឯកជន​របស់​លោកស្រី​ Hillary Clinton បាន​ធ្វើ​អោយ​ស្ថានភាព​ប្រែប្រួល។ ហើយ​ការ​ប្រែប្រួល​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​មតិ​អ្នក​បោះឆ្នោត​អាមេរិក។យោង​តាម​ការស្ទង់​មតិ​រួមគ្នា​របស់​ស្ថានីយ៍​ទូរទស្សន៍​ ABC និង​ សារព័ត៌មាន​ Washington Post ​បាន​អោយ​ដឹង​ថា​ បេក្ខជន​ទាំង​ពីរ​កំពុង​តែ​មាន​សម្លេង​ប្រកៀក​ប្រកើយគ្នាតែ​ ២ ពិន្ទុ​ប៉ុណ្ណោះ។​ លោកស្រី​ Hillary Clinton ទទួល​ការ​គាំទ្រ​ ៤៧%​ ខណៈលោក Donald Trump ទទួល​បាន​ ៤៥%៕


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5081 នាក់
ម្សិលមិញ :
7217 នាក់
សប្តាហ៍នេះ :
104674 នាក់
ខែនេះ :
470518 នាក់
3 ខែនេះ :
1367315 នាក់
សរុប :
6500244 នាក់