ថ្ងៃSonntag ទី២៣ ខែកុម្ភៈ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ស្នងការដ្ឋាននគរ​បាល ​ខេត្តមណ្ឌលគិរី​ បើកកិច្ចប្រជុំត្រួត​ពិនិត្យការងារ​ប្រចាំខែសីហា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្តការងារខែបន្ត
Fri,23 August 2019 (Time 09:55 PM)
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 93នាក់)


ខេត្តមណ្ឌលគិរី៖លោក​ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​ដ្ឋាននគរ​បាលខេត្ត​មណ្ឌលគិរីបានអ​ញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំត្រួត​ពិនិត្យការងារ​ប្រចាំខែសីហា ឆ្នាំ​២០១៩ និងលើកទិសដៅ​អនុវត្តការងារខែបន្ត​។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនា​រសៀលថ្ងៃសុក្រ ៨រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹ​ងថ្ងៃទី​២៣ ខែសីហា​ ឆ្នាំ២០១៩​ វេលាម៉ោង​១៤:០០​នាទី នៅស្នងការដ្ឋាននគរ​បាលខេត្ត​ ដោយមាន​ការអញ្ជើញចូលរួមពី​សំណាក់​ លោក​ លោកស្រី​ ជាស្នងការរង​ លោកអនុប្រធានផែន នាយ​ នាយរង​ការិយាល័យជំនាញ​ អធិការ​ អធិការរង​នគរ​បាលក្រុង/ស្រុកទាំងប្រាំ​ មេបញ្ជា​ការ​ មេបញ្ជាការរង​វរសេនាតូ​ចនគរបាល​ការពារព្រំដែនគោកទាំងពីរ​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ/សង្កាត់ នាយប៉ុស្តិ៍នគរ​បាល​ច្រកទ្វារទ្វេភាគី​ទាំងបី​ និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក​ទាំង​១៤ ស​រុប​ចំនួន​១០២នាក់​។

តិបូកសរុប​ និងអនុសាសន៍ដឹកនាំចង្អុលបង្ហាញ​របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាលខេត្ត​ បានដាក់ផែនការអោយអស់លោក​ លោកស្រី​ ទទួលផែនជំនាញ​ពាក់ព័ន្ធ លោកអធិ​ការនគរបាលក្រុង/ស្រុកទាំងប្រាំ​ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ/សង្កាត់​ ត្រូវ​បង្កើន​ការយកចិត្តទុក​ដាក់ខ្ពស់នូវការទប់ស្កាត់​ និងបង្ក្រាប​បទល្មើសគ្រប់​ប្រភេទនៅក្នុង​មូលដ្ឋានរ​បស់ខ្លួន​ ដោយពឹងផ្អែកទៅលើគោល​នយោបាយ​ «ភូមិ​ ឃុំ​ មានសុវត្ថិភាព»ទាំងប្រាំបួនចំណុច​,​ ជាពិ​សេសត្រូវត្រៀម​កម្លាំងអន្តរាគមន៍​រួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយ​គ្រោះធម្មជាតិ​ និងរងគ្រោះផ្សេងៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនបុ​រសកែភេទជាស្រី ឡាយលក់ខ្លួននៅលើ Bigo Live បញ្ជូនខ្លួន​ទៅតុលាការ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ម្រេចកំពត ​គឺជា​ផលិតផល​ដែល​មានលក្ខណៈ​ពិសេស ពោរពេញទៅដោយសារធាតុសរីរាង្គ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីជួញដូរនិងប្រើប្រាស់ នូវសារធាតុញៀន (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការដ្ឋាននគរបាល​ ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំត្រួតពិនិត្យការងារ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និង​លើកទិស​ដៅអនុវត្តការងារខែបន្ត (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាក​បាទក្រហម ខេត្តស្វាយរៀង ចែកអំណោយមនុស្សធម៌ ដល់ស្រ្តីទើប​សម្រាលកូន នៅមន្ទីរ​ពេទ្យបង្អែក (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1819 នាក់
ម្សិលមិញ :
6250 នាក់
សប្តាហ៍នេះ :
58613 នាក់
ខែនេះ :
317481 នាក់
3 ខែនេះ :
963789 នាក់
សរុប :
3429160 នាក់