ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឯកអគ្គរាជទូត ចក្រភពអង់គ្លេស ប្រចាំនៅក្រុងវ៉ាស៊ីនតោន លាលែងពីតំណែង បន្ទាប់ពីលេចធ្លាយ សារសំឡេងសំងាត់
Thu,11 July 2019 (Time 12:55 PM)
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 47នាក់)


អន្តរជាតិ​៖ក្រោយពី​លោក ដូ ណាលត្រាំ រិះគន់​ឯកអគ្គរាជទូត​ចក្រភពអង់គ្លេស​ប្រចាំ​នៅក្រុងវ៉ា​ស៊ីន​តោន រឿងបែកធ្លាយ​សារសំឡេង ក៏បានលាឈប់ពី​តំណែង​កាលពីថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។​នេះបើយោងតាមការចុះផ្សាយ​នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់ទីភ្នាក់ងារព័ត៌មាន រ៉យទើ។​

សារសំ​ឡេង ពីលោក Kim Darroch ដែលលោកបានរិះគន់លើរដ្ឋការ​រប​ស់លោក Trump ថា
ជាអ្នក​អសកម្ម ត្រូវបានលេចធ្លាយ​ទៅក្នុងកាសែត​អង់គ្លេសកាលពី​ថ្ងៃអាទិត្យ​ដែលធ្វើឱ្យលោ​កប្រធានា​ធិបតី​អាមេរិកបាន​ប្រតិកម្មតបវិញ ហើយបានរិះគន់ឯកអគ្គរាជទូតរូបនេះ តាមប្រព័ន្ធ Twitter ។

លោក Darroch ក៏បានមានប្រសា​សន៍ លោកបានលាលែងចេញពីតំណែងពីព្រោះ «ស្ថាន​ការណ៍​បច្ចុប្បន្ន​មិនអាចធ្វើឱ្យ​លោកបំពេញមុខនាទីខ្ញុំបានទេ»​។

ជាមួយគ្នានេះ​ផងដែរ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May ដែលជិត​ចាកចេញ​ពីតំ​ណែង បានសម្តែងការស្រងា​កចិត្តរបស់លោកស្រីដល់​ការលាលេងចេញពីតំណែង របស់លោក Darroch ដោយលោកស្រីបានមានប្រសាសន៍ថា វាជា «ការសោកស្តាយធំមួយ»។

លោកស្រីបាននិយាយថា «រដ្ឋាភិបាលល្អ» ​ពឹងពាក់លើពួកអ្នករដ្ឋការផ្តល់ «យោបល់ពេញ​លេញនិង​ដោយស្មោះត្រង់»៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋប្រមាណ​ជា១០០នាក់ នៅក្នុងក្រុងសែនមនោរម្យ ទទួលបានកូនប័រចំនួន៥០០ដើម ពីឯកឧត្តម​អភិបាល ខេត្តមណ្ឌលគិរី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងការកសាង​ផ្លូវ និងស្ពានឆ្លងកាត់ដៃព្រែកកំ​ពត ក្នុងសង្កាត់ត្រើយ​កោះ និងសង្កាត់អណ្ដូងខ្មែរ នឹង​ត្រូវចាប់ផ្ដើមក​សាងថ្មីឡើងវិញ ចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះហើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CHINT Group របស់ចិន នៅវិមានសន្តិភាព (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត បើ​កកិច្ចប្រជុំសាមញ្ញ លើកទី៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបា​ទក្រហមកម្ពុជា ខេត្តកំពត ចុះសួរសុខទុក្ខ ​នាំយកអំណោយមនុស្សធម៌ ​ជូនកុមា​រកំព្រារ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍក្មេងកំព្រារ មនុស្ស​ចាស់ជរា និងជនពិការចំនួន៨៥នាក់ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7277 នាក់
ម្សិលមិញ :
5418 នាក់
សប្តាហ៍នេះ :
40851 នាក់
ខែនេះ :
242232 នាក់
3 ខែនេះ :
608483 នាក់
សរុប :
2102453 នាក់