ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ព្រូឡានស្លាប់​បាត់បង់ជីវិត រីឯតៃកុងរត់គេចខ្លួន ក្នុងករណីគ្រោះថ្នាក់ចរាចរ​ណ៍ ដ៏រន្ធត់​រវាង​រថយន្ត​បុករថយន្ត​ នៅ​ស្រុក​មោងឫ​ស្សី
Fri,17 May 2019 (Time 09:49 PM)
ដោយ ៖ មជ្ឈមណ្ឋលព័ត៍មានសម្លេងជាតដែន (ចំនួនអ្នកអាន: 501នាក់)


ខេត្តបាត់ដំបង៖នាវេលាម៉ោង០១ និង២០នាទីរំលងអា​ធ្រា​ត្រ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវ​ជាតិលេខ៥ ក្រុមទី១០ ស្ថិតនៅក្នុងភូមិថ្នល់​បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំ​បង មាន​ករណីគ្រោះថ្នាក់ចរាចរ​ណ៍ ដ៏រន្ធត់មួយបានកើតឡើង​រវាង​រថយន្ត​បុករថយន្ត​ បណ្តាល​ឲ្យ​ព្រូឡាន​ម្នាក់​បានស្លាប់​បាត់បង់ជីវិត រីឯតៃកុងរត់គេចខ្លួនបាត់។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ឲ្យដឹងថា​៖រថយន្ត​បង្កម៉ាកហ៊ីយាន់ដាយ ៥តោន​ដឹកបន្លែ ពណ៌សំបកឳឡឹក ពាក់ផ្លាកលេខ ភ្នំពេញ៣E​.៥៨២០ អ្នកបើក​បរមិន​ស្គាល់អត្ត​សញ្ញាណ​(រត់គេចខ្លួនបាត់ស្រម៉ោល)។

ប្រភពដដែរបន្តថា​៖គេបានឃើញរថយន្តខាងលើបានបើកបរក្នុងគោលដៅពីរភ្នំពេញ ឆ្ពោះ​ទៅ​កាន់ខេត្តបាត់ដំបងលុះមកដល់ចំណុចខាងលើ ក៏បានបុកជាមួយរថយន្ត​០១គ្រឿងម៉ាកហ៊ីយាន់
ដាយ​ពណ៌ស គ្មានផ្លាកលេខ បើកប​រដោយឈ្មោះ ណុប ពេញ ភេទប្រុស​ អាយុ៤៦ឆ្នាំ មុខរបរ បើក​បររថយន្ត មាន​ទីលំនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួល​គោក រាជធានីភ្នំពេញ ហើយជ្រុល​ទៅបុកពី​ក្រោយរថយន្ត០១គ្រឿង​ទៀតមិនស្គាល់ម៉ាក អ្នកបើ​កបរមិនស្គាល់អត្តសញ្ញាណ​បើករថយន្តគេច
ខ្លួនបាត់ បណ្តាលឱ្យស្លាប់ព្រូរថ​យន្តហ៊ីយាន់ដាយដឹកបន្លែ០១នាក់​ គៀបជាប់កាបីនរថយន្ត។

សាកសព ភេទប្រុស មិនស្គាល់អត្តសញ្ញាណ កំពុងធ្វើការស្រាវជ្រាវរកក្រុម​គ្រួសារ ឲ្យយក​ទៅធ្វើ​បុណ្យាតាមប្រពៃណី។ចំណែករថយន្ត សមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុកមោ​ងឬស្សី រង់ចាំធ្វើការដោះស្រាយ​គ្នាជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
849 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
92802 នាក់
ខែនេះ :
404325 នាក់
3 ខែនេះ :
1044127 នាក់
សរុប :
5394821 នាក់