ថ្ងៃSamstag ទី០៨ ខែសីហា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
សង្ខឹមថា លោកវរ:សេនីយ៍ទោខឹម ចិន្ត្រា នឹងចាត់វិធានការទៅលើ លោកសេម មករា និងមន្ត្រីក្រោមឱវាទ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពាក់ព័ន្ធទៅនឹងអំពើពុករលួយ
Tue,12 February 2019 (Time 03:08 PM)
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 617នាក់)


ខេត្តបន្ទាយមានជ័យ:លោក សេម មករា កំពុងឃុបឃិតគ្នាជាមួយ មន្រ្តីក្រោមឱវាទប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កើបលុយអំពើពុករលួយ ប្រជាពលរដ្ឋសង្ឃឹមថាលោកវរ:សេនីយ៍ទោខឹម ចិន្ត្រា មេប៉ុស្តិ៍នគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត នឹងធ្វើការបោះសំអាតឲ្យអស់។

បន្ទាប់ពីលោកវរ:សេនីយ៍ទោ ខឹម ចិន្ត្រា ឡើងកាន់តំណែងជាមេប៉ុស្តិ៍នគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេសង្កេតឃើញថា លោកនូវមិនទាន់មានវិធានការទៅលើលោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍​ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅឡើយ ខណៈដែលកំពុងឃុបឃិតគ្នាជាមួយលោក ម៉ៅ ម៉យ និងមន្រ្តីក្រោមឱវាទមួយចំនួនទៀត ជំរិតទារប្រាក់ពីកម្មករអូសរទេះពីប្រទេសថៃមកកម្ពុជា និងពីកម្ពុជាទៅប្រទេសថៃ ។

សូមបញ្ចាក់ផងដែរថា បច្ចុប្បន្ននេះលោក ម៉ៅ ម៉យ កំពុងដាក់ប៉ុស្តិ៍ជជុះនៅចំណុចមាត់ទ្វាអន្តរជាតិ ជំរិតទារប្រាក់ពីកម្មករអូសរទេះពីថៃមកកម្ពុជា ដោយយកក្នុង១រទេះ ចាប់ពី៥០០០រៀល រហូតដល់២០០០០រៀល។

មិនត្រឹមតែប៉ុណ្ណោះលោក សេម មករា បានចាត់ឲ្យមន្រ្តីក្រោមឱវាទដាក់កុងត្រូលជជុះមួយកន្លែងទៀតនៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត ជាប់កន្លែងវាយបណ្ណ័ឆ្លងដែន(Boeder Pass)​ ជំរិតទារប្រាក់ពីកម្មករអូសរទេះពីប្រទេសកម្ពុជាចូលទឹកដីថៃ ធ្វើមានធ្វើបានបក្សពួកនិយម។

ពាក់ព័ន្ធទៅនឹងអំពើពុករលួយរបស់លោក សេម មករា ត្រូវបានប្រជាពលរដ្ឋក៏ដូចជាមហាជនចោទជាសំណួរសួរថា ក្នុង១រទេះ យកលុយចាប់ពី៥០០០រៀល រហូតដល់២០០០០រៀល ចុះរទេះរាប់រយរាប់ពាន់ក្នុងមួយថ្ងៃៗ លុយទាំងនេះយកទៅណា។ពាក់ព័ន្ធទៅនឹងអំពើពុករលួយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមួយនេះ ប្រជាពលរដ្ឋក៏ដូចជាមហាជនរង់ចាំមើលថាតើលោកវរ:សេនីយ៍ទោ ខឹម ចិន្ត្រា មេប៉ុស្តិ៍ថ្មី មានវិធានការយ៉ាងណា ពីព្រោះតាំងពីលោកឡើងកាន់តំណែងជាមេប៉ុស្តិ៍មកហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ ឬមួយកំពុងតែបញ្ជានិងនៅពីក្រោយខ្នង មន្រ្តីក្រោមឱវាទដែលកំពុងប្រព្រឹត្តអំពើពុករលួយទាំងនេះ។

ជុំវិញរឿងរ៉ាវខាងលើនេះដែរ អ្នកសារព័ត៍មានយើងមិនអាចសុំការបំភ្លឺពីលោកប៉ុស្តិ៍ដែលទើបនឹងឡើងថ្មីនេះ និងលោក សេម មករា បានទេ ដោយមិនមានលេខទូរស័ព្ទ។តែទោះយ៉ាងនេះក្តីអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីលោករាល់ម៉ោងធ្វើការ៕នៅមានវគ្គបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរ​បស់​រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជា​មន្ត្រីជាន់​ខ្ពស់ស្ថាន​ទូតអា​មេរិក ​ប្រចាំ​កម្ពុជា ខណៈ០៣​នាក់ ត្រូវបានព្យាបាលជាសះ​ស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​​)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ អំពាវនាវសូមពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ សីហា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
645 នាក់
ម្សិលមិញ :
7591 នាក់
សប្តាហ៍នេះ :
92598 នាក់
ខែនេះ :
404121 នាក់
3 ខែនេះ :
1043923 នាក់
សរុប :
5394617 នាក់