រាជធានីភ្នំពេញ៖អបអរសាទរ និងកោតសរសើរកីឡាប៉េតង់កម្ពុជា ដែលបានឈ្នះមេដាយមាស ១គ្រឿងនៅ SEA Games 2019 ក្រោយឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ១៣-៤ពិន្ទុ នៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្នុងវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ឈ្នះក្រុមកីឡាការិនីរបស់ម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលពិន្ទុ ១៣ទល់នឹង៤។នេះគឺជាមេដាយមាស លើកទី២ របស់កម្ពុជាដែលដណ្តើមបាននៅ SEA Games លើកទី៣០ ឆ្នាំ២០១៩ ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកីឡាគុនល្បុក្កតោ ដណ្តើមបានមេដាយមាស ១គ្រឿងដែរកាលពីដើមសប្តាហ៍ ដោយពេលនេះកម្ពុជា ឈ្នះមេដាយសរុបកើនដល់ ២២គ្រឿងហើយរួមមាន មាស២ ប្រាក់៣ និងសំរិទ្ធ១៧គ្រឿង៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជាមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ខណៈ០៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ព្រឹកនេះក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា