ថ្ងៃDonnerstag ទី០៤ ខែមិថុនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
មីទិញអ​បអរសាទរ ខួបអនុស្សាវរីយ៍​លើកទី៤១ ទិវាកំណើ​តរណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨ -២ធ្នូ ២០១៩
Mo,02 Dezember 2019 (Time 09:31 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 103នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម គោ ស៊ុំសារឿត សមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យ ឯក​ឧត្តម ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបា​ល​ខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ មន្ទីរអង្គភា​ពនានា​ ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សនុ​សិស្ស​ជាច្រើនបានចូលរួមក្នុងពិធីមីទិញ​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណ​សិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ឆ្នាំ១៩៧៨ - ២ធ្នូឆ្នាំ២០១៩ នៅសាលប្រជុំ​គណបក្សប្រ​ជាជនកម្ពុជាខេត្ត នៅព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងឱកាសនោះ​ឯកឧត្តម អ៊ុំ រាត្រី បានអានសុន្ទរកថា របស់សម្ដេចអគ្គមហាពញាច​ក្រីកិត្តិព្រឹទ្ធ​បណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន​ក្រុមប្រឹក្សាជាតិរ​ណរិស្សសាមគ្គី​អភិវឌ្ឍន៍មាតុ​ភូមិកម្ពុជា ដែលបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ថ្ងៃទី ២ធ្នូ គឺជាព្រឹត្តិ​ការណ៍ជាតិ​មួយដ៏សំខា​ន់បំផុត ចំពោះបុព្វហេតុ នៃការរស់រានមាន​ជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ព្រោះថា មានថ្ងៃ២ធ្នូ ទើប​មាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូ​ចថ្ងៃនេះ ដែលរណសិរ្ស២ធ្នូ មិនត្រឹម​តែសង្គ្រោះ​ប្រជាជនឲ្យរួចផុតពីគ្រោះមហន្តរា​យ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ រណសិរ្ស​២ធ្នូ នៅបា​នជួយស្តារ កសាង និងអភិវឌ្ឍន៍​មាតុភូមិកម្ពុជាឲ្យ​មានការរីកចម្រើន​លើគ្រប់វិ​ស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្ដេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​។

ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី បានប្តេជ្ញាថា នឹងបន្ត​លើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុង ប្រកាន់​ភ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអ​នុវត្តឲ្យបានកាន់តែ​ជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសា​ស្រ្តចតុកោណ​ដំណាក់កាល​ទី៤ របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយវិបុលភាព ចីរ​ភាព និង​សមធម៌ និងអ្នកស្នេហាជាតិ ជាច្រើនរូបទៀតដើម្បីផ្តួល​រំលំរបបឃាតក ប៉ុល ពត សង្រ្គោះ រំដោះមាតុ​ភូមិ និងប្រជាជនកម្ពុជាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ និងបាន​ទទួលជ័យជម្នះទាំងស្រុងនាថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ។

ចុង​បញ្ចប់នៃពិធីនេះឯកឧត្តម គោ ស៊ុំសារឿត បានប្រគល់ឃីត១កញ្ចប់​ជូនអតីតយុទ្ធជន និងអ្នកមា​នគុណ​បំណាច់ចំពោះប្រទេសជាតិនិងអ្នកចូលរួមជាង១,០០០នាក់ ក្នុងម្នាក់ៗ​ទទួលបានសារុង​១ម្នាក់ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត បើកកិច្ចប្រជុំដោះ​ស្រាយ ផលប៉ះពាល់ដីធ្លី របស់ប្រជាពលរដ្ឋ មានភាពរ៉ាំ​រ៉ៃជា​យូរឆ្នាំកន្លងមក នៅទីតាំង​សាលាហ្វឹកហ្វឺន កងទ័ពតេជោសែនជុំគិរី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យ​៣៥ឆ្នាំម្នាក់​ចងក ធ្វើអត្តឃាតខ្លួនឯង មិនដឹងពីមូ​ល​ហេតុ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមខេត្តកំពង់ធំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ចែកជូន​ព​លរដ្ឋ​មាន​ជីវភាពខ្វះខាត ជនងាយរងគ្រោះ នៅស្រុកកំពង់ស្វាយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ កម្ពុជាមានភ្លៀងធ្លាក់​រាយប៉ាយ ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា សូម​ពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1281 នាក់
ម្សិលមិញ :
9029 នាក់
សប្តាហ៍នេះ :
38863 នាក់
ខែនេះ :
327483 នាក់
3 ខែនេះ :
1085050 នាក់
សរុប :
4634236 នាក់