ថ្ងៃDonnerstag ទី០៤ ខែមិថុនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រារព្ធពិធីអ​បអរសាទរខួបអនុស្សាវរីយ៏​លើកទី៤១ ទិវាកំណើ​តរ​ណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ធ្នូ-១៩៧៨- ០២ធ្នូ-២០១៩ )
Mo,02 Dezember 2019 (Time 06:54 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 111នាក់)


ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃចន្ទ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នៃគណៈអភិបាលខេត្ត និងជាប្រធាន​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា ខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ក្រុមប្រឹក្សាខេត្ត បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរសាទរខួបអនុស្សាវរី​យ៍​លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២ធ្នូ-១៩៧៨ ~ ០២ធ្នូ-២០១៩ )។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការរណសិរ្សខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្តជាច្រើនរូបទៀត ។

ឯកឧត្ដម ម៉ែន វិបុល ប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្វាយរៀង បានអាន​សុន្ទរក​ថា​របស់សម្ដេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងជា​ប្រធានក្រុមប្រឹក្សា​ជាតិរណរិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានបញ្ជាក់ឲ្យឃើញ​យ៉ាងច្បា​ស់ថា ថ្ងៃទី២ ធ្នូ គឺជាព្រឹត្តិការណ៍ជា​តិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុ នៃការរស់រានមាន​ជីវិតឡើងវិញ​របស់មាតុភូមិ និងប្រជាជនកម្ពុជា ព្រោះថាមានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧​មករា ទើបមានអ្វីៗដូចថ្ងៃនេះ ដែលរណសិរ្ស២ធ្នូ មិនត្រឹមតែស​ង្គ្រោះប្រជាជន​ឲ្យរួចផុតពីគ្រោះ​មហន្តរាយ នៃរបប​ប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ រណ​សិរ្ស២ធ្នូ នៅបានជួយស្តារ ក​សា​ង និងអភិវឌ្ឍន៍មាតុភូ​មិកម្ពុជាឲ្យមានការរីកចម្រើន​លើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណា​ចក្រនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រក​បដោយគតិបណ្ឌិតរបស់​សម្ដេចអគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​។

ជាមួយនេះ អង្គមិទ្ទីញទាំងមូល បានប្តេជ្ញានឹងបន្តលើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុង ប្រ​កាន់​ភ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជា​ពលរដ្ឋឲ្យអស់​ពីកម្លាំងកាយ​ចិត្ត ដើម្បីអនុវត្តឲ្យបានកាន់តែជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តច​តុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយវិបុលភាព ចីរភាព និងសមធម៌។

ឯកឧត្តមបានបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ១៩៧៨ បច្ចុប្បន្នបានដូរឈ្មោះមកជា «រណ​សិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបាន​បង្កើតឡើង ដោយកម្លាំងមហាសា​មគ្គីប្រជាជន​ទាំង​ក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញា​ចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន សម្តេច​អគ្គម​ហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហា​ជាតិ ជាច្រើនរូបទៀត​ជាប្រមុ​ខដឹកនាំ ដើម្បីផ្តួលរំលំ​របបឃាតក ប៉ុល ពត សង្រ្គោះ រំដោះមាតុភូមិ និងប្រជាជនកម្ពុជាឲ្យចាក​ផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ និងបានទទួ​លជ័យជម្នះទាំងស្រុងនាថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩៕

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត បើកកិច្ចប្រជុំដោះ​ស្រាយ ផលប៉ះពាល់ដីធ្លី របស់ប្រជាពលរដ្ឋ មានភាពរ៉ាំ​រ៉ៃជា​យូរឆ្នាំកន្លងមក នៅទីតាំង​សាលាហ្វឹកហ្វឺន កងទ័ពតេជោសែនជុំគិរី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យ​៣៥ឆ្នាំម្នាក់​ចងក ធ្វើអត្តឃាតខ្លួនឯង មិនដឹងពីមូ​ល​ហេតុ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមខេត្តកំពង់ធំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ចែកជូន​ព​លរដ្ឋ​មាន​ជីវភាពខ្វះខាត ជនងាយរងគ្រោះ នៅស្រុកកំពង់ស្វាយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ កម្ពុជាមានភ្លៀងធ្លាក់​រាយប៉ាយ ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា សូម​ពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1946 នាក់
ម្សិលមិញ :
9029 នាក់
សប្តាហ៍នេះ :
39528 នាក់
ខែនេះ :
328148 នាក់
3 ខែនេះ :
1085715 នាក់
សរុប :
4634901 នាក់