ថ្ងៃDonnerstag ទី០៤ ខែមិថុនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
រដ្ឋបាលខេត្តកែប ​អបអរសាទរខួបលើកទី៤១ នៃកំ​ណើតសហភា​ពសហព័ន្ធយុវជនកម្ពុជា
Sa,30 November 2019 (Time 10:06 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 123នាក់)


ខេត្តកែប៖សហភាពសហព័ន្ធយុវជនកម្ពុជា ​ខេត្តកែ​ប​ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ​ នៅ​សា​លប្រជុំ​ធំសាលាខេត្តកែប​ បានរៀបចំពិធីជួបជុំដើម្បីអបអរសាទរខួបលើកទី៤១ នៃកំណើតស​ហភាពស​ហព័ន្ធយុវជនកម្ពុជា​ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងលោក សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងមា​នការអញ្ចើ​ញចូល​រួមពី​សំណាក​ លោក លោកស្រី សមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាល​រងខេត្ត​ ថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរ​ជុំវិញខេត្ត​ និងសមាជិក​ សមាជិកា​ សហភាពស​ហព័ន្ធយុវជន​កម្ពុជា​ ខេត្តកែប​ សរុបចំនួន៤៤៣រូប។ 

ឯកឧត្តម កែន សត្ថា អភិបាលខេត្ត​បានចាត់ទុកព្រឹត្តិការណ៍ថ្ងៃអបអរសាទរខួបលើកទី៤១ឆ្នាំ នៃថ្ងៃ​កំ​ណើត​សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានប្រារព្ធនាពេលនេះនៅទូទាំង២៥រាជធានីខេត្ត និយាយរួម​និយាយដោយឡែកសម្រាប់យុវជននៅខេត្តកែប ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថា យុវ​ជន​យើងបានយល់កាន់តែច្បាស់ពីប្រវតិ្ត បុព្វហេតុនិងពលីកម្មរបស់អតីតយុវជន និងការ​លះបង់ពុះ​ពាររបស់សមាជិក សមាជិកា​សហភាពសហព័ន្ធ​យុវជនកម្ពុជាគ្រប់ជំ​នាន់ដែលបានចូល​រួមចំណែក​ក្នុង​បុព្វហេតុក្នុង​សង្គម​ជាតិទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត បើកកិច្ចប្រជុំដោះ​ស្រាយ ផលប៉ះពាល់ដីធ្លី របស់ប្រជាពលរដ្ឋ មានភាពរ៉ាំ​រ៉ៃជា​យូរឆ្នាំកន្លងមក នៅទីតាំង​សាលាហ្វឹកហ្វឺន កងទ័ពតេជោសែនជុំគិរី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យ​៣៥ឆ្នាំម្នាក់​ចងក ធ្វើអត្តឃាតខ្លួនឯង មិនដឹងពីមូ​ល​ហេតុ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមខេត្តកំពង់ធំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ចែកជូន​ព​លរដ្ឋ​មាន​ជីវភាពខ្វះខាត ជនងាយរងគ្រោះ នៅស្រុកកំពង់ស្វាយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ កម្ពុជាមានភ្លៀងធ្លាក់​រាយប៉ាយ ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា សូម​ពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1729 នាក់
ម្សិលមិញ :
9029 នាក់
សប្តាហ៍នេះ :
39311 នាក់
ខែនេះ :
327931 នាក់
3 ខែនេះ :
1085498 នាក់
សរុប :
4634684 នាក់