ថ្ងៃDonnerstag ទី១២ ខែធ្នូ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
អភិបាលខេត្តកំពត អំពាវនាវឱ្យយុវជន (ស.ស.យ.ក)ខេត្តកំពត ទាំងអស់បន្តអភិវឌ្ឍន៍ សមត្ថភាព​របស់ខ្លួនឲ្យកាន់តែពូកែ ទាំងចំណេះដឹងចំណេះធ្វើ និងឥរិយាប​ថល្អបន្ថែមទៀត
Sa,30 November 2019 (Time 09:30 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 26នាក់)


ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអំពាវនាវដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តកំពតទាំងអស់ បន្តអភិវឌ្ឍន៍​សមត្ថ​ភាពរបស់ខ្លួន ឲ្យកាន់តែពូកែរួមមានទាំង(ចំណេះដឹង ចំណេះធ្វើ និងឥរិយាបថល្អ)បន្ថែមទៀត។

ឯកឧត្តម អភិបាលខេត្តកំពត អំពាវនាវបែបនេះនៅក្នុងឱកាសដែល (ស.ស.យ.ក)ខេត្តកំពត បាន​ប្រា​រព្ធនៃពិធីអបអរខួបលើកទី៤១ឆ្នាំ របស់ សហភាព សហព័ន្ធយុវជនកម្ពុជា ដោយពិធីនេះ​ក៏មាន​ការអញ្ជើញចូលរួមជាអធិបតីផងដែរ ពីសំណាក់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង​សមាជិក សមាជិកា(ស.ស.យ.ក) ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក្រុង ស្រុកទូទាំង​ខេត្តកំពត​សរុបប្រមាណជិត១០០០នាក់ ដែលពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅ​សាល​សន្និសីទខេត្តកំពត។

ឯកឧត្តម អភិបាលខេត្តកំពតក៏បានបន្តទៀតថា សូមឱ្យសមាជិក សមាជិកា(ស.ស.យ.ក)​ទូទាំង​ខេត្តកំពតបន្តរួមចំណែកការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីរួមគ្នាសម្រេចចក្ខុវិស័យ ជាគោលដៅរ​បស់ប្រទេស គឺចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០។ជាមួយឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវផងដែរ ដល់ថ្នាក់ដឹ​កនាំខេត្ត កងកំលាំងទាំងបីប្រភេទ មន្ទីរ អង្គភាពរដ្ឋបាលក្រុង ស្រុក សប្បរសជននានា​ សូមបន្ត​ជួយគាំទ្រដល់សកម្មភាពរបស់ស​ហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិ​បាល ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ឯកឧត្តម ជាវ តាយ ក៏បានថ្លែង​កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងស្មារតី សម្ភារៈនិងថវិកា របស់សមាជិកសមាជិកា(ស.ស.យ.ក)​ខេត្តកំពតទាំងអស់ ក្នុងការចូលរួម​ចំណែក​ជា​មួយរាជរដ្ឋាភិបាល លើវិស័យនានាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមត្ថភាព​វិជ្ជាជីវៈ ការបណ្ដុះ​បណ្ដាលយ៉ាងសកម្ម ចូលរួមកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធ​សាស្ត្រចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត​ក៏បានស្នើដល់សមាជិ​កសមាជិកាអង្គវិធី​ទាំងមូល សូមលំ​ឱន​កាយគោរពដួងវិញ្ញាណក្ខ័ន្ធរបស់បុព្វការីជន វីរៈយុទ្ធជន យុទ្ធនារី និងអ្នកស្នេហា​ជាតិដ៏ច្រើន​ឥតគណនានៅគ្រប់ជំនាន់ដែល​បានធ្វើពលិកម្មយ៉ាងអង់អាចបំផុត ដើម្បីឯករាជ្យ សេរីភាព សន្តិភាពប្រជាធិបតេយ្យ បូរណភាពទឹកដីនិងសុភមង្គលរបស់មាតុភូមិ និងប្រជាជន។

ឯកឧត្តម អភិបាលខេត្តក៏បានចាត់ទុកព្រឹត្តិការណ៍​ថ្ងៃអបអរខួប៤១ឆ្នាំ នៃថ្ងៃកំណើត​សហភាពសហ​ព័ន្ធយុវជនកម្ពុជា ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃនេះនៅទូទាំង២៥រាជធានី ខេត្ត និយាយរួមនិង​និយាយ​ដោយឡែកសម្រាប់យុវជននៅខេត្តកំពត បានឆ្ឆុះបញ្ចាំងឲ្យឃើញថា យុវជនយើងបាន​យល់​កាន់តែច្បាស់ ពីប្រវត្តិ បុព្វហេតុ និងពលិកម្មរបស់អតីតយុវជន នឹងការលះបង់ពុះពា​ររបស់​សមាជិក សមាជិកាសហ​ភាពសហព័ន្ធយុវជនកម្ពុជា គ្រប់ជំនាន់ដែលបានចូលរួមចំណែក ក្នុងបុព្វ​ហេតុសង្គមជាតិនិង យុវជនកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបច្ចេកទេ​សពិភាក្សាលើ​"ប្លង់គោលគំនិត ដើម្បីបង្កើត​ផែនការមេអ​ភិវឌ្ឍទេសចរណ៍ ខេត្ត​កែបឱ្យ​ទៅជា តំបន់ទេសចរណ៍ សម្រាកលំហែកម្រិតខ្ពស់" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះចំនួន​៣ខ្នង រងការឆាបឆេះអស់ទាំងស្រុង ដោយសារតែដុតខ្សែភ្លើងយក​លួស​ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានចប់អា​ណត្តិចូលសម្តែងការគួរសមនិងជម្រាបលា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដ​ល់ម្ចាស់រោងម៉ាស៊ីន​កិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវ របស់ប្រជាកសិ​ករអោយសោះ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជន​សង្ស័យ ប្រុស ស្រីចំនួន​២៥នាក់ ទៅតុលាការ ​ពាក់ពន្ឋ័ករណីគ្រឿងញៀន (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
941 នាក់
ម្សិលមិញ :
8926 នាក់
សប្តាហ៍នេះ :
57534 នាក់
ខែនេះ :
284094 នាក់
3 ខែនេះ :
596870 នាក់
សរុប :
2664198 នាក់