ថ្ងៃDonnerstag ទី១២ ខែធ្នូ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន​ នឹង​បង្កើតវគ្គ​បណ្តុះបណ្តាល ដល់ជាងសំណង់ ដើម្បីធ្វើឱ្យ​វិស័យសំណង់​មានបានគុណភាពខ្ពស់
Sa,30 November 2019 (Time 08:55 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 25នាក់)


ខេត្តកំពត៖ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ី​មេន (CMIC) នឹងបង្កើតវគ្គបណ្តុះបណ្តាល ដល់ជាងសំ​ណង់​អាជីពឱ្យមានលក្ខណៈទូលំទូលាយជាងមុន និងឱ្យមានភាពប្រសើរឡើង មានភាពរហ័ស មានគុណ​ភាព ព្រមទាំងអាចរកប្រាក់កម្រៃបានខ្ពស់ជាងមុនទៀតផង។

ការលើកឡើងបែបនេះ ជាការឆ្លើយតបរបស់លោក ទៀង សុភៈវិជ្ជា ប្រធានទំនាក់ទំនងក្នុងក្រុមហ៊ុន ជីប ម៉ុង អ៊ិ​នស៊ី ស៊ី​មេន ក្នុងវគ្គបណ្តុះបណ្តាល​ និងចុះកិច្ចព្រមព្រៀងសហប្រតិបតិ្តការ (MoU) រវាង​វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត និងក្រុមហ៊ុន Chip Mong Insee Cement Corpo​ration ដើម្បីសាងសមត្ថភាពជំនាញដល់ជាងសំណង់ ក្នុងការរួមចំ​ណែកអភិវឌ្ឍន៍​វិស័យ​សំណង់ឱ្យកាន់តែមានគុណភាព នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេសតេជោសែនកំពត ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក ជ្រុន គឹមលេង នាយកវិទ្យា​ស្ថាន​ពហុបច្ចេកទេសភូមិភាគតេជោសែនកំពត និងលោក នីកូឡាស់ ចច(Nicolas George) នាយកប្រតិ​បតិ្ត ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ី​មេន (CMIC) ព្រមទាំងមន្ត្រី និងបុគ្គលិកក្រោមឱវាទជា​ច្រើនរូបនៃស្ថាប័នទាំងពីរ ពិសេសគឺមានសិក្ខាកាមចំនួន៣០នាក់ ដែលបានដាក់ពាក្យ​ស្នើសុំចូល​រៀន​វគ្គបណ្តុះ​បណ្តាលដំបូងនេះ។

លោកបានបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលជាងសំណង់ដែលមានរយៈពេល៣ខែ ក្នុងមួយវគ្គ នឹងធ្វើឱ្យជាង​សំណង់មានជំនាញកាន់តែប្រសើរជាងមុន ដោយវគ្គនេះនឹង​គ្របដណ្តប់លើ​មុខវិជ្ជា​សំខាន់ៗ ដូចជាការរៀបចំផែនការ ការងាររៀបឥដ្ឋ ការងារបូកស៊ី​ម៉ងត៍ បញ្ហាសុវត្ថិភាព ការងារ​ចាក់បេតុង ការងារដំឡើងគ្រោងដែក ការងារចាក់ពុម្ព ការងាររៀបចំការដ្ឋាន និងការ​ចុះអនុវត្តន៍​ផ្ទាល់នៅតាមការដ្ឋានសំណង់ទៀតផង។

ដោយឡែក​ លោក នីកូឡាស់ ចច (Nicolas George) នាយកប្រតិបតិ្ត ក្រុមហ៊ុន CMIC បានលើក​ឡើងថា ជាងសំណង់គឺតំណាងឱ្យអ្នកប្រើប្រាស់ភាគច្រើន ដោយយើងត្រូវពឹងផ្អែក ដូចជាសង់ផ្ទះ ឬការិយាល័យ និងការងារសាងសង់សំណង់ជាច្រើនរាប់មិនអស់ គាត់មានតួនាទីយ៉ាងសំខាន់ ដើម្បី​ធានាគុណភាព និងនិរន្តរភាពនៃវិស័យសំណង់ ពិសេសការងារសាងសង់​ត្រូវផ្អែកលើការប្រើប្រាស់​ស៊ី​ម៉ងត៍ដោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងស៊ីម៉ងត៍ដែលមានគុណភាពខ្ពស់។

ជាមួយនេះ បើតាម​ប្រសាសន៍របស់ លោក ជ្រុន គឹមលេង នាយកវិទ្យាស្ថាន​ពហុបច្ចេកទេសភូមិ​ភាគតេជោសែនកំពត បានបញ្ជាក់ថា ការចុះអនុស្សរណៈនេះមានប្រយោជន៍ដល់វិស័យសំណង់ ដូចជាការអភិ​វឌ្ឍន៍ធនធានមនុស្ស បង្កើតការងារកាន់តែច្រើន ការលើកទឹកចិត្ត​ឱ្យសិស្សចូល​រៀនក្នុងវិស័យ​សំណង់កាន់តែច្រើន ជាពិសេសនោះ​គឺការតម្រង់ទិសកម្មវិ​ធីសិក្សាឱ្យកាន់​តែល្អ​ប្រសើរ។លោកបានបន្តថា៖ "នេះជាលើកដំបូង​បំផុតដែលវិទ្យាស្ថាន​ចុះអនុស្សរណៈ​ចាប់ដៃគូជា​មួយ​ផ្នែកឯកជនក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសំណង់"៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបច្ចេកទេ​សពិភាក្សាលើ​"ប្លង់គោលគំនិត ដើម្បីបង្កើត​ផែនការមេអ​ភិវឌ្ឍទេសចរណ៍ ខេត្ត​កែបឱ្យ​ទៅជា តំបន់ទេសចរណ៍ សម្រាកលំហែកម្រិតខ្ពស់" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះចំនួន​៣ខ្នង រងការឆាបឆេះអស់ទាំងស្រុង ដោយសារតែដុតខ្សែភ្លើងយក​លួស​ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានចប់អា​ណត្តិចូលសម្តែងការគួរសមនិងជម្រាបលា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដ​ល់ម្ចាស់រោងម៉ាស៊ីន​កិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវ របស់ប្រជាកសិ​ករអោយសោះ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជន​សង្ស័យ ប្រុស ស្រីចំនួន​២៥នាក់ ទៅតុលាការ ​ពាក់ពន្ឋ័ករណីគ្រឿងញៀន (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1073 នាក់
ម្សិលមិញ :
8926 នាក់
សប្តាហ៍នេះ :
57666 នាក់
ខែនេះ :
284226 នាក់
3 ខែនេះ :
597002 នាក់
សរុប :
2664330 នាក់