ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយ លី សុជាតិ ស្នងការរងនគរបាល សហការជាមួយសមត្ថកិច្ចស្រុក និងមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន៣កន្លែងផ្សេងគ្នា ដោយរឹបអូសបានស្ករត្នោតក្លែងក្លាយផលិតរួចជាង២តោន និងសម្ភារផលិតមួយចំនួន ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ម្ចាស់ទីតាំងផលិតកែច្នៃស្ករត្នោតទាំង៣ទីតាំងខាងលើ ត្រូវបានហៅមកអប់រំនិងធ្វើកិច្ចសន្យាមិនឲ្យប្រព្រឹត្តបន្តទៀត។ចំណែកវត្ថុតាងរួមមានម៉ូទ័រកូរស្ករ ឆ្នាំងខ្ទះ ស្ករស និងស្ករត្នោតក្លែងក្លាយកែច្នៃរួច ត្រូវបានយកមករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកអង្គរស្នួល ដើម្បីបន្តនីតិវិធី។សមត្ថកិច្ចបន្តថា ទីតាំងដែលបង្ក្រាបបានរួមមាន៖-ទីតាំងទី១/ឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិរំលេច ឃុំទួលព្រិច ស្រុកអង្គរស្នួល ខេត្តកណ្តាល។-ទីតាំងទី២/ឈ្មោះ ជឹម ជុន អាយុ៣៥ឆ្នាំ មានទីនៅភូមិម៉ឺនរៀម ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។-ទីតាំងទី៣/ឈ្មោះ យ៉ិន រ៉ុន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិច្រកកហរសាំង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។វត្ថុតាងដែលដកហូតបានទាំង៣ទីតាំងសរុបរួមមាន៖-ម៉ូទ័រកូរស្ករចំនួន៥គ្រឿង-ខ្ទះរំងាស់ស្ករចំនួន៦-ស្ករសចំនួន ៤៥បាវ ស្មើនឹង២២៥០គីឡូក្រាម-ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន៧៤ធុងស្មើ នឹង២២៥០គីឡូក្រាម៕
ព័ត៌មានគួរចាប់អារម្មណ៍
កិច្ចប្រជុំបច្ចេកទេសពិភាក្សាលើ"ប្លង់គោលគំនិត ដើម្បីបង្កើតផែនការមេអភិវឌ្ឍទេសចរណ៍ ខេត្តកែបឱ្យទៅជា តំបន់ទេសចរណ៍ សម្រាកលំហែកម្រិតខ្ពស់" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ផ្ទះចំនួន៣ខ្នង រងការឆាបឆេះអស់ទាំងស្រុង ដោយសារតែដុតខ្សែភ្លើងយកលួស (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានចប់អាណត្តិចូលសម្តែងការគួរសមនិងជម្រាបលា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវ របស់ប្រជាកសិករអោយសោះ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
បញ្ជូនខ្លួនជនសង្ស័យ ប្រុស ស្រីចំនួន២៥នាក់ ទៅតុលាការ ពាក់ពន្ឋ័ករណីគ្រឿងញៀន (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា