ថ្ងៃDonnerstag ទី០៤ ខែមិថុនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ឯកឧត្តម​អភិបាល​ខេត្តកែប ជួបសំ​ណេះសំណាល ជាមួយប្រតិភូយុវ​ជន ស ស យ ក ចំនួន៧០នាក់​នៅវិមានព​ហុកីឡដ្ឋានជាតិ
Fr,29 November 2019 (Time 09:13 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 96នាក់)


ខេត្តកែប​៖កាលពី​រសៀលថ្ងៃ​ ព្រហស្បត៍​ ២កើត​ ខែមិគសិរ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹង​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា អភិបា​ល នៃគណៈអភិបាលខេត្ត​ បានអញ្ចើញជួប​សំដែង​ការគួរសម្យ​ ជាមួយប្រតិភូយុវជន​ សសយក​ ៧០នាក់​ ដែលត្រូវចូលរួមខួបលើកទី៤១ កំណើ​តសហភាពសហព័ន្ធយុវជន កម្ពុជា ២ធ្នូ​ ១៩៧៨ ,២ធ្នូ​ ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិ​កា ឆ្នាំ២០១៩ នៅវិមានពហុកីឡដ្ឋានជាតិ។
 
ក្នុងពិធីនេះ ឯកឧត្តម​ កែន សត្ថា អភិបាលខេត្ត​កែប ក៏មានមតិសំណេះសំណាល ដោយបាន​លើក​ឡើងអំពីប្រវត្តិនៃការតស៊ូ របស់យុវជនយុ​វតីគ្រប់ស្រទាប់វ​ណ្ណៈដែល​បានលះបង់អាយុជីវិត​ធ្វើជាដើ​មទុន ដើម្បីរំដោះ​ជាតិ មាតុភូមិ និងប្រជាជន ពីរបបប្រល័​យពូជសាសន៍ ប៉ុល ពត​ រហូតទទួល​បាន​នូវសុខសន្តិភាព នឹងការអភិវឌ្ឍន៍​រីកចម្រើនគ្រប់វិស័យមកដល់សព្វថ្ងៃនេះ​ ដូចនេះក្មួយៗ​ជាយុវជន​ជំនាន់​ក្រោយ​ ត្រូវជួ​យថែរក្សាសុខសន្តិភាព​ និងអភិវឌ្ឍន៍ប្រទេ​សជាតិយើងឱ្យ​កាន់តែរីកចម្រើន​ទៅមុខទៀត​។ 

ឆ្លៀតក្នុងឱ​កាស​នោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកា​ដល់យុវជន សសយក ទាំង៧​០រូប ដែលក្នុងម្នាក់ៗ​ទទួលបានថវិកា​ចំនួន​៤០.០០០រៀល​ សរុបថវិកាចំនួន២.៨០០.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត បើកកិច្ចប្រជុំដោះ​ស្រាយ ផលប៉ះពាល់ដីធ្លី របស់ប្រជាពលរដ្ឋ មានភាពរ៉ាំ​រ៉ៃជា​យូរឆ្នាំកន្លងមក នៅទីតាំង​សាលាហ្វឹកហ្វឺន កងទ័ពតេជោសែនជុំគិរី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យ​៣៥ឆ្នាំម្នាក់​ចងក ធ្វើអត្តឃាតខ្លួនឯង មិនដឹងពីមូ​ល​ហេតុ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមខេត្តកំពង់ធំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ចែកជូន​ព​លរដ្ឋ​មាន​ជីវភាពខ្វះខាត ជនងាយរងគ្រោះ នៅស្រុកកំពង់ស្វាយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ កម្ពុជាមានភ្លៀងធ្លាក់​រាយប៉ាយ ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា សូម​ពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1305 នាក់
ម្សិលមិញ :
9029 នាក់
សប្តាហ៍នេះ :
38887 នាក់
ខែនេះ :
327507 នាក់
3 ខែនេះ :
1085074 នាក់
សរុប :
4634260 នាក់