ថ្ងៃDonnerstag ទី០៤ ខែមិថុនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ចាប់ឃាត់ខ្លួន អ្នកញៀនល្បែងស៊ីសង បៀស៊ីគូរថៃ ចំនួន៤នាក់ នៅប៉ៃលិន
Fr,29 November 2019 (Time 08:46 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 113នាក់)


ខេត្តប៉ៃលិន៖កម្លាំងការិយាល័​យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល​ខេត្តប៉ៃលិន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះប្រតិបត្តិការណ៍​បង្ក្រាបល្បែងស៊ីស​ង​ខុស​ច្បាប់ (លេងបៀ) មួយកន្លែង នៅចំណុចផ្ទះរបស់ឈ្មោះ ជួ វិបុត្រ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាតិ​ខ្មែរ មុខរបរ លក់ដូរ ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជន​សង្ស័យបានចំនួន៤នាក់។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកញៀនល្បែងស៊ីសងដែលត្រូវបាន​កម្លាំសមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រួមមាន៖
១-ឈ្មោះ សឿន ខុន ភេទស្រី អាយុ៦០នាក់ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិទួលស្រឡៅ សង្កាត់​ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២-ឈ្មោះ រ៉េន ម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិអូរតាពុកក្រោម សង្កាត់​ទួលល្វា ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន ។
៣-ឈ្មោះ លី ភ័ស្ស ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតា​វ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៤-ឈ្មោះ ជួ វិបុត្រ (ម្ចាស់ផ្ទះ) ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្រោយពីឃាត់ខ្លួន​សមត្ថកិច្ចដកហូតបា​ននូវវត្ថុតាងមួយចំនួនរួមមានៈ​កន្ទេល០២,​បៀចំនួន៥២​សន្លឹក,​ចានជ័រ​០២,លុយចំនួន២៣,៥០០៛ (ពីរម៉ឺនបីពាន់ប្រាំរយរៀលគត់)។​បន្ទាប់ពី​ឃា​ត់ខ្លួន​ជំនាញបាននាំមកអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត បើកកិច្ចប្រជុំដោះ​ស្រាយ ផលប៉ះពាល់ដីធ្លី របស់ប្រជាពលរដ្ឋ មានភាពរ៉ាំ​រ៉ៃជា​យូរឆ្នាំកន្លងមក នៅទីតាំង​សាលាហ្វឹកហ្វឺន កងទ័ពតេជោសែនជុំគិរី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យ​៣៥ឆ្នាំម្នាក់​ចងក ធ្វើអត្តឃាតខ្លួនឯង មិនដឹងពីមូ​ល​ហេតុ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមខេត្តកំពង់ធំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ចែកជូន​ព​លរដ្ឋ​មាន​ជីវភាពខ្វះខាត ជនងាយរងគ្រោះ នៅស្រុកកំពង់ស្វាយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ កម្ពុជាមានភ្លៀងធ្លាក់​រាយប៉ាយ ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា សូម​ពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1474 នាក់
ម្សិលមិញ :
9029 នាក់
សប្តាហ៍នេះ :
39056 នាក់
ខែនេះ :
327676 នាក់
3 ខែនេះ :
1085243 នាក់
សរុប :
4634429 នាក់