ថ្ងៃDonnerstag ទី០៤ ខែមិថុនា ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំ នៅព្រលានជល់ដំរី ដើម្បីអបអរ​សាទ​ខួប​១ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្ស​ជាតិ
Fr,29 November 2019 (Time 07:51 )
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 150នាក់)


ខេត្តសៀមរា​ប៖នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ​ព្រឹត្តិការណ៍​សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំ» ដើម្បីអបអរសាទខួប១ឆ្នាំ នៃការដាក់បញ្ជូល​ល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅព្រលានជល់ដំរី ក្នុងបរិវេណប្រាសាទបាយ័ន នៃខេត្តសៀមរាប។ 

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រលិល្បៈបានមានប្រសាសន៍ថា ព្រឹត្តិ​ការណ៍សិល្បៈនេះ គឺជាការសម្តែងល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិ និងអន្ត​រជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាព នៃវប្បធម៌ជាតិខ្មែរ ខណៈដែលល្ខោនខោលខ្មែរ ត្រូវ​បាន​ទទួលស្គាល់ដោយអង្គការ UNESCO អស់រយៈពេល១ឆ្នាំកន្លងទៅ។

លោកជំទាវបន្តថា ព្រឹត្តិការណ៍សិល្បៈនៅថ្ងៃនេះ តាមការផ្សព្វផ្សាយតាមរយៈភ្ញៀវទេសចរអន្តរជាតិ បណ្តាញទំនាក់ទំនងសង្គម ទូរទស្សន៍ ពិភពលោកនិងបានឃើញពីតម្លៃ ល្ខោនខោលកម្ពុជា តម្លៃម​នុស្សជាតិ ហើយនេះជាបំណងដែលយើងគ្រប់គ្នាចង់បាន។ 

លោកជំទា​វបានបញ្ជាក់ថា បើតាមការគ្រោងទុកព្រឹត្តិការណ៍​នេះមានអ្នកចូលរួមប្រ​មាណ៣ពាន់នាក់​ប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងមនុស្សមានការចូលរួមហួសការរំពឹងទុកប្រមាណ១ម៉ឺននាក់ឯនោះ។កត្តាទាំងនេះបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាមានខ្ពស់ក្នុង​ការការពារលើកកម្ពស់តម្លៃ​សម្បត្តិ​បេតិក​ភណ្ឌវប្បធម៌ខ្មែរយ៉ាងខ្លាំងខ្លា។ 

លោកជំទាវបានអំពាវនាវឱ្យប្រជាជនខ្មែរ ជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យ​បានកាន់តែខ្លាំង​ខ្លា​បន្ថែម​ទៀត ដើម្បីថែរក្សាសម្បត្តិ បេតិកភណ្ឌវប្បធម៌ដ៏សម្បូបែបដែលដូតាខ្មែរយើងបន្សល់ទុកឱ្យ នៅបានយូអង្វែង​ទៅមុខទៀត។

គួររំលឹកដែរថា ល្ខោនខោលរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូល​ទៅក្នុងបញ្ជីបេតិក​ភណ្ឌ​វប្បធម៌អរូបី នៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃ​គណៈ​កម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារ​បេតិកភណ្ឌវប្បធម៌អរូបីរបស់​អង្គការយូណេស្កូ​នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស៕

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត បើកកិច្ចប្រជុំដោះ​ស្រាយ ផលប៉ះពាល់ដីធ្លី របស់ប្រជាពលរដ្ឋ មានភាពរ៉ាំ​រ៉ៃជា​យូរឆ្នាំកន្លងមក នៅទីតាំង​សាលាហ្វឹកហ្វឺន កងទ័ពតេជោសែនជុំគិរី (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យ​៣៥ឆ្នាំម្នាក់​ចងក ធ្វើអត្តឃាតខ្លួនឯង មិនដឹងពីមូ​ល​ហេតុ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមខេត្តកំពង់ធំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ចែកជូន​ព​លរដ្ឋ​មាន​ជីវភាពខ្វះខាត ជនងាយរងគ្រោះ នៅស្រុកកំពង់ស្វាយ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម៖ កម្ពុជាមានភ្លៀងធ្លាក់​រាយប៉ាយ ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា សូម​ពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1522 នាក់
ម្សិលមិញ :
9029 នាក់
សប្តាហ៍នេះ :
39104 នាក់
ខែនេះ :
327724 នាក់
3 ខែនេះ :
1085291 នាក់
សរុប :
4634477 នាក់