ខេត្តកែប៖សេចក្តីព្រាងស្ដីពីប្រតិទិនការងារកសាងផែនការអភិវឌ្ឍន៏រយៈពេលប្រាំឆ្នាំរបស់រដ្ឋបាលខេត្ត និងសេចក្តីព្រាងសេចក្តីសម្រេចគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ត្រូវបានដាក់ជូនគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តកែប នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ក្នុងអង្គប្រជុំ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស បានមានប្រសាសន៍ថា ដំណើរការនៃការកសាងផែនការអភិវឌ្ឍន៍ជាងពេល៥ឆ្នាំ របស់ខេត្តកែប ត្រូវតែរៀបចំតាមសេចក្តីណែនាំបច្ចេកទេស និងត្រូវមានប្រតិទិនច្បាស់លាស់។ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា សមាជិក សមាជិកា របស់គណៈកម្មការសម្របសម្រួលបច្ចេកទេសនាពេលនេះ ត្រូវតែពិនិត្យ និងផ្ដល់យោបល់ ទៅលើឯកសារចំនួនពីរ គឺប្រតិទិនការងារកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់ខេត្ត និងសេចក្តីព្រាងសេចក្តីសម្រេចគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្តឲ្យបានហ្មត់ចត់ ព្រោះឯកសារទាំងពីរនេះពិតជាមានសារសំខាន់ណាស់សម្រាប់គាំទ្រដំណើរការនឹងការចាប់ផ្ដើមនៅការកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំរបស់ខេត្ត ឲ្យមានប្រសិទ្ធភាពនិងភាពអាចអនុវត្តបានដោយជោគជ័យ៕
ព័ត៌មានគួរចាប់អារម្មណ៍
កិច្ចប្រជុំបច្ចេកទេសពិភាក្សាលើ"ប្លង់គោលគំនិត ដើម្បីបង្កើតផែនការមេអភិវឌ្ឍទេសចរណ៍ ខេត្តកែបឱ្យទៅជា តំបន់ទេសចរណ៍ សម្រាកលំហែកម្រិតខ្ពស់" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
ផ្ទះចំនួន៣ខ្នង រងការឆាបឆេះអស់ទាំងស្រុង ដោយសារតែដុតខ្សែភ្លើងយកលួស (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានចប់អាណត្តិចូលសម្តែងការគួរសមនិងជម្រាបលា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវ របស់ប្រជាកសិករអោយសោះ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
បញ្ជូនខ្លួនជនសង្ស័យ ប្រុស ស្រីចំនួន២៥នាក់ ទៅតុលាការ ពាក់ពន្ឋ័ករណីគ្រឿងញៀន (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា