ថ្ងៃDonnerstag ទី១២ ខែធ្នូ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
អ្នកវិភាគស្ថានការណ៍ សង្គ្រាមនៅតំបន់ មជ្ឈឹមបូព៌ា បានវាយតម្លៃថា ប្រសិនបើ សហរដ្ឋអាមេរិកហ៊ានវៃ ប្រទេសអ៉ីរ៉ង់ នោះលទ្ធផល សហរដ្ឋអាមេរិក នឹងទទួលបាននូវមហន្តរាយយ៉ាងខ្លាំង !!!!!
Mo,25 November 2019 (Time 10:43 )
ដោយ ៖ ដោយ : លោក ចន នី ចេញផ្សាយនៅថ្ងៃ ពុធ ១៤រោច ខែកក្ដិក ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ត្រូវនេងថ្ងៃទី២៥ខែវិឆ្ឆិកាឆ្នាំ ២០១៩ (ចំនួនអ្នកអាន: 44នាក់)


អ្នកវិភាគស្ថានការណ៍ សង្គ្រាមនៅតំបន់ មជ្ឈឹមបូព៌ា បានវាយតម្លៃថា ប្រសិនបើ សហរដ្ឋអាមេរិកហ៊ានវៃ ប្រទេសអ៉ីរ៉ង់ នោះលទ្ធផល សហរដ្ឋអាមេរិក នឹងទទួលបាននូវមហន្តរាយយ៉ាងខ្លាំង !!!!!

ដោយ : លោក ចន នី
ចេញផ្សាយនៅថ្ងៃ ពុធ ១៤រោច ខែកក្ដិក ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ត្រូវនេងថ្ងៃទី២៥ខែវិឆ្ឆិកាឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ


រដ្ឋធានីបាកដាដ:

បញ្ហាវិបត្តិដ៏ផុយស្រួយ នៅតំបន់មជ្ឈឹមបូព៌ា ដែលតួអង្គទាំងពីរប្រទេស គឺ សហរដ្ឋអាមេរិក និងប្រទេសអ៉ីរ៉ង់ កំពុងប្រឈមមុខដាក់គ្នា ហើយដែលពិភពលោក កំពុងតែរងចាំមើលថា តើភាគីណាមួយដែលបញ្ឆេះសង្គ្រាមមុនគេ ។ ព្រោះថាប្រទេសអ៉ីរ៉ង់ បើតាមការស្រាវជ្រាវ អោយស៉ីជំរៅទៅមិនមែនជាប្រទេសខ្លាក្រដាស ដូចពាក្យគេនិយាយលេងនោះទេ ព្រោះថា ប្រទេសអ៉ីរ៉ង់ មិនមែនដូចប្រទេសអ៉ីរ៉ាក់ កាលពីឆ្នាំ ២០០៣ នោះទេ បើសិក្សាអោយម៉ត់ចត់ កងទ័ពអ៉ីរ៉ង់មាចំនួនច្រើន ហើយហើយមានសមត្ថភាពខ្លាំងក្លា ហ៊ានពលិកម្មដើម្បី ប្រទេសជាតិរបស់ពួកគេ ដែលគេហៅថា ក្រុមអត្តឃាត ។

ពេលនេះ ស្ថានភាពហាក់ កំពុងឡើងតានតឹង ដល់ កំពូលល រវាងសហរដ្ឋអាមេរិក និង​ ប្រទេសអ៊ីរ៉ង់។ បន្ទាប់​ពី​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ បន្ទាប់​ពី​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើង​វិញ​លើ​អ៊ីរ៉ង់ និង​បន្ទាប់​ពី​បាន​បញ្ជូន​នាវាចម្បាំង យន្តហោះ​ទម្លាក់គ្រាប់បែក​ទៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​មក ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​ខ្លាំង​ថា បើ​អ៊ីរ៉ង់​ហ៊ាន​ប្រយុទ្ធ​ទល់​នឹង​អាមេរិក អ៊ីរ៉ង់​នឹង​ត្រូវ​រលាយ​ជា​ស្ថាពរ។ ក៏ប៉ុន្តែប្រទេសអ៉ីរ៉ង់ វិញក៏មិនអន់ឡើយលោករដ្ឋមន្ត្រីក្រសួងការបរទេស អ៉ីរ៉ង់ បានថ្លែងឌឺដង ឡែមខាម អោយមកសហរដ្ឋអាមេរិក វិញថាសហរដ្ឋអាមេរិក មិនអាចធ្វើអ្វីអ៉ីរ៉ង់ បានទេ សហរដ្ឋអាមេរិក វិញទេ ដែលត្រូវរងការខូចខាត យ៉ាងច្រើនប្រសិនបើហ៊ាន វាយមកលើប្រទេសអ៉ីរ៉ង់ ។

ពិភពលោកកំពុង តែតាមដាន នូវសារឆ្លងឆ្លើយនេះគេ​នៅ​ មិនទាន់ ដឹងថា តើ​អាមេរិក​ ហ៊ានសំពងអ៊ីរ៉ង់ដូចដែលអាមេរិកបានសំពងអ៊ីរ៉ាក់​កាល​ពី​ឆ្នាំ ២០០៣ ឬ​អត់​ទេ។ តែ​បើ​អាមេរិក​សម្រេច​សំពង​អ៊ីរ៉ង់​មែន នោះ​ស្ថានការណ៍​នឹង​អាក្រក់ ហើយ​មហន្តរាយ​ខ្លាំង​ជាង​សំពង​អ៊ីរ៉ាក់​ទៅ​ទៀត។បើ​ផ្អែក​លើ​ស្ថានការណ៍​វិវត្តន៍​ចុង​ក្រោយ​ រវាងអាមេរិក និង​ អ៊ីរ៉ង់នាំឲ្យគេ មើលឃើញថា ហានិភ័យ​នៃ​ការ​ផ្ទុះសង្រ្គាម​រវាង​សត្រូវ​ទាំង​ពីរ​កំពុង​កើន​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ ពេលនេះ គឺថា តើ​ភាគី​ណា​ជា​ អ្នកបញ្ឆេះ សង្រ្គាម មុនគេ នោះ​បើ​ទោះ​ បីជា ខណៈនេះ វ៉ាស៊ីនតោន និង​តេហេរ៉ង់​សុទ្ធ​តែ​បាន​បញ្ជាក់​ពី​ការ​មិន​ចង់​មាន​សង្រ្គាម​ក៏​ដោយ។ គេ​ពិត​ ជានៅចាំបានមិនភ្លេចកាលពី ១៦ឆ្នាំ​មុន ពោល​ក្នុង​ឆ្នាំ ២០០៣ អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី George W Bush បាន​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​អ៊ីរ៉ាក់​ដើម្បី​ផ្តួល​រំលំ​របប​ដឹកនាំ​របស់​ប្រធានាធិបតី​សាដាម ហ៊ូសេន។ កាល​ណោះ រដ្ឋបាល​របស់​លោក Bush ក៏បានចុះអ៊ីរ៉ាក់ទៅក្នុង បញ្ជីប្រទេស សភាវៈអាក្រក់ និង​ចោទ​ពី​បទ​ មានអាវុធនុយក្លេអ៊ែរ ប្រល័យលោក។

អតីតកាលដ៏ជូរចត់ ដែលគេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០១១ ទើប​អាមេរិក​បិទ​បញ្ចប់​សង្រ្គាម​នៅ​ អ៊ីរ៉ាក់ជាផ្លូវការដោយ ទទួលបាន លទ្ធផលអាក្រក់ ក្រៃលែង ព្រោះ​នៅ​ ទីបំផុត អាមេរិក​ មិនបានរកឃើញអាវុធប្រល័យលោករបស់សាដាម ហ៊ូសេន​ទេ។ បន្ទាប់​មកនិង​ក្រៅ​ពី​បាន​ចំណាយ​ជីវិត​ទាហាននិង​លុយកាក់​ អាមេរិកយ៉ាងច្រើនសម្បើម លោក Bush ក៏​បាន​ រុញប្រទេស ជង្រុក ប្រេងឆៅនៅ ដើមបូព៌ាមួយ នេះ ឲ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និង​សង្រ្គាម​ហែកហួរ​ផ្ទៃក្នុង​រវាង​ និកាយសាសនា ខុសគ្នាទៀតផង។ ទាំង​នេះ​នៅ​មិន​ទាន់​ និយាយ ដល់ការ ជ្រៀតចូល របស់ ពួកជីហាត អង្គការ រដ្ឋអ៊ីស្លាមទេ។ ផ្តើម​ចេញ​ពី​បទពិសោធន៍​ដ៏​ល្វីង​ ជូរចត់ទាំងនេះនាំឲ្យ គេសម្លឹងឃើញថា បើ​អាមេរិក​ហ៊ាន​វ៉ៃ​អ៊ីរ៉ង់ អាមេរិក​នឹង​ទទួល​ផលវិបាក​ធ្ងន់ធ្ងរ​ ជាងសង្រ្គាមនៅ អ៊ីរ៉ាក់កាលពី ១៦ឆ្នាំ​មុន​ទៅ​ទៀត។

ក្រុមអ្នកវិភាគ បានបរិយាយថា ការហ៊ាននិយាយអះអាង យ៉ាងដូចនេះ ដោយគេសំអាង លើកត្តាមួយចំនួន រួម​មាន​ កត្តាយោធា ឬ​កត្តា​ ភូមិសាស្រ្ត ។ តាម​ការ​ ប៉ាន់ប្រមាណ ក្នុងឆ្នាំ ២០០៥ អ៊ីរ៉ាក់​មាន​ កងទ័ពមិន ដល់ ៤៥០ ០០០នាក់​ផង​នៅ​មុន​ អាមេរិក ធ្វើសង្រ្គាម។ ចំណែក​នៅ​ អ៊ីរ៉ង់សព្វថ្ងៃ មាន​ទាហាន​សកម្ម​សរុប​ចំនួន ៥២៣ ០០០នាក់ និង​ ទាហាន បម្រុង ចំនួន ២៥០ ០០០ នាក់ ផ្សេងទៀត ។ បើ​ ធៀបនឹង ប្រទេស ផ្សេងនៅក្នុងតំបន់ អ៊ីរ៉ង់​ មានចំនួនទាហាន ច្រើនជាងគេ ហើយ​បើ​ផ្អែក​តាម​របាយការណ៍​ឆ្នាំ ២០១៨ របស់​ទស្សនាវដ្តី​អាមេរិក​ឈ្មោះ Forbes អ៊ីរ៉ង់​ ជាមហាអំណាច យោធាលំដាប់ ទី៤ នៅ​ មជ្ឈិមបូព៌ា គិត​ទាំង​ បរិមាណ និង​ គុណភាព​ ដែល គេហទំព័រ អាមេរិកាំង ឈ្មោះ Global FirePower បាន​ បញ្ជាក់ថា ក្នងចំណោម កម្លាំងទ័ព ប្រយុទ្ធដ៏មានប្រសិទ្ធិភាព ជាងគេទាំង ១០០ ប្រទេស ក្នុងលោក កម្លាំងទ័ព​ ប្រយុទ្ធអ៊ីរ៉ង់ ស្ថិតនៅ ចំណាត់ថ្នាក់ទី២១។

បើតាមការវិភាគវិញ បានបញ្ជាក់ថា តែ​បើ​និយាយ​ពី​ថវិកា​យោធា​វិញ អ៊ីរ៉ង់​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ពិសេស​ អ៊ីស្រាអែល និង​ អារ៉ាប៊ីសាអូឌីត។ អ៊ីរ៉ង់​មាន​ ថវិកាយោធាប្រចាំឆ្នាំត្រឹម ១៦ ០០០លានដុល្លារ ចំណែក​អារ៉ាប៊ីសាអូឌីត​មាន ៧ដង​ច្រើន​ជាង ពោល​មាន​ដល់​ទៅ ៧៦ ៧០០ លានដុល្លារ។ គួរ​បញ្ជាក់​ថា​ នៅអ៊ីរ៉ង់ កម្លាំងទ័ព​ ត្រូវបាន បែងចែក ជាពីរផ្នែក គឺ​កម្លាំងទ័ព​ស្ថិត​ក្រោម​ក្រសួង​ការពារជាតិ និង​កម្លាំងទ័ព​ស្ថិត​ក្រោម​រដ្ឋអំណាច​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​ ដែលគេហៅថា កម្លាំង​ឆ្មាំ​ បដិវត្តន៍អ៊ីរ៉ង់ដែលមាន គ្នាចំនួន ១២៥ ០០០នាក់។ កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ ក៏មានបំពាក់ ដោយកងឯកភាពប្រតិបត្តិការ ពិសេសហៅ Al-Qods ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្រ្គាម​ អ៊ីរ៉ាក់ និង​ស៊ីរី ហើយ​គឺ​ កម្លាំង Al-Qods ដដែល​នេះ​ដែល​បាន​ផ្តល់​ថវិកា​ឲ្យ​ក្រុមប្រដាប់អាវុធ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ដូច​យ៉ាង​ចលនា​ហេស្បូឡាលីបង់​ជាដើម។

អ៊ីរ៉ង់​ធ្លាប់​បាន​ប្រើ​កម្លាំង Al-Qods ដើម្បី​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំង។ តួលេខ​ថ្មី​ទើប​ផ្តល់​ដោយ​ក្រសួង​ការពារជាតិ​អាមេរិក​ឲ្យ​ដឹង​ថា មាន​ទាហាន​អាមេរិក​យ៉ាង​តិច ៦០៨នាក់​ត្រូវ​បាន​កម្លាំង Al-Qods សម្លាប់​ក្នុង​ទឹកដី​អ៊ីរ៉ាក់​នៅ​ចន្លោះ​ឆ្នាំ ២០០៣ និង​ឆ្នាំ ២០១១។ ទាក់ទង​នឹង​គ្រឿង​សព្វាវុធ​វិញ ដោយសារ​តែ​អ៊ីរ៉ង់​បាន​រង​ទណ្ឌកម្មអន្តរជាតិ រដ្ឋអំណាច​ក្រុង​តេហេរ៉ង់​បាន​ពឹង​លើ​ខ្លួន​ឯង​ដោយ​ធ្វើ​ការ​អភិវឌ្ឍន៍​គ្រាប់មីស៊ីល​ថ្មីៗ​គ្រប់ប្រភេទ យន្តហោះ​ចម្បាំង ព្រម​ទាំង​អាវុធ​ជា​ច្រើន​ផ្សេង​ទៀត។ បើ​តាម​ ក្រុមអ្នកវិភាគ អ៊ីរ៉ង់​ បានត្រៀមខ្លួន តាំងពីយូរមក ហើយដើម្បី ប្រឈមទប់នឹង សង្រ្គាមជាយថាហេតុពីប្រទេសសត្រូវស៊ីសាច់ ហុតឈាម មិន​ថា​ អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត ឬ​ ប្រទេសណាផ្សេងទេ នេះ​ជា​កត្តា​ យោធាដែល អ៊ីរ៉ង់ មានខុសពី អ៊ីរ៉ាក់។

ចំណែកកត្តាភូមិសាស្រ្តក៏អ៊ីរ៉ង់មានល​មាន​លក្ខណៈ​ពិសេស​ខុស​ពី​អ៊ីរ៉ាក់​ដែរ។ ខុស​ពី​អ៊ីរ៉ាក់ អ៊ីរ៉ង់​មាន​ព្រំដែន​សមុទ្រ​ជាប់​នឹង​សមុទ្រ​កាសព្យែន​ ប៉ែកខាងជើង ហើយ​ឈូងសមុទ្រពែក្ស និង​ ឈូងសមុទ្រអូម៉ង់ប៉ែកខាងត្បូង។ រីឯ​ ព្រំដែនគោក អ៊ីរ៉ង់​ជាប់​នឹង​ ប្រទេសសម្ព័ន្ធមិត្តជាច្រើន របស់ អាមេរិក ដូច​យ៉ាង​អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន តួកគី និង​អ៊ីរ៉ាក់​ដែល​កំពុង​ប្រឈម​នឹង​ស្ថានភាព​ពិបាក។ ក្នុង​ផ្នែក​ពាណិជ្ជកម្ម​វិញ ទីតាំង​ស្ថិត​ ចន្លោះអឺរ៉ុប និង​ អាស៊ីបានផ្តល់ អំណាចផលល្អណាស់ សម្រាប់អ៊ីរ៉ង់។ បរិមាណ​ប្រេងឆៅ​ចំនួន ១ភាគ៣ ក្នុង​លោក​ ត្រូវបានដឹកតាម ច្រកសមុទ្រ Ormuz ហើយ​បើ​ច្រក​មួយ​នេះ​ត្រូវ​បិទ ការ​នាំ​ប្រេងឆៅ​ ចេញក្នុងលោកនឹង ត្រូវធ្លាក់ចុះចំនួន ៣០%។

គឺ​ផ្អែក​លើ​កត្តា និង​ ហេតុផលទាំងអស់ខាងនេះ ហើយដែលមានការ លើកឡើងថា អាមេរិក​ហាក់​ពិបាក​ សម្រេចវាយប្រហារ អ៊ីរ៉ង់ងាយៗដូចដែលបាន វាយប្រហារលើអ៊ីរ៉ាក់ ហើយ​បើ​សម្រេច​វាយប្រហារ​ នោះ អាមេរិក​ ប្រហែលជាត្រូវពិចារ ណាច្រើនដង និង​អាច​ ពិគ្រោះយោបល់ជាមួយប្រទេសសម្ព័ន្ធមិត្ត ផ្សេងដែរ។ តែ​ក្រុម​អ្នក​ជំនាញ​បាន​ ព្រមានទុកជាមុនរួច ហើយថា បើ​អាមេរិក​សម្រេច​វ៉ៃ​ អ៊ីរ៉ង់ លទ្ធផល​ ដែលអាមេរិក នឹងទទួល គឺ អាក្រក់ខ្លាំង និង​ មហន្តរាយជាង វ៉ៃអ៊ីរ៉ាក់ទៅទៀត៕

ដោយះមជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបច្ចេកទេ​សពិភាក្សាលើ​"ប្លង់គោលគំនិត ដើម្បីបង្កើត​ផែនការមេអ​ភិវឌ្ឍទេសចរណ៍ ខេត្ត​កែបឱ្យ​ទៅជា តំបន់ទេសចរណ៍ សម្រាកលំហែកម្រិតខ្ពស់" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះចំនួន​៣ខ្នង រងការឆាបឆេះអស់ទាំងស្រុង ដោយសារតែដុតខ្សែភ្លើងយក​លួស​ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានចប់អា​ណត្តិចូលសម្តែងការគួរសមនិងជម្រាបលា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដ​ល់ម្ចាស់រោងម៉ាស៊ីន​កិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវ របស់ប្រជាកសិ​ករអោយសោះ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជន​សង្ស័យ ប្រុស ស្រីចំនួន​២៥នាក់ ទៅតុលាការ ​ពាក់ពន្ឋ័ករណីគ្រឿងញៀន (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
977 នាក់
ម្សិលមិញ :
8926 នាក់
សប្តាហ៍នេះ :
57570 នាក់
ខែនេះ :
284130 នាក់
3 ខែនេះ :
596906 នាក់
សរុប :
2664234 នាក់