ថ្ងៃDonnerstag ទី១២ ខែធ្នូ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
លទ្ធផលការបោះឆ្នោត ថ្នាក់មូលដ្ឋាន នៅទីក្រុងហុងកុង ក្រុមគាំទ្រ លទ្ធិប្រជាធិបតេយ្យ បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដែលអ្នកចេញទៅបោះឆ្នោត មានការកើនឡើងខ្ពស់ !!!!!!!
Mo,25 November 2019 (Time 11:49 )
ដោយ ៖ លោក ធីរិទ្ធិ យ៉ាណូ ចេញផ្សាយថ្ងៃច័ន្ទ ១៤រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០១៩ (ចំនួនអ្នកអាន: 30នាក់)


លទ្ធផលការបោះឆ្នោត ថ្នាក់មូលដ្ឋាន នៅទីក្រុងហុងកុង ក្រុមគាំទ្រ លទ្ធិប្រជាធិបតេយ្យ បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដែលអ្នកចេញទៅបោះឆ្នោត មានការកើនឡើងខ្ពស់ !!!!!!!


ដោយះ លោក ធីរិទ្ធិ យ៉ាណូ
ចេញផ្សាយថ្ងៃច័ន្ទ ១៤រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ



រដ្ឋធានី ហុងកុង:



បណ្តាបេក្ខជនគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅហុងកុង កំពុងដណ្តើម​  ជ័យជម្នះ ភ្លូកទឹកភ្លូក  ដីនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ បន្ទាប់​ពី​អ្នកក្រុង​ហុងកុង​   នាំគ្នាចេញមក   បោះឆ្នោតក្នុង   ចំនួនច្រើនមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ​ទី​២៤​វិច្ឆិកា ក្រោយពី​បាន​ស្ថិត​ក្នុង​ចលាចល​នៃ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អស់​៦​ខែ​នៅ​ក្នុង​ទីក្រុង​នេះ​។​​នៅក្នុង​ភាពស្ងប់ស្ងាត់​ពី​ការតវ៉ា​ប្រឆាំង​ចុង​សប្តាហ៍​ដ៏​កម្រ​កាលពី​ថ្ងៃ​២៤​វិច្ឆិកា ពួក​បេក្ខជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទូ​ទាំង​ទីក្រុង​ដែល​មាន​ប្រជាជន​៧,៤​លាន​នាក់ ធានា​​ដណ្តើម​បាន​កៅអី​សង្កាត់​ជាង​ពាក់កណ្តាល​ជា​លើកដំបូង​ក្នុងចំណោម​កៅអី​៤៥២​សម្រាប់​ការប្រកួតប្រជែង​យក ។​



ក្រុមប្រឹក្សាសង្កាត់នេះមានភារកិច្ចកិច្ច​គ្រប់គ្រង​ការចំណាយ​ខ្លះ និង​សម្រេច​បញ្ហា​រស់នៅ​ប្រចាំ​ថ្ងៃ​មួយចំនួនធំ ដូចជា​គមនាគមន៍ និង​ពួក​គេ​ក៏​ម្រើការ​ជា​ឈ្នាន់​របស់​មហាជន​ដ៏​សំ​​ខាន់​ដើម្បី​សម្តែង​ឥទ្ធិពល​នយោបាយ​នៅក្នុង​ទីក្រុង​មួយ​ដែល​គ្រប់គ្រង​ដោយ​ចិន​កុំម្មុយនីស្ត​។​​ពួក​អ្នកគាំទ្រ​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ អបអរ​លទ្ធផល​ឆ្នោត​នៅ​ស្ថានីយបោានីយបោះឆ្នោតមួយកាលពីថ្ងៃ២៥វិច្ឆិកាម្សិលមិញ។


​បេក្ខជន​ជាប់ឆ្នោត​ខ្លះ​បាន​និយាយថា លទ្ធផល​នេះ​ហាក់ដូចជា​ការបោះឆ្នោត​គាំទ្រ​ចលនា​ប្រឆាំង​តវ៉ា​និង​អាច​ដាក់​សម្ពាធ​លើ​មេដឹកនាំ​ហុងកុង​ដែល​និយម​ចិន​ប៉េកាំង លោកស្រី​​ការី ឡាំ ចំ​ពេល​ទីក្រុង​នេះ​ជួប​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត​។​​លោក​ថម​មី ជឿ​ង អតីត​មេដឹកនាំ​ការតវ៉ា​ប្រឆាំង​របស់​ក្រុមនិស្សិត​ដែល​បានឈ្នះ​អាសនៈ​មួយ​នៅ​សង្កាត់​យឿន ឡុង​ បាន​និយាយថា​«​នេះ​ជា​អំណាច​ប្រជាធិបតេយ្យ​។​នេះ​ជា​​ស៊ូ​ណា​មី​ប្រជាធិបតេយ្យ​មួយ​»​។​


សូមបញ្ជាក់ថាការបោះឆ្នោតកាលពីថ្ងៃអាថ្ងៃអាទិត្យ​បាន​បញ្ចប់​ទៅ​ដោយ​រលូន មិន​មាន​ការរំខាន​ធំដុំ​ដូច​ការព្រួយបារម្ភ​របស់​អ្នកបោះឆ្នោត​ខ្លះ​ទេ ​ហើយ​ការចេញ​លទ្ធផល​ឆ្នោត​បាន​​ចាប់ផ្តើម​កាលពី​ពាក់​កណ្តាលយប់​។​គិត​មក​ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃ​ចន្ទ ក្រុមគាំទ្រ​ប្រជាធិបតេយ្យ​ដណ្តើម​បាន​អាសនៈ​លើ​៣០០​ក្នុងចំណោម​កៅអី​ក្រុមប្រឹក្សា​សង្កាត់​៤៥២​ដែល​ត្រូវ​​ប្រជែង​យក​ ខណៈ​ក្រុមគាំទ្រ​រដ្ឋាភិបាល​ទទួល​បាន​អាសនៈ​តែ​៤១​ប៉ុណ្ណោះ​។​


​កាលពី​៤​ឆ្នាំមុន ក្រុមគាំទ្រ​ប្រជាធិបតេយ្យ​ដណ្តើម​បាន​កៅអី​ក្រុមប្រឹក្សា​នេះ​ប្រមាណ​១០០​ប៉ុណ្ណោះ​។​​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ហុងកុង បានឲ្យដឹងថា មនុស្ស​២,៩៤​លាន​នាក់​បាន​ចេញមក​បោះឆ្នោត​កាលពី​ថ្ងៃ​២៤​វិច្ឆិកា ជា​ចំនួន​ខ្ពស់​បំផុត​គឺ​លើ​៧១​ភាគរយ​​ ដែល​កំណើន​នេះ​ត្រូវ​គេ​គិត​ថា​មកពី​ចលាចល​នយោបាយ​អស់​ពេល​រាប់​ខែ​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​៕​


ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបច្ចេកទេ​សពិភាក្សាលើ​"ប្លង់គោលគំនិត ដើម្បីបង្កើត​ផែនការមេអ​ភិវឌ្ឍទេសចរណ៍ ខេត្ត​កែបឱ្យ​ទៅជា តំបន់ទេសចរណ៍ សម្រាកលំហែកម្រិតខ្ពស់" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះចំនួន​៣ខ្នង រងការឆាបឆេះអស់ទាំងស្រុង ដោយសារតែដុតខ្សែភ្លើងយក​លួស​ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានចប់អា​ណត្តិចូលសម្តែងការគួរសមនិងជម្រាបលា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដ​ល់ម្ចាស់រោងម៉ាស៊ីន​កិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវ របស់ប្រជាកសិ​ករអោយសោះ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជន​សង្ស័យ ប្រុស ស្រីចំនួន​២៥នាក់ ទៅតុលាការ ​ពាក់ពន្ឋ័ករណីគ្រឿងញៀន (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
953 នាក់
ម្សិលមិញ :
8926 នាក់
សប្តាហ៍នេះ :
57546 នាក់
ខែនេះ :
284106 នាក់
3 ខែនេះ :
596882 នាក់
សរុប :
2664210 នាក់