ថ្ងៃDonnerstag ទី១២ ខែធ្នូ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
គួរដឹងគួរស្វែងយល់! យុទ្ធសាស្រ្ត ៣យ៉ាង ដែលប្រទេស កូរ៉េខាងត្បូង អាចប្រែក្លាយ ប្រជាជនពីភាពក្រីក្រ ទៅជាសហគ្រិនពូកែៗ យ៉ាងឆាប់រហ័ស !!!!!
Mi,20 November 2019 (Time 10:18 )
ដោយ ៖ ដោយ : លោក សោ សិលា ចេញផ្សាយថ្ងៃ ពុធ ៩រោច ខែ មិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៩ (ចំនួនអ្នកអាន: 54នាក់)


គួរដឹងគួរស្វែងយល់! យុទ្ធសាស្រ្ត ៣យ៉ាង ដែលប្រទេស កូរ៉េខាងត្បូង អាចប្រែក្លាយ ប្រជាជនពីភាពក្រីក្រ ទៅជាសហគ្រិនពូកែៗ យ៉ាងឆាប់រហ័ស !!!!!



ដោយ : លោក សោ សិលា
ចេញផ្សាយថ្ងៃ ពុធ ៩រោច ខែ មិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ



រដ្ឋធានីសេអ៊ូល :




ប្រទេសកូរ៉េខាងត្បូងជាអតីតប្រទេសរងគ្រោះដោយសារ មហន្តរាយនៃភ្លើងសង្រ្គាមរវាងបងប្អូនអស់រយៈពេលជាច្រើនឆ្នាំ។ ការបែកបាក់ ព្រាត់ប្រាស់ និងការអត់ឃ្លាន បានធ្វើឲ្យប្រជាជនកូរ៉េខាងត្បូងទាំងមូល តស៊ូទ្រាំរស់ទាំងក្តីឈឺចាប់ខ្លោចផ្សារ តាមការសុំជំនួយសង្គ្រោះបន្ទាន់ពីបរទេសតែប៉ុណ្ណោះ។ទោះបីជាយ៉ាង ការរស់នៅដោយក្តីសង្ឃឹមនិងការតស៊ូ បានជួយឲ្យប្រជាជនកូរ៉េអាចគេចចេញពីភាពលំបាកបន្តិចម្តងៗដោយសារការអនុវត្ត នៅយុទ្ធសាស្រ្ត ៣នៃគោលនយោបាយមួយដែលមានឈ្មោះថា ចលនាសេម៉ុល។




ចលនានេះបានធ្វើឲ្យប្រទេសកូរ៉េខាងត្បូងរកឃើញនូវអំណាចដ៏ខ្លាំងក្លាពីក្នុងខ្លួនរបស់ពួកគេម្នាក់ៗ ដែលអាចជួយពួកគេគេចចេញពីភាពក្រីក្របាន។ពីប្រទេសដែលធ្លាប់តែរស់ពឹងលើជំនួយរបស់បរទេស រហូតអាចមានសមត្ថភាពជួយប្រទេសខ្លួនក្លាយជាមហាអំណាចសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ដោយប្រើពេលមិនដល់៣០ឆ្នាំផង។ ​យុទ្ធសាស្រ្តទាំង ៣នោះរួមមាន៖ 


១. ការឧស្សាព្យាយាម៖ ភាពអត់ឃ្លាននិងការឈឺចាប់បានជម្រុញឲ្យរដ្ឋាភិបាលក៏ដូចជាប្រជាជនទាំងមូលមានស្មារតីភ្ងាក់រលឹកថា គ្មានអ្វីបានមកដោយគ្មានការព្យាយាមនោះឡើយ។ ដោយសារស្មារតីនេះ បានធ្វើឲ្យពួកគេខិតខំប្រឹងប្រែងធ្វើការគ្រប់ៗគ្នាជារៀងរាល់ថ្ងៃ ដើម្បីជាការដោះដូរជាមួយអាហារមួយពេល។ ស្មារតីធ្វើការទើបបានរង្វាន់ បានជ្រាបចូលក្នុងក្រអៅបោះដូងនៃជាជនបន្តិចម្តងៗរហូតធ្វើឲ្យពួកគេខិតខំធ្វើការអស់ពីកាយចិត្តដោយមិនគិតនឿយហត់។



២.ជួយខ្លួនឯង៖ យុទ្ធសាស្រ្តនេះបានធ្វើឲ្យពួកគេដឹងថា ក្រៅពីការប្រើកម្លាំងដើម្បីធ្វើការតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយដាច់ខាតត្រូវតែមានបញ្ញាផងដែរ។ ដើម្បីអាចជួយខ្លួនឯងចេញពីភាពល្ងង់ខ្លៅ ចេញពីភាពក្រីក្រ ធនធានមនុស្សរបស់កូរ៉េខាងត្បូងត្រូវតែរៀន រៀនដើម្បីបង្កើនការគិតពិចារណា និងដើម្បីបង្កើតភាពម្ចាស់ការលើខ្លួនឯងផ្សេងទៀត។​ ស្មារតីជួយខ្លួនឯងនេះបានធ្វើឲ្យរាជរដ្ឋាភិបាលកូរ៉េខាងត្បូងនិងប្រជាជនទាំងមូលមានស្មារតីសាមគ្គីគ្នាជួយគ្នាទៅវិញទៅមក ដោយខិតខំធ្វើការផងរៀនផងទាំងយប់ទាំងថ្ងៃ ប្រកបដោយក្តីសង្ឃឹមនិងស្នាមញញឹម។



៣.សហប្រតិបត្តិការ៖ ប្រទេសនេះមិនសូវមានធនធម្មជាតិច្រើនដើម្បីធ្វើការប្រកួតប្រជែងលើឆាកអន្តជាតិឡើយ តែប្រទេសនេះសម្បូរទៅដោយធនធានមនុស្សមានចំណេះដឹងនិងសមត្ថភាពច្រើនឥតខ្វះ។ភាពមិនអត្មានិយមរបស់ប្រជាជនកូរ៉េខាងត្បូងបានធ្វើឲ្យពួកគេម្នាក់ៗសុខចិត្តបោះបង់ក្តីសុខនិងផលប្រយោជន៍ផ្ទាល់ខ្លួនចោល ហើយងាកមកចូលរួមជួយគ្នាបង្កើតនូវកម្លាំងសរុបរបស់ប្រទេស ខិតខំកសាងអាណាចក្រសេដ្ឋកិច្ចបានយ៉ាងច្រើនសម្បូរបែបដែលមិននឹកស្មានដល់ រហូតអាចជួយឲ្យប្រទេសនេះគេចផុតពីភាពក្រីក្រ ក្លាយជាប្រទេសមានមុខនៅលើឆាកអន្តរជាតិពោលពេញដោយមោទនភាពនិងឧត្តមភាព៕



ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបច្ចេកទេ​សពិភាក្សាលើ​"ប្លង់គោលគំនិត ដើម្បីបង្កើត​ផែនការមេអ​ភិវឌ្ឍទេសចរណ៍ ខេត្ត​កែបឱ្យ​ទៅជា តំបន់ទេសចរណ៍ សម្រាកលំហែកម្រិតខ្ពស់" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះចំនួន​៣ខ្នង រងការឆាបឆេះអស់ទាំងស្រុង ដោយសារតែដុតខ្សែភ្លើងយក​លួស​ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានចប់អា​ណត្តិចូលសម្តែងការគួរសមនិងជម្រាបលា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដ​ល់ម្ចាស់រោងម៉ាស៊ីន​កិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវ របស់ប្រជាកសិ​ករអោយសោះ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជន​សង្ស័យ ប្រុស ស្រីចំនួន​២៥នាក់ ទៅតុលាការ ​ពាក់ពន្ឋ័ករណីគ្រឿងញៀន (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
784 នាក់
ម្សិលមិញ :
8926 នាក់
សប្តាហ៍នេះ :
57377 នាក់
ខែនេះ :
283937 នាក់
3 ខែនេះ :
596713 នាក់
សរុប :
2664041 នាក់