ថ្ងៃDonnerstag ទី១២ ខែធ្នូ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ប្រធានាធិបតី ប្រទេស រុស្ស៊ី បានមានប្រសាសន៍ថា ប្រទេសលោកមិនចាំបាច់បង្កើន ថវិកាលើវិស័យយោធាទៀតទេ ព្រោះបច្ចុប្បន្ននេះ រុស្ស៊ី បានការអភិវឌ្ឍន៍សព្វាវុធទំនើបលើលោក រួចហើយ !!!!
Do,14 November 2019 (Time 12:06 )
ដោយ ៖ ដោយះ លោក គិម លីហុង ចេញផ្សាយថ្ងៃ ពុធ ១២ កើត ខែ កត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែ វិច្ឆិកាឆ្នាំ ២០១៩ ព័ត៌មានអន្តរជាតិ (ចំនួនអ្នកអាន: 39នាក់)


ប្រធានាធិបតី ប្រទេស រុស្ស៊ី បានមានប្រសាសន៍ថា ប្រទេសលោកមិនចាំបាច់បង្កើន ថវិកាលើវិស័យយោធាទៀតទេ ព្រោះបច្ចុប្បន្ននេះ រុស្ស៊ី បានការអភិវឌ្ឍន៍សព្វាវុធទំនើបលើលោក រួចហើយ !!!!



ដោយះ លោក គិម លីហុង
ចេញផ្សាយថ្ងៃ ពុធ ១២ កើត ខែ កត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែ វិច្ឆិកាឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ



រដ្ឋធានីម៉ូស្គូ :



ប្រធានាធិបតីរុស្ស៊ីលោកពូទីនធ្លាប់បានប្រកាសជាច្រើនលើកហើយថា ប្រទេសមានអំណាច ត្រូវតែមានកម្លាំងទាហានខ្លាំង ត្រៀមលក្ខណៈធ្វើសង្គ្រាមជានិច្ច ព្រមទាំងមានសព្វាវុធការពាររឹងមាំ ។ កន្លងមកមានការមន្ទិលសង្ស័យ ពីកង្វះថវិកា ទើបរុស្ស៊ីកាត់បន្ថយការចំណាយសម្រាប់ការពារជាតិ ។នៅពេលនេះ លោក ពូទីនចេញមុខបកស្រាយថា អាវុធរុស្ស៊ីឈានដល់កំពូលទៅហើយ មិនត្រូវចំណាយប្រាក់ច្រើនសម្រាប់ការពារជាតិឡើយ។



នៅពេលនេះប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបកស្រាយពីមូលហេតុ​ដែលរុស្ស៊ីបានកាត់បន្ថយការចំណាយ សម្រាប់វិស័យការពារជាតិ ខណៈប្រទេសជាច្រើន ក្នុងនោះមានអាមេរិក បានបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ ។ លោកពូទីនបានលើកឡើងថា ការកាត់បន្ថយការចំណាយ គឺដោយសារតែ រុស្ស៊ីឈានដល់កម្រិតកំពូលនៃអាវុធ គ្មានប្រទេសណាអាចប្រៀបផ្ទឹមបានឡើយ។ ដូច្នេះ យើងមិនចាំបាច់ចំណាយប្រាក់ច្រើន ទៀតនោះឡើយ​។



កន្លងមក រុស្ស៊ី ស្ថិតនៅលំដាប់ទី​៥ លើពិភពលោក ពីប្រាក់ចំណាយសម្រាប់ការពារជាតិ ​តែពេលនេះមិនមែនឡើយ​រុស្ស៊ីបានកាត់បន្ថយការចំណាយអស់ជាច្រើន ។ ប្រទេសមួយចំនួនក្នុងនោះមានអាមេរិក​បានលើកឡើងថា រុស្ស៊ីប្រឈមវិបត្តិសេដ្ឋកិច្ច​ដោយការដាក់ទណ្ឌកម្មរបស់អាមេរិក ។ ប៉ុន្តែការពិត ត្រូវបានលោកពូទីន បកស្រាយថា គ្មានអ្វីដែលត្រូវចំណាយ ព្រោះអាវុធរបស់រុស្ស៊ីដល់កំពូលទៅហើយនោះ ។ សព្វាវុធរបស់រុស្ស៊ី បានធ្វើទំនើបកម្មរួចរាល់ មានសមត្ថភាពការពារ និងវាយប្រហារ ក្នុងល្បឿនលឿនបំផុតគ្មានអាវុធប្រទេសនោះអាចប្រៀបផ្ទឹមបាននៅលើពិភពលោក រួមទាំងអាមេរិកផងដែរ​ ។



កន្លងមក រុស្ស៊ីក៏ទើបតែបានបំពាក់មីស៊ីលនៅលើនាវាចម្បាំង នាវាមុជទឹក ហើយម៉ីស៊ីលនោះ អាចវាយប្រហារក្នុងចម្បាយជាង ៥០០គីឡូម៉ែត្រ ក្នុងល្បឿន លឿនជាង សំឡេងដល់ទៅ​៩ដង់។គ្មានប្រព័ន្ធការពាណាមួយអាចទប់ស្កាត់បាននោះឡើយ ជាមួយនឹងល្បឿនយ៉ាងលឿននោះ ។កន្លងមកអាមេរិក ក៏បានទទួលស្គល់ថា​ខ្លួនចាញ់រុស្ស៊ី ក្នុងបច្ចេកវិទ្យាមីស៊ីលល្បឿនលឿន ​។ ទាំងនោះហើយបានជា អាមេរិក បង្កើនការចំណាយសម្រាប់អភិវឌ្ឍន៍សព្វាវុធ មិនឲ្យចាញ់ ប្រទេស រុស្ស៊ី ៕





ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបច្ចេកទេ​សពិភាក្សាលើ​"ប្លង់គោលគំនិត ដើម្បីបង្កើត​ផែនការមេអ​ភិវឌ្ឍទេសចរណ៍ ខេត្ត​កែបឱ្យ​ទៅជា តំបន់ទេសចរណ៍ សម្រាកលំហែកម្រិតខ្ពស់" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះចំនួន​៣ខ្នង រងការឆាបឆេះអស់ទាំងស្រុង ដោយសារតែដុតខ្សែភ្លើងយក​លួស​ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានចប់អា​ណត្តិចូលសម្តែងការគួរសមនិងជម្រាបលា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដ​ល់ម្ចាស់រោងម៉ាស៊ីន​កិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវ របស់ប្រជាកសិ​ករអោយសោះ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជន​សង្ស័យ ប្រុស ស្រីចំនួន​២៥នាក់ ទៅតុលាការ ​ពាក់ពន្ឋ័ករណីគ្រឿងញៀន (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
820 នាក់
ម្សិលមិញ :
8926 នាក់
សប្តាហ៍នេះ :
57413 នាក់
ខែនេះ :
283973 នាក់
3 ខែនេះ :
596749 នាក់
សរុប :
2664077 នាក់