ថ្ងៃDonnerstag ទី១២ ខែធ្នូ ឆ្នាំ២០៥០
«គេហទំព័រ មជ្ឍមណ្ឌលព័ត៌មានសម្លេងជាយដែន»កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួយគាំទ្រ ។ សូមអគុណ
ជនសង្ស័យ២នាក់ ពាក់ព័ន្ធទៅនឹងករណី លួចទូរស័ព្ទដៃនិងកាបូប ប្រជាពលរដ្ឋនៅក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន
Fri,02 November 2018 (Time 05:00 PM)
ដោយ ៖ មជ្ឈមណ្ឌលពត៌មានសម្លេងជាយដែន (ចំនួនអ្នកអាន: 307នាក់)


ខេត្តកណ្ដាលៈជនសង្ស័យចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណី លួចទូរស័ព្ទដៃនិងកាបូបរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោងជាង២២យប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ពៅ១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា:ជនសង្ស័យទាំង២នាក់់ ទី១-ឈ្មោះ សូ​ ទី សូ​អ៊ី ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម និង
ទី២-ឈ្មោះ លី សា​ឡះ ភេទ​ប្រុស អាយុ២៨ឆ្នាំ រីឯ​ជនរងគ្រោះ​ឈ្មោះ ម៉ាន សាន់ ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ​នេសាទ។

ជនរងគ្រោះនិងជនសង្ស័យមានទីលំភូមិព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងដែលត្រូវសមត្ថកិច្ចដកហូតបាននោះរួមមាន៖ទូរ​សព្ទ័ដៃ១គ្រឿង កាបូបស្ពាយពណ៌​ខ្មៅ១ ប្រាក់​ចំនួន១០ម៉ឺន​រៀល និង​ប្រាក់​ដុល្លារចំនួន៥ដុល្លារ​សហរដ្ឋអាមេរិកផងដែរ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា:នៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យទាំង២នាក់បានចូលធ្វើសកម្មភាពមភាព​ចូលក្នុង​ផ្ទះ​ជនរងគ្រោះ​លួច​យក​ទូរស័ព្ទដៃ​ និងកាបូបលុយខាងលើ រួច​គេចខ្លួន បន្ទាប់មកអ្នកជិតខាងបានឃើញជនសង្ស័យទាំង២នាក់ក៏ផ្អើលឆោឡោ​ក៏នាំគ្នា​ចាប់ខ្លួន​ជនសង្ស័យ​ រួមទាំងវត្ថុតាងខាងលើប្រគល់ឲ្យសមត្ថកិច្ច​ក្រុង​តាខ្មៅ​ ដើម្បីចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានសារភាពថា ខ្លួន​ពិតជា​បាន​លួច​ទូរស័ព្ទដៃ​ និងកាបូបលុយរបស់ជនរងគ្រោះពិតប្រាកដមែន ៕​

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបច្ចេកទេ​សពិភាក្សាលើ​"ប្លង់គោលគំនិត ដើម្បីបង្កើត​ផែនការមេអ​ភិវឌ្ឍទេសចរណ៍ ខេត្ត​កែបឱ្យ​ទៅជា តំបន់ទេសចរណ៍ សម្រាកលំហែកម្រិតខ្ពស់" (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះចំនួន​៣ខ្នង រងការឆាបឆេះអស់ទាំងស្រុង ដោយសារតែដុតខ្សែភ្លើងយក​លួស​ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានចប់អា​ណត្តិចូលសម្តែងការគួរសមនិងជម្រាបលា (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដ​ល់ម្ចាស់រោងម៉ាស៊ីន​កិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវ របស់ប្រជាកសិ​ករអោយសោះ (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជន​សង្ស័យ ប្រុស ស្រីចំនួន​២៥នាក់ ទៅតុលាការ ​ពាក់ពន្ឋ័ករណីគ្រឿងញៀន (មជ្ឈមណ្ឌលព័ត៌មានសម្លេងជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1098 នាក់
ម្សិលមិញ :
8926 នាក់
សប្តាហ៍នេះ :
57691 នាក់
ខែនេះ :
284251 នាក់
3 ខែនេះ :
597027 នាក់
សរុប :
2664355 នាក់