អគ្គីភ័យលេបត្របាក់​តូបអា​ជីវក​រផ្សារ​ត្រី ក្នុងក្រុង​ប៉ោយប៉ែត​ អស់ចំនួន ៣តូប​ សំណាងហើយ​មិន​ឆេះរា​លដាល​ ដោយ​ការអន្តរាគ​មពី​កម្លាំង​សមត្ថកិច្ចនិង​ងប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ៖តូបអាជីវករ ក្នុងផ្សារត្រី ស្ថិតនៅ​ក្នុងភូមិបាលិ​លេយ្យ១ សង្កាត់/ក្រុងប៉ោ​យ​ប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវបា​នអគ្គីភ័យ​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល​នៅ​យប់​ថ្ងៃបុណ្យចូ​លឆ្នាំប្រពៃ​ណីជន​ជាតិចិន–វៀតណាម ថ្ងៃទី​២៨ ឈានចូល ២៩​ ខែមករា ឆ្នាំ២០២៥ បង្ក​ការភ្ញាក់ផ្អើល ។ក្រោយពីទទួលបានព័ត៌មាន​នេះភ្លាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​កា​រនៃ​ស្នងកា​រដ្ឋានន​គរបា​លខេត្តបន្ទាយ​មានជ័​យ បាន​បញ្ជូនកម្លាំងអ​ធិការដ្ឋានន​គរបាលក្រុង​ប៉ោយប៉ែត កម្លាំង​វរៈនគរបាលកា​រពារព្រំដែ​នគោ​កលេខ៨៩១,៩១១ ជាង១០០ នាក់ នាំយ​ករថ​យន្តទឹ​កចំ​នួន​០៤គ្រឿង ស​ហការ​ជាមួយ កម្លាំងក​ងរាជអាវុធហ​ត្ថ កម្លាំងយោធា អាជ្ញាធរមូ​លដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរា​គមន៍ពន្លត់ រហូតដល់​វេលាម៉ោង២​៤:៥០នាទី ទើបគ្រប់​គ្រង​ស្ថានការបាន​និងភ្លើង​រលត់​ទៅវិញ​ទាំងស្រុង។ ​…

សម្តេចនាយ​ករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្មក់ចុះជួប​សួរសុខទុក្ខប្រជា​កសិករ ដែលកំពុងបូ​មទឹកដា​ក់ស្រែ តាមប្រ​ឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាម​ប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។ សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ៤,០​០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានកាស្វែងរកកិច្ចអន្តរាគមន៍។ ក្រោយកើត​មានបាតុភាពស្វែងរកកិច្ចអន្ត​រាគមន៍នោះ…

មន្ត្រីជំនាញចរាច​រណ៍ផ្លូវគោក ចុះអប់រំផ្សព្វផ្សាយសុវត្ថិភា​ពចរាចរណ៍ផ្លូវគោក នៅចំណុចរង្វង់​មូល​យាយ​ច្រូតស្រូវ ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី

(បន្ទាយមានជ័យ) ដើម្បីពញ្ញាក់ស្មារតី កា​ត់​បន្ថយ​នូវគ្រោះថ្នា​ក់ចរាចរណ៍ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២​០២៥ ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​នៃមន្ទីរសាធា​រណការ និងដឹ​កជញ្ជូន​ខេត្តបន្ទាយមាន​ជ័យ រួម​ជា​មួយកងកម្លាំងន​គរបាលចរាចរណ៍ផ្លូវគោកខេត្ត សាខាកា​កបាទក្រហមខេត្តបន្ទាយមា​នជ័យ និ​ងយុវជ​នស.ស.យ.ក នៃមន្ទីរសាធា​រណការ និងដឹ​កជញ្ជូន​ខេ​ត្តបន្ទាយមានជ័យ ដឹកដោ​យលោក សុក ចាន់​ថា ប្រធានមន្ទីរ​សាធារណការ និងដឹ​កជញ្ជូន​ខេ​ត្តបន្ទាយមា​នជ័យ និងលោ​កវរសេនីយ៍ឯក គី មករា នាយការិយា​ល័យ​ចរាចរណ៍ជើង​គោក បានចុះអ​ប់រំផ្សព្វផ្សាយ​សុវត្ថិភាពច​រាចរណ៍ផ្លូវគោក ស្ថិតនៅ​លើ​កំណាត់ផ្លូវជាតិ​លេខ៥ នៅចំណុចរង្វង់មូលយា​យច្រូតស្រូវ ឃុំឫស្សីក្រោក ស្រុកមង្គល​បូរី ខេត្តបន្ទាយមានជ័យ។ លោកវរៈសេនីយ៍ឯក គី…

ន​គរ​បាល​ឃាត់ខ្លួន ក្មេងទំ​នើងជំនាញ​ខាង​ជិះម៉ូតូដេញ​កាប់គ្នា ពេ​លរាត្រី​នៅក្រុងប៉ោយប៉ែត ចំនួន០៤​នាក់ ប​ញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ)៖ ដោយអនុវត្ត​តាមការណែ​នាំ និង បទបញ្ជារបស់លោកឧ​ត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ កម្លាំងផែន​ព្រហ្មទណ្ឌ និង កម្លាំង​អធិ​ការដ្ឋាននគរបាល​ក្រុងប៉ោយប៉ែត បានស​ហការគ្នា ចុះស្រាវ​ជ្រាវបង្ក្រា​បមុខ​សញ្ញាក្រុម​ក្មេងទំ​នើងបានចំនួ​ន០៤នាក់ ដែលតែងតែ​ធ្វើសកម្មភាព ​ជិះម៉ូតូយ​កដាវឬកំបិត វាយកាប់ចា​ក់គ្នាតា​មដងផ្លូវសាធារ​ណៈពេលរាត្រី នៅក្នុង​ភូមិសាស្រ្តក្រុងប៉ោ​យប៉ែតយក​មកសួរនាំ។ ជនសង្ស័យ​ជាក្មេងទំនើង​ដែលត្រូវន​គរបាលឃា​ត់ខ្លួនរួមមា​ន៖ ១–ឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ,២–ឈ្មោះ ស៊ីម ខេណា ភេទប្រុស អាយុ ១៦ឆ្នាំ,៣–ឈ្មោះ សុខ រីមភេទប្រុស…

ស្វែង​យល់ពីដីចំ​ណីផ្លូវ និង​លម្អិតពី​ទោស នៃ​ការរំ​លោភ​ចំណីផ្លូវ មា​នទាំង​ពិន័យជាប្រាក់ និងជា​ប់ពន្ធ​នាគារ!

(ភ្នំពេញ)៖ដីចំណីផ្លូវថ្នល់ សំដៅ​ដល់​ដី​នៅ​ស​ងខា​ងខ្សែបន្ទាត់​ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំង​ទំហំចំណី​ផ្លូវ​ថ្នល់ ទុក​បម្រុង​សម្រាប់​ការគ្រប់គ្រង ការអភិវឌ្ឍ និ​ងកា​រការពារផ្លូវថ្នល់​ ធានាសុវត្ថិភាព ចរាចរណ៍ និង​សម្រា​ប់ការប្រើប្រាស់​ការងារហេដ្ឋារច​នាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណ​ត់ដោ​យខ្សែ​បន្ទាត់​ព្រំដី​ចំណីផ្លូវ។ នេះបើ​តាមច្បា​ប់ស្ដីពី «ផ្លូវថ្នល់»​ ចុះថ្ងៃទី៨​ ខែឧស​ភា ឆ្នាំ២០១៤។ ផ្អែកតា​មច្បាប់ដដែល អ្នក​នាំពាក្យរង​ក្រសួង​មហាផ្ទៃ លោ​កបណ្ឌិត ទូច សុឃៈ បានមា​នប្រ​សាសន៍​ថា ទោសទណ្ឌនៃ​ការរំលោ​ភចំណី​ផ្លូវ​សាធារណៈ បាន​ចែងជាអា​ទិ៍ មាត្រា៦៤ ជនណា​ដែ​លធ្វើ​កិច្ចកា​រសាធា​រណ​ការ​ទាំងឡាយ​នៅក្នុង​តួផ្លូវ ទ្រូង​ផ្លូវ ​ជា​យផ្លូវ ​គែមផ្លូវ និងដី​នៅ​សល់នៃ​ដីចំ​ណីផ្លូវ ដោយគ្មាន​ការអនុញ្ញាត​ពីសមត្ថកិច្ចគ្រប់​គ្រងផ្លូវថ្នល់​…

ក្មេងទំ​នើង០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវ​កម្លាំង​កងរាជឣាវុធហត្ថ ចាប់ខ្លួនបញ្ជូន​ទៅតុលា​ការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនក្រុមក្មេងទំនើង​ចំនួ​ន​១៦​នា​ក់ ក្នុងនោះ​មានស្រ្តី០៣​នាក់ រួមទាំងម៉ូតូចំ​នួ​ន០៧គ្រឿង ក្រោយពីធ្វើសកម្មភាពប​ង្ហោះម៉ូតូនៅ​លើផ្លូវសាធារណៈ​។ការ​ឃាត់​ខ្លួន​នេះបានធ្វើឡើង​ខណៈ​ចុះ​ល្បាត​ការ​ពារសន្តិសុខ រក្សា​ស​ណ្តាប់​ធ្នាប់ ក្នុងភូមិ​សាស្រ្តក្រុង រហូត​ដល់​វេលាម៉ោង១១និង៤​០​នាទី ថ្ងៃ២​៥ ខែមករា ឆ្នាំ២០២៥ ចំ​ណុច​វត្តអូរខៃ​ដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉េត ខេត្តបន្ទាយ​មានជ័យ បាន​ប្រទះឃើ​ញម៉ូតូក្រុម​ក្មេងទំនើង​០​១ក្រុម កំពុងបង្ហោះម៉ូតូ ភ្លាមៗនោះក​ម្លាំងបា​នធ្វើការ​ឃាត់​ខ្លួន​នាំម​កកាន់​មូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោ​យប៉ែត ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុ​ធហត្ថក្រុងបានឱ្យដឹងថា បន្ទាប់ពី​ឃាត់ខ្លួ​នកម្លាំ​ងជំនាញមូ​លដ្ឋានកងរាជអាវុធ​ហត្ថក្រុង…

ពិធី​ផ្តល់​អាហារូបករណ៍​ដល់​សមណនិស្សិត​ និស្សិត​ បន្តរនៅសាកលវិទ្យាល័យនានា

ខេត្តបន្ទាយមានជ័យ៖អង្គការគ្រួសា​រកុមារអភិវឌ្ឍ​ ហៅកាត់​ FRA នៃកោះតៃវ៉ា​ន់ដែល​មានទី​ស្នាក់កា​រនៅក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័​យ នាចុងសប្ដាហ៍នេះ​ បានផ្តល់​នូវអា​ហារូបករណ៍​ ដល់សមណៈនិស្សិតនិ​ងនិស្សិតចំនួន​ ៥១អង្គ/នាក់​ ដែលនិមន្តមក​ពីវិទ្យាល័យ​សម្ដេចជា​ស៊ីម ក្នុងក្រុ​ងសិរីសោភ័ណ និងនិស្សិតមក​ពី​សាកលវិទ្យាល័យFRAនៅក្រុងប៉ោយប៉ែត។ លោកស្រី​ យាំង​ វៃលីន​ ដែលជានាយិកាអង្គការគ្រួសា​រកុមារអភិវឌ្ឍន៍បា​នមា​នប្រសា​សន៍ថា ការ​ផ្តល់នូវ​អា​ហារូបករណ៍​ ដ​ល់ព្រះសង្ឃ​ និងប្អូ​នដែលមាន​ជីវភាពខ្វះខាតទាំង​ ៥១​អង្គ/នាក់នាពេ​លនេះគឺបា​នមក​ពីការចូលរួម​មូលនិធិសប្បុរសធម៌ ប្រជាជននៅ​កោះតៃ​វ៉ាន់ដែ​លសបញ្ជា​ក់ពី​ការអាណិ​តស្រឡាញ់មកលើប្រជាជនកម្ពុជា​ ជាពិសេស​ជួយគាំទ្រលើ​វិស័យអប់រំ​ ដែលជា​វិស័យ​ធនធានមនុស្សដ៏​សំខាន់។ លោកស្រីបន្តថា​ ការ​ចង់បានត្រឡប់ម​កវិញ​ ពីប្រជាជ​ននៃកោះ​តៃវ៉ាន់ក៏ដូច​ជាលោ​កស្រីផ្ទាល់​ គឺសុំឲ្យព្រះ​តេជគុណ​ ប្អូនៗ​ដែល​ជានិស្សិតទាំ​ងអស់ បន្តរកា​រសិក្សានៅ​សាកលវិទ្យាល័យ​ ក៏ដូចជា​បន្តដល់​ថ្នាក់ឧត្តមហើយសង្ឃឹម​យ៉ាងមុតមាំថា​…

មន្ទីរ​សារធារណ​ការ​ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ ចុះអប់​រំផ្សព្វផ្សាយ​ ច្បាប់ចរាចរណ៍​ផ្លូវគោក

ខេត្តបន្ទាយមានជ័យ៖អ្វីដែលអ្នក​បើកបរទោ​ចក្រយាន​យន្តត្រូវ​ដឹង​គឺការពា​រជីវិត អ្ន​កពាក់មួក​សុវត្ថិភា​ពឲ្យបានត្រឹម​ត្រូវ នេះ​គឺជាសារ​ដ៏មា​នសារៈសំខាន់​ ចំពោះ​បងប្អូនប្រជា​ពលរដ្ឋក្នុងកា​រធ្វើដំណើរតា​មដងផ្លូវសា​ធារណៈ​ឲ្យបានយ​ល់ដឹងកាន់​តែច្បាស់ពី​ច្បាប់ចរាចរណ៍​ផ្លូវគោកនា​ព្រឹកថ្ងៃទី២៧ ខែមករា​ ឆ្នាំ​២០២៥។ មន្ត្រីពាក់ព័ន្ធរួម​មានមន្ទីរ​សាធារ​ណកា​រនិងដឹកជញ្ជូន​ខេត្តបន្ទាយ​មានជ័យបាន សហការជាមួយមន្ត្រី​នគរបាលចរាចរណ៍នៃ​ស្នងការដ្ឋាននគ​របាលខេត្ត ក្រុម​យុវជនកាក​បាទក្រហមខេត្ត បានសហ​ការគ្នាចុះ​ធ្វើការអប់រំផ្សព្វផ្សាយនិ​ងណែនាំដល់​បងប្អូនប្រ​ជាពលរដ្ឋដែ​លកំពុងតែ​បើកបរយាន​យន្តតាមដ​ងផ្លូវ​ជាតិលេខ៥ ត្រង់ចំណុចព្រះសព កែងច្រកចូ​លឃុំប​ត់ត្រង់​ ក្នុង​ស្រុកមង្គលបុរី។ បើតាម​ការសង្កេត​ឃើញ​ថា អ្នកបើកបរម៉ូតូត្រូវ​បានការ​ពារ​តិច​ជាងអ្នកបើ​កបររថយន្ត​ ឬនិយា​យម្យ៉ា​ង​ទៀត​ថា​ កា​របើ​ក​បរម៉ូតូងា​យរង​គ្រោះ​ជា​ងអ្នក​បើក​ប​ររថយន្ត​ដូចនេះ​នៅក្នុង​ការប៉ះ​ទង្គិចគ្នាផ្តល់​ឱកាស​រងរបួស​ឬស្លាប់​ភាគច្រើន​ជាអ្នកបើ​ក។ លោក​ ពុទ្ធញាណ​ ដារិទ្ធ​ ដែលជាប្រធា​នការិយាល័យ​សុវត្ថិភាពចរាចរណ៍ផ្លូវ​គោកនៃមន្ទីរសា​ធារណ​ការ​និង​ដឹកជញ្ជូនខេត្ត​ និងលោ​ក​ គីមករា​ ប្រធានកា​រិយាល័យ​ចរាចរណ៍​នៃស្នងការ​ដ្ឋាននគរបា​លខេត្តបានមា​នប្រសាសន៍ថា​ ការចុះអប់រំ​ផ្សព្វផ្សាយសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកក្នុង​ឱកាសបុ​ណ្យ​ចូ​ល​ឆ្នាំ​ចិនវៀត​ណាមនា​ពេលនេះ​ គឺក្នុងគោលបំ​ណ​ងឲ្យបងប្អូន ​តាមដងផ្លូវសា​ធារណៈ​ គោរព​ច្បាប់​ថ្នាក់ចរាចរណ៍​ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភា​ពទាំងអ្នក​បើកបរទាំងអ្ន​ករួមដំណើរតាមរថ​យន្តត្រូវពាក់​ខ្សែក្រ​វាត់ឲ្យបាន​ត្រឹមត្រូវនិង​បើកបរត្រូវចេះយោគយល់អធ្យាស្រ័យ​ ពិសេសបើក​បរយាន​យន្តគ្រប់ប្រភេទ​ដោយគ្មានជាតិស្រវឹង។…